កំណត់សម្គាល់៖
1. ទំហំថាមពលថ្មដែលបានបញ្ជាក់ គឺជាតម្លៃទូទៅ។ អាយុកាលថ្មជាក់ស្តែងអាចប្រែប្រួល អាស្រ័យលើការកំណត់រចនាសម្ព័ន្ធបណ្តាញ ទម្រង់នៃការប្រើប្រាស់ និងកត្តាផ្សេងៗទៀត ហើយវាអាចខុសគ្នាពីការប៉ាន់ស្មានតាមទ្រឹស្តីដែលផ្អែកលើទំហំថាមពលទូទៅ។
2. បើប្រៀបធៀបជាមួយកាមេរ៉ាចម្បងរបស់ Find X8 Ultra កាមេរ៉ាចម្បងរបស់ Find X9 Ultra អាចចាប់យកពន្លឺបានកើនឡើងរហូតដល់ 10% ដោយផ្អែកលើការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ OPPO។
3. ចម្ងាយផ្តោតជិតបំផុតសម្រាប់មុខងារ Telephoto Macro គឺផ្អែកលើទិន្នន័យពីមន្ទីរពិសោធន៍របស់ OPPO។ លទ្ធផលជាក់ស្តែងអាចប្រែប្រួល អាស្រ័យលើបរិយាកាស វិធីសាស្ត្រនៃការធ្វើតេស្ត និងកំណែទម្រង់កម្មវិធី។
4. បើប្រៀបធៀបជាមួយកាមេរ៉ា Telephoto 3x របស់ Find X8 Ultra កាមេរ៉ា Telephoto របស់ Find X9 Ultra អាចចាប់យកពន្លឺបានកើនឡើងរហូតដល់ 36% ដោយផ្អែកលើការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ OPPO។
5. បើប្រៀបធៀបជាមួយកាមេរ៉ា Ultra Wide របស់ Find X8 Ultra កាមេរ៉ា Ultra Wide របស់ Find X9 Ultra អាចចាប់យកពន្លឺបានកើនឡើងរហូតដល់ 56% ដោយផ្អែកលើការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ OPPO។
6. បើប្រៀបធៀបជាមួយកាមេរ៉ាមុខរបស់ Find X8 Ultra កាមេរ៉ាមុខរបស់ Find X9 Ultra ទទួលបានការកើនឡើងចំនួនភីកសែលរហូតដល់ 56% ដោយផ្អែកលើការធ្វើតេស្តពីមន្ទីរពិសោធន៍របស់ OPPO។
7. សមត្ថភាពទប់រំញ័រ OIS គឺត្រូវបានដំណើរការដោយលេន Telephoto 3x។
8. ទិន្នន័យត្រូវបានទទួលបានពីមន្ទីរពិសោធន៍របស់ OPPO។ ដោយសារតែភាពខុសគ្នានៃជម្រើសពណ៌ បរិយាកាសនៃការធ្វើតេស្ត វិធីសាស្ត្រ និងដំណើរការផលិត ទិន្នន័យជាក់ស្តែងអាចមានការប្រែប្រួល។
9. ឈុតជំនួយការថតរូប OPPO Find X9 Ultra Hasselblad Earth Explorer Kit គឺជាគ្រឿងបន្សំជម្រើស ដែលត្រូវទិញដាច់ដោយឡែក។
10. ឈុតជំនួយការថតរូប TILTA KHRONOS Kit គឺជាគ្រឿងបន្សំជម្រើស ដែលត្រូវទិញដាច់ដោយឡែក។
11. ទំហំអេក្រង់ត្រូវបានវាស់វែងតាមអង្កត់ទ្រូង។ ផ្ទៃបង្ហាញជាក់ស្តែងគឺមានទំហំតូចជាងនេះ ដោយសារតែជ្រុងមូល និងរន្ធកាមេរ៉ា។ សូមយោងទៅលើផលិតផលជាក់ស្តែង។
12. ទិន្នន័យកម្រិតភាពច្បាស់នៃអេក្រង់ ពន្លឺ និងល្បឿនrefresh rate គឺទទួលបានពីមន្ទីរពិសោធន៍របស់ OPPO លទ្ធផលជាក់ស្តែងអាចមានការប្រែប្រួល។
13. ទិន្នន័យទទួលបានពី៖ https://www.qualcomm.com/products/mobile/
snapdragon/smartphones/snapdragon-8-series-mobile-platforms/snapdragon-8-elite-gen-5.
14. ផលិតផលនេះមានលក្ខណៈធន់នឹងទឹក និងធូលី ក្រោមលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ក្រោមការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ដែលគ្រប់គ្រងយ៉ាងម៉ត់ចត់ ផលិតផលនេះទទួលបានកម្រិតការពារ IP66, IP68 និង IP69 ស្របតាមស្តង់ដា GB/T 4208-2017 (ប្រទេសចិន) / IEC 60529-2013 (អន្តរជាតិ)។
លក្ខខណ្ឌ ធ្វើតេស្ត IP66៖ (i) អង្កត់ផ្ចិតខាងក្នុងនៃក្បាលបាញ់ទឹក៖ 12.5 មីលីម៉ែត្រ; (ii) ល្បឿនរំហូរទឹក៖ (100±5) លីត្រ/នាទី; (iii) សម្ពាធទឹក៖ ត្រូវបានកែតម្រូវទៅតាមរំហូរទឹកដែលបានកំណត់; (iv) ចំណុចកណ្តាលនៃរំហូរទឹកចម្បង៖ ជាផ្ទៃរង្វង់ដែលមានអង្កត់ផ្ចិតប្រហែល 120 មីលីម៉ែត្រ នៅចម្ងាយ 2.5 ម៉ែត្រ ពីក្បាលបាញ់ទឹក; (v) ចម្ងាយពីក្បាលបាញ់ទឹកទៅកាន់តួម៉ាស៊ីន៖ 2.5–3 ម៉ែត្រ; (vi) រយៈពេលធ្វើតេស្ត៖ 3 នាទី; (vii) ភាពខុសគ្នានៃសីតុណ្ហភាពទឹករវាងទឹក និងឧបករណ៍តេស្ត ≤ 5K។
IP68៖ (i) ទឹកសាបមានសភាពស្ងប់ ជម្រៅ 1.5 ម៉ែត្រ; (ii) រយៈពេលធ្វើតេស្ត៖ 30 នាទី; (iii) ភាពខុសគ្នានៃសីតុណ្ហភាពទឹករវាងទឹក និងឧបករណ៍តេស្ត ≤ 5 °C។
លក្ខខណ្ឌធ្វើតេស្ត IP69៖ (i) ល្បឿនរង្វិលនៃថាសវិល៖ (5±1) ជុំ/នាទី; (ii) មុំនៃក្បាលបាញ់ទឹក៖ 0°, 30°, 60°, 90°; (iii) អត្រាលំហូរទឹក៖ (15±1) លីត្រ/នាទី; (iv) សីតុណ្ហភាពទឹក៖ (80±5) °C; (v) រយៈពេលធ្វើតេស្ត៖ 30 វិនាទី ក្នុងមួយទីតាំង; (vi) ការដាក់ទីតាំងឧបករណ៍៖ ដាក់ផ្តេក ដោយផ្ងារអេក្រង់ឡើងលើ។
15. មុខងារតាមដានទីតាំងតាមរយៈសារនាពេលបច្ចុប្បន្ននេះ គឺមានផ្តល់ជូនតែក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ីប៉ុណ្ណោះ។ ការគាំទ្រសម្រាប់តំបន់បន្ថែមផ្សេងទៀត នឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងការអាប់ដេតនាពេលអនាគត។
16. UI ត្រូវបានបង្កើតឡើងសម្រាប់ការបង្ហាញជាឧទាហរណ៍តែប៉ុណ្ណោះ។ ផ្ទៃកម្មវិធី និងបទពិសោធន៍ប្រើប្រាស់ជាក់ស្តែង អាចមានការប្រែប្រួលទៅតាមកំណែទម្រង់កម្មវិធី និងតំបន់នីមួយៗ។
17. ត្រូវតែស្ថិតនៅក្នុងចម្ងាយនៃការតភ្ជាប់ប៊្លូធូស។ ដំណើរការជាមួយឧបករណ៍ដែលអាច។ ឧបករណ៍ផ្សេងៗត្រូវបានលក់ដាច់ដោយឡែកពីគ្នា។ Google, Android និង Quick Share គឺជាម៉ាកសញ្ញាពាណិជ្ជកម្មរបស់ Google LLC។ AirDrop, iPhone, macOS, និង iPadOS គឺជាម៉ាកសញ្ញាពាណិជ្ជកម្មដែលបានចុះបញ្ជីរបស់ Apple Inc.។ iOS គឺជាម៉ាកសញ្ញាពាណិជ្ជកម្ម ឬជាម៉ាកសញ្ញាពាណិជ្ជកម្មដែលបានចុះបញ្ជីរបស់ Cisco នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត ហើយត្រូវបានប្រើប្រាស់ក្រោមអាជ្ញាប័ណ្ណ។
18. ការផ្ទេរទិន្នន័យរវាងឧបករណ៍ OPPO និង iPhone/Mac តម្រូវឱ្យមានកម្មវិធី "O+ Connect" ជាមួយនឹងភាពត្រូវគ្នានៃប្រព័ន្ធកម្មវិធីសម្រាប់ ColorOS ជំនាន់ 15.0 ឬថ្មីជាងនេះ និង iOS ជំនាន់ 15.0 ឬថ្មីជាងនេះ។ ការតភ្ជាប់ទៅកាន់ Mac តម្រូវឱ្យមាន macOS 10.14 ឬថ្មីជាងនេះ និងកម្មវិធី "O+ Connect"។
* លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ រាល់ទិន្នន័យទាំងអស់ដែលបានបង្ហាញ គឺទទួលបានពីមន្ទីរពិសោធន៍របស់ OPPO និងពាក់ព័ន្ធទៅនឹងម៉ូឌែល OPPO Find X9 Ultra។ ទិន្នន័យទាំងនេះត្រូវបានផ្តល់ជូនសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។
* រាល់ដំណើរការការងារ លក្ខណៈបច្ចេកទេស និងបទពិសោធន៍ប្រើប្រាស់ជាក់ស្តែង អាចមានភាពខុសគ្នា ដោយសារបរិយាកាសនៃការប្រើប្រាស់ ស្ថានភាពឧបករណ៍ និងកំណែទម្រង់កម្មវិធី។
* ដំណើរការប្រព័ន្ធទំនាក់ទំនង (រួមទាំងការបង្កើនប្រសិទ្ធភាពសេវាក្នុងកម្មវិធីប្រគំតន្ត្រី ផ្លូវក្រោមដី និងផ្លូវរថភ្លើងល្បឿនលឿន) គឺផ្អែកលើការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ក្រោមលក្ខខណ្ឌជាក់លាក់។ ដំណើរការជាក់ស្តែងអាចប្រែប្រួល អាស្រ័យលើបរិយាកាស ទីតាំង និងកំណែទម្រង់កម្មវិធី។
* មុខងារមួយចំនួន (ដូចជា Touch to Share និង Mac Connect) តម្រូវឱ្យមានការដំឡើងកម្មវិធីបន្ថែម ហើយអាចគាំទ្រតែលើប្រព័ន្ធប្រតិបត្តិការជាក់លាក់ណាមួយប៉ុណ្ណោះ។ សូមប្រាកដថាឧបករណ៍របស់អ្នកត្រូវបានអាប់ដេតទៅកាន់កំណែទម្រង់កម្មវិធីចុងក្រោយបំផុត។
* មុខងារ AI ដែលបានរៀបរាប់នៅលើទំព័រនេះ អាចនឹងមិនទាន់មានភ្លាមៗនៅក្នុងម៉ាស៊ីន ពេលចេញលក់ដំបូងឡើយ។ សម្រាប់បណ្តាប្រទេស និងតំបន់មួយចំនួន មុខងារ AI ទាំងនេះនឹងត្រូវអាប់ដេតបន្ថែមជាបន្តបន្ទាប់តាមរយៈ OTA។ សូមផ្អែកលើមុខងារដែលមានជាក់ស្តែងនៅក្នុងម៉ាស៊ីន។
* នេះជាផលិតផលអេឡិចត្រូនិកដែលមានភាពផ្ចិតផ្ចង់ខ្លាំង។ ការធ្លាក់ ការរង្គើខ្លាំង ឬការប៉ះទង្គិច អាចបង្កឱ្យមានការខូចខាត ទោះបីជាមានការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍រួចហើយក៏ដោយ។ សូមប្រើប្រាស់ដោយការយកចិត្តទុកដាក់ក្នុងការរស់នៅប្រចាំថ្ងៃ។
* មន្ទីរពិសោធន៍របស់ OPPO ត្រូវបានទទួលស្គាល់ជាផ្លូវការដោយស្ថាប័នទទួលស្គាល់គុណភាពជាតិចិនសម្រាប់ការវាយតម្លៃការអនុលោមភាព (CNAS) ហើយរបាយការណ៍ធ្វើតេស្តរបស់មន្ទីរពិសោធន៍នេះ ត្រូវបានទទួលស្គាល់ទៅវិញទៅមកដោយផ្ទាល់នៅក្នុងប្រទេស និងតំបន់សេដ្ឋកិច្ចចំនួន 106 នៅទូទាំងពិភពលោក រួមទាំងស្ថាប័នដែលស្ថិតនៅក្រោមវេទិកាទទួលស្គាល់គុណភាពអន្តរជាតិ (IAF), កិច្ចសហប្រតិបត្តិការការទទួលស្គាល់គុណភាពមន្ទីរពិសោធន៍អន្តរជាតិ (ILAC) និងកិច្ចសហប្រតិបត្តិការការទទួលស្គាល់គុណភាពអាស៊ីប៉ាស៊ីហ្វិក (APAC)។