
Osee5
គ្រាន់តែចង្អុល ហើយថត។ Osee យល់ពីអ្វីដែលអ្នកកំពុងមើល និងអ្វីដែលអ្នកត្រូវការ។ វាជ្រើសរើសឧបករណ៍ AI ដែលសមស្របដោយស្វ័យប្រវត្តិ ហើយនាំអ្នកទៅកាន់សេវាកម្មដែលអ្នកត្រូវការភ្លាមៗ។ ឃើញភ្លាម។ យល់ភ្លែត។
ColorOS 17 ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងក្នុងការប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធ។ វាអាចដឹងពីកម្រិតសម្ពាធ និងទិសដៅនៃការប៉ះរបស់អ្នក ហើយឆ្លើយតបដោយចលនារលូន បត់បែន និងបែបផែនពន្លឺដ៏ល្អិតល្អន់ ដែលធ្វើឱ្យរាល់អន្តរកម្មកាន់តែមានភាពរស់រវើក។ ជាមួយស្ថាបត្យកម្មបង្ហាញរូបភាពបង្រួបបង្រួមថ្មីទាំងស្រុង ការផ្លាស់ប្តូររវាងធាតុនានាកាន់តែរលូន និងប្រណីតជាងពេលណាៗទាំងអស់។
ទស្សនាការប្រែរូបរាងយ៉ាងរលូនរបស់នាឡិកា នៅពេលវាផ្លាស់ពីអេក្រង់ចាក់សោទៅកាន់អេក្រង់ដើម ប្រែក្លាយការមើលម៉ោងដ៏សាមញ្ញឱ្យទៅជាបទពិសោធន៍ដ៏រីករាយសម្រាប់ភ្នែក។
របារចាក់តន្ត្រីបន្ថែមបែបផែនពន្លឺលោតចង្វាក់ដ៏រស់រវើក។ រាល់ពេលប្តូរបទចម្រៀង ឬប៉ះលើអេក្រង់ ពន្លឺនឹងចែងចាំងឡើងយ៉ាងស្រទន់ ដើម្បីឆ្លើយតបនឹងរាល់សកម្មភាពរបស់អ្នក។
ស្ថាបត្យកម្មកំណត់ពេលវេលាសម្របខ្លួន ដំបូងគេក្នុងឧស្សាហកម្ម អាចសម្របធនធានប្រព័ន្ធទៅតាមសកម្មភាពដែលអ្នកកំពុងធ្វើ ដោយផ្តោតសមត្ថភាពដំណើរការទៅលើអ្វីដែលសំខាន់បំផុត។ ដូច្នេះ រាល់ការអូស ការចុច និងការបើកកម្មវិធី សុទ្ធតែមានល្បឿនលឿន ឆ្លើយតបរហ័ស និងរលូនជាប់លាប់ ទោះបីបន្ទុកការងារមានការផ្លាស់ប្តូរក៏ដោយ។ ហើយនៅពេលអ្នកប្តូរទៅប្រើកម្មវិធីផ្សេង កម្មវិធីកាន់តែច្រើននៅតែត្រៀមរួចជាស្រេចក្នុងផ្ទៃខាងក្រោយ ដើម្បីឱ្យអ្នកអាចបន្តការងារពីកន្លែងដែលបានឈប់ដោយមិនបាច់ចាប់ផ្តើមឡើងវិញ។
រហូតដល់
ការបើកដំណើរការកម្មវិធីមានស្ថិរភាពជាងមុន1
រហូតដល់
ការផ្ទុករូបថតលឿនជាងមុន1
រហូតដល់
ការរក្សាកម្មវិធីឱ្យបន្តដំណើរការបានល្អប្រសើរជាងមុន1
សូមស្គាល់ជំនួយការ AI ដែលរួមបញ្ចូលក្នុងប្រព័ន្ធទាំងមូលរបស់អ្នក។ វាចងចាំព័ត៌មានលម្អិតសំខាន់ៗជាមុន និងជួយដោះស្រាយកិច្ចការប្រចាំថ្ងៃ មុនពេលអ្នកស្នើសុំ។
AI Mind Pilot3
និយាយភ្លាម ដោះស្រាយភ្លែត។
គ្រាន់តែប្រាប់ពីអ្វីដែលអ្នកចង់បាន ហើយវានឹងបំពេញតាមតម្រូវការរបស់អ្នកយ៉ាងច្បាស់លាស់។ AI Mind Pilot រៀបចំព័ត៌មានសំខាន់ៗយ៉ាងឆ្លាតវៃ បន្ទាប់មកយល់ពីគោលបំណងរបស់អ្នក ដើម្បីស្វែងរក ភ្ជាប់ និងចាត់ចែងព័ត៌មានដែលអ្នកត្រូវការ។
ពិបាកបង្កើតរូបថតឱ្យលេចធ្លោមែនទេ? អ្នកមិនចាំបាច់ធ្វើវាដោយខ្លួនឯងទេ។ ទុកឱ្យ AI Photo Agent
ដែលជាជំនួយការកែសម្រួលរូបថតគ្រប់មុខងារ ជួយអ្នក។ ចាប់ពីពណ៌ និងពន្លឺ រហូតដល់សមាសភាពរូបភាព
និងការកែសម្ផស្ស រាល់ចំណុចលម្អិតត្រូវបានកែសម្រួលយ៉ាងជំនាញ។
AI Photo Agent4
AI Photo Agent ផ្តល់យោបល់កែសម្រួលរូបថតប្រកបដោយជំនាញ ដើម្បីជំរុញគំនិតច្នៃប្រឌិតសម្រាប់ការកែរូបថតបន្ទាប់របស់អ្នក។ បន្ទាប់មក គ្រាន់តែបម្លែងយោបល់ទាំងនោះទៅជាពាក្យពេចន៍តាមបំណងរបស់អ្នក ហើយបង្កើតរូបភាពតាមចក្ខុវិស័យរបស់អ្នកដោយគ្រាន់តែប្រើប្រអប់បញ្ចូលពាក្យបញ្ជាតែមួយ។
AI Photo Agent4
AI Photo Agent ផ្តល់យោបល់កែសម្រួលរូបថតប្រកបដោយជំនាញ ដើម្បីជំរុញគំនិតច្នៃប្រឌិតសម្រាប់ការកែរូបថតបន្ទាប់របស់អ្នក។ បន្ទាប់មក គ្រាន់តែបម្លែងយោបល់ទាំងនោះទៅជាពាក្យពេចន៍តាមបំណងរបស់អ្នក ហើយបង្កើតរូបភាពតាមចក្ខុវិស័យរបស់អ្នកដោយគ្រាន់តែប្រើប្រអប់បញ្ចូលពាក្យបញ្ជាតែមួយ។
AI Photo Agent4
គ្រាន់តែជ្រើសរើសរូបភាពគំរូផ្ទាល់ខ្លួនរបស់អ្នក ឬជ្រើសរើសគំរូដែលមានស្រាប់ រួចទុកឱ្យ AI Photo Agent ជួយបំពេញការងារដែលនៅសល់។ បំប្លែងស្ទីលដែលអ្នកចូលចិត្តឱ្យក្លាយជារូបរាងប្លែកដែលមានលក្ខណៈជារបស់អ្នកផ្ទាល់។
AI Photo Agent4
គ្រាន់តែជ្រើសរើសរូបភាពគំរូផ្ទាល់ខ្លួនរបស់អ្នក ឬជ្រើសរើសគំរូដែលមានស្រាប់ រួចទុកឱ្យ AI Photo Agent ជួយបំពេញការងារដែលនៅសល់។ បំប្លែងស្ទីលដែលអ្នកចូលចិត្តឱ្យក្លាយជារូបរាងប្លែកដែលមានលក្ខណៈជារបស់អ្នកផ្ទាល់។
OPPO Find N6
OPPO Find N5
OPPO Find X9 Ultra
OPPO Find X9 Pro
OPPO Find X9
OPPO Find X8 Pro
OPPO Find X8
OPPO Reno16 5G
OPPO Reno16 F 5G
OPPO Find N6
OPPO Find X9 Ultra
OPPO Find X9 Pro
OPPO Find X8 Pro
OPPO Reno16 F 5G
OPPO Find N5
OPPO Find X9
OPPO Find X8
OPPO Reno16 5G
OPPO Find N6
OPPO Find N5
OPPO Find X9 Ultra
OPPO Find X9 Pro
OPPO Find X9
OPPO Find X8 Pro
OPPO Find X8
OPPO Reno16 5G
OPPO Reno16 F 5G
OPPO Find N3
OPPO Find N3 Flip
OPPO Reno15 Pro Max 5G
OPPO Reno15 5G
OPPO Reno15 F 5G
OPPO Reno14 Pro 5G
OPPO Reno14 5G
OPPO Reno14 F 5G
OPPO Find N3
OPPO Reno15 Pro Max 5G
OPPO Reno14 Pro 5G
OPPO Reno14 F 5G
OPPO Find N3 Flip
OPPO Reno15 5G
OPPO Reno15 F 5G
OPPO Reno14 5G
OPPO Find N3
OPPO Find N3 Flip
OPPO Reno15 Pro Max 5G
OPPO Reno15 5G
OPPO Reno15 F 5G
OPPO Reno14 Pro 5G
OPPO Reno14 5G
OPPO Reno14 F 5G
OPPO Reno13 Pro 5G
OPPO Reno13 5G
OPPO Reno13 F
OPPO Reno13 Pro 5G
OPPO Reno13 F
OPPO Reno13 5G
OPPO Reno13 Pro 5G
OPPO Reno13 5G
OPPO Reno13 F
OPPO Reno12 Pro 5G
OPPO Reno12 5G
OPPO Pad SE
OPPO Pad SE
OPPO Reno12 5G
OPPO Reno12 Pro 5G
OPPO Reno12 Pro 5G
OPPO Reno12 5G
OPPO Pad SE
* កាលវិភាគនេះគ្រាន់តែជាកាលវិភាគប៉ាន់ស្មានប៉ុណ្ណោះ ហើយអាចមានការផ្លាស់ប្តូរទៅតាមម៉ូដែលឧបករណ៍ តំបន់ និងប្រតិបត្តិករបណ្តាញទូរសព្ទ។ កាលវិភាគនេះមិនអនុវត្តចំពោះម៉ូដែលដែលផ្តាច់មុខសម្រាប់ប្រតិបត្តិករបណ្តាញទូរសព្ទនោះទេ ដោយម៉ូដែលទាំងនោះនឹងអនុវត្តតាមកាលវិភាគអាប់ដេតរបស់ប្រតិបត្តិករនីមួយៗ។
* លំដាប់នៃម៉ូដែលនៅក្នុងផែនការអាប់ដេត មិនមែនជាការបញ្ជាក់ពីលំដាប់កាលបរិច្ឆេទនៃការចេញផ្សាយនោះទេ។ ផែនការនេះអាចមានការផ្លាស់ប្តូរ អាស្រ័យលើវឌ្ឍនភាពនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍។ សូមតាមដានបណ្តាញផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានអាប់ដេតចុងក្រោយបំផុត។
* មុខងារមួយចំនួនតម្រូវឱ្យមានការគាំទ្រពីផ្នែករឹងជាក់លាក់ ហើយអាចមានភាពខុសគ្នាទៅតាមម៉ូដែលឧបករណ៍។ សូមផ្អែកលើបទពិសោធន៍ប្រើប្រាស់ផលិតផលជាក់ស្តែង និងតាមដានបណ្តាញផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត។

















