OPPO A7 Pro 5G
កាមេរ៉ាស៊ែលហ្វី 50MP ពង្រីកប្លង់ស្វ័យប្រវត្តិ
ឈីបជំនួយសេវា S1 + ការពារភាពរលូនរហូតដល់ 5 ឆ្នាំ
អេក្រង់ AMOLED 120Hz ភ្លឺច្បាស់បំផុត
ថ្មធំ 8000mAh កាន់ថ្មល្អរហូតដល់6ឆ្នាំ
ស្រស់ស្អាតតាមពន្លឺ
ឆ្លាក់ដោយធម្មជាតិ
ខ្នងទូរសព្ទ 3D បំផុសចេញពីរលកសមុទ្រ ផ្លាស់ប្តូរពណ៌យ៉ាងទន់ភ្លន់តាមគ្រប់មុំមើល នាំមកនូវភាពស្រស់ស្អាតនៃឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់មកកាន់បាតដៃរបស់អ្នក។
Surfing Blue
Shine Titanium
ស្តើង ស៊ីវិល័យ ប្លែកដាច់គេ
ការរចនាកាមេរ៉ាផ្តេកស្តើងឆើតឆាយ ផ្តល់នូវរូបរាងទាន់សម័យ និងស៊ីវិល័យ។ ស្អាត ប្លែក និងទាក់ទាញគ្រប់វិនាទី ត្រៀមខ្លួនដើម្បីលេចធ្លោគ្រប់ដំណើរជីវិតរបស់អ្នក។
អេក្រង់ធំពេញ
ជាមួយនឹងគែមស្តើងបំផុតត្រឹមតែ 1.67mm អេក្រង់ Infinite Edge ផ្តល់ជូននូវបទពិសោធន៍ទស្សនាយ៉ាងត្រជាក់ភ្នែក។ មិនថាតែការទស្សនាវីដេអូ លេងបណ្តាញសង្គម លេងហ្គេម ឬការខលវីដេអូនោះទេ រាល់ខណៈពេលទាំងអស់គឺកាន់តែធំទូលាយ ច្បាស់ និងទាក់ទាញជាងមុន។
1.67mm
គែមស្តើងបំផុត
ធន់នឹង
ការកំពប់ និងការជះទឹក
មិនថាការត្រូវទឹកភ្លៀងដោយចៃដន្យ ឬការកំពប់ទឹកក្នុងជីវិតប្រចាំថ្ងៃនោះទេ មុខងារការពារទឹក និងធូលីនឹងជួយការពារទូរសព្ទរបស់អ្នកបានយ៉ាងល្អ។ ដូច្នេះអ្នកអាចរីករាយជាមួយខណៈពេលដ៏មានន័យ ដោយមិនបាច់បារម្ភឡើយ។
ចែងចាំង គ្រប់ពេល
មិនថាតែការអង្គុយលេងនៅហាងកាហ្វេក្រោមពន្លឺថ្ងៃ ឬការធ្វើដំណើរផ្សងព្រេងចុងសប្តាហ៍នោះទេ អេក្រង់ 120Hz AMOLED ភ្លឺច្បាស់ត្រជាក់ភ្នែក ធ្វើឱ្យរាល់រូបថត វីដេអូ និងការទស្សនារបស់អ្នកមើលទៅមានពណ៌ស្រស់ រលូន និងភ្លឺច្បាស់ល្អឥតខ្ចោះគ្រប់ទីកន្លែង។
120Hz
អត្រាល្បឿនរលូនខ្ពស់បំផុត5
1.07 ពាន់លាន
ពណ៌
FHD+
ភាពច្បាស់
92.8%
ផ្ទៃអេក្រង់ធៀបនឹងតួខ្លួន6
6.57''
អេក្រង់ AMOLED
1400នីត
កម្រិតពន្លឺអតិបរមាទូទាំងអេក្រង់7
ចូលទៅទាំងអស់
កាមេរ៉ាស៊ែលហ្វីប្លង់ទូលាយ 100°8 ផ្តិតយករូបភាពមនុស្សបានកាន់តែច្រើន និងប្លង់ទិដ្ឋភាពបានកាន់តែទូលាយក្នុងរូបថតតែមួយសន្លឹក។ ចាប់ពីការជួបជុំក្រុមការងារប្រចាំសប្តាហ៍ រហូតដល់ការដើរកម្សាន្តចុងសប្តាហ៍ គ្រប់គ្នានិងគ្រប់សកម្មភាពទាំងអស់ត្រូវបានកត់ត្រាទុកយ៉ាងពេញលេញក្នុងប្លង់រូបថត។
កាមេរ៉ាស៊ែលហ្វី 50MP ពង្រីកប្លង់ស្វ័យប្រវត្តិ
ស៊ែលហ្វីជាមួយ
ស្ទីលជាច្រើន
រាល់ខណៈពេលដ៏មានន័យមិនគួរត្រូវបាត់បង់ក្នុងរូបថតនោះឡើយ។ ចាប់ពីការបង្ហាញម៉ូដសម្លៀកបំពាក់ ការជួបជុំមិត្តភក្តិ រហូតដល់ការធ្វើដំណើររុករកទីកន្លែងថ្មីៗ រាល់ស្នាមញញឹម និងរាល់ការចងចាំទាំងអស់ត្រូវបានផ្តិតយករួមគ្នាក្នុងប្លង់តែមួយ។
ប្តូរប្លង់
ថតតាមចិត្ត
បច្ចេកវិទ្យាស៊ែលហ្វីពង្រីកប្លង់ សម្រួលទំហំ ប្លង់ថតរូបដោយវៃឆ្លាតសមស្របតាមស្ថានភាព។ ផ្តិតយករាល់សកម្មភាពជុំវិញខ្លួនបានយ៉ាងពេញលេញ ឬប្រើប្រាស់កម្រិត 1x ដើម្បីបង្ហាញពីស្ទីលយ៉ាងលម្អិត ជាមួយនឹងភាពច្បាស់ និងតុល្យភាពធម្មជាតិគ្រប់ពេល។
ពីការថត Selfie ទៅជា Wefie
ផ្លាស់ប្តូរកម្រិត Zoom កាមេរ៉ាស៊ែលហ្វីរវាង 2x, 1x និង 0.6x ឱ្យសមស្របតាមគ្រប់ទិដ្ឋភាព។ ផ្តិតយកប្លង់ទូលាយទូទាំងទិដ្ឋភាព ផ្ដោតលើទម្រង់មុខ ឬរំកិលកាន់តែជិតដើម្បីបង្ហាញច្បាស់ពីចំណុចស្ទីលម៉ូដ និងសម្រស់ ជាមួយនឹងភាពច្បាស់ត្រចះត្រចង់ ដូចនៅចំពោះមុខ។
0.6x
1x
2x
បរិយាកាសសមនឹងទិដ្ឋភាពកាន់តែទូលាយ
កាមេរ៉ាមុខកម្រិត 0.6x ផ្តិតយករូបភាពមនុស្ស ទីកន្លែង និងបរិយាកាសជុំវិញខ្លួនបានកាន់តែទូលាយ ធ្វើឱ្យរាល់រូបថតកាន់តែមានជីវិតជីវ៉ា និងពោរពេញដោយភាពរីករាយ។ មិនថាតែបរិយាកាសនៅក្នុងហាងកាហ្វេ ឬហាងទំនិញទាន់សម័យនោះទេ ឱ្យតែអ្នកជ្រើសរើសប្លង់ ទូរសព្ទនេះនឹងផ្តល់ជូននូវរូបថតដ៏ល្អឥតខ្ចោះ។
01/05
ភាពច្បាស់ដែលអ្នកអាចទុកចិត្តបាន
ចាប់យកពន្លឺ និងព័ត៌មានលម្អិតបានកាន់តែច្រើន ដើម្បីបង្កើតបានជា រូបថតដ៏ភ្លឺច្បាស់គ្រប់ទីកន្លែង។ ចាប់ពីការថតរូបស្ទីលទាន់សម័យនៅពេលថ្ងៃ រហូតដល់សកម្មភាពកម្សាន្តនាពេលរាត្រី រាល់ទិដ្ឋភាពដែលផ្តិតយកបានគឺមានភាពត្រចះត្រចង់ ធម្មជាតិពិតៗ និងរស់រវើកបំផុត។
កម្រិតស្រូបពន្លឺ10
កម្រិតស្រូបពន្លឺ10
បង្កើតរាល់ខណៈពេលដ៏មានតម្លៃបំផុត
កាមេរ៉ាក្រោយទំហំ 50MP ផ្តិតយករាល់សកម្មភាពប្រចាំថ្ងៃជាមួយនឹងភាពច្បាស់លម្អិត និងពណ៌ធម្មជាតិពិតៗ។ មិនថាតែការ Check-in ហាងកាហ្វេ ការដើរផ្សងព្រេងចុងសប្តាហ៍ ឬការថតរូបលេងជាមួយមិត្តភក្តិនោះទេ រាល់រូបថតទាំងអស់គឺស្អាតរួចជាស្រេចសម្រាប់បង្ហោះចែករំលែកភ្លាមៗ។
គ្រប់គ្នាសម្លឹងមើល
ធ្វើឱ្យផ្ទៃខាងក្រោយព្រិលបែបធម្មជាតិ រំលេចស្ទីលអាវខោថ្មី ម៉ូដសក់ទាន់សម័យ និងស្បែកស្អាតភ្លឺថ្លា ធ្វើឱ្យរូបថតកាន់តែមានជម្រៅ និងទាក់ទាញ។
ស្អាតបែបធម្មជាតិ
រចនាឡើងដើម្បីបន្ថែមភាពស្អាត ដោយមិនផ្លាស់ប្តូរទម្រង់ដើម មុខងារ AI Portrait Retouching សម្រួលពណ៌ស្បែក និងលម្អិតផ្ទៃមុខដោយការ touch ស្រាលៗ បង្កើតបានជារូបថត Portrait ដ៏ប្រណីត ដែលនៅតែជារូបរាងពិតប្រាកដរបស់អ្នក។
គ្រប់គ្រងរាត្រីកាល
មុខងារ AI Night Mode បង្កើនកម្រិតពន្លឺ លម្អិតរូបភាព និងពណ៌យ៉ាងឆ្លាតវៃក្នុងប្លង់ពន្លឺទាប ជួយអ្នកផ្តិតយករូបកាន់តែច្បាស់ និងរស់រវើកបន្ទាប់ពីព្រះអាទិត្យលិច។ មិនថាការជួបជុំនៅហាងកាហ្វេនាពេលល្ងាច ឬការបង្អួតម៉ូដក្រចកស្អាតៗនាពេលរាត្រីនោះទេ រាល់ខណៈពេលទាំងអស់គឺស្អាតរួចជាស្រេចសម្រាប់ការចែករំលែក។
រក្សាភាពស្អាតជារូបអ្នក
មុខងារ Natural Tone តម្រូវតុល្យភាពពណ៌ ពន្លឺ និងពណ៌ស្បែក ដើម្បីបង្កើតរូបថតដែលមើលទៅពិតៗបែបធម្មជាតិ។ រាល់រូបថត Portrait ត្រូវបានបង្ហាញឡើងជាមួយនឹងព័ត៌មានលម្អិតដ៏ត្រឹមត្រូវ និងភាពទាក់ទាញបែបធម្មជាតិ ដោយរក្សានូវទម្រង់ បរិយាកាស និងអារម្មណ៍ពិតនៃខណៈពេលនោះ។
01/4
រូបថតធម្មតា
ទៅជាស្អាតលេចធ្លោ
មុខងារ AI Popout ផ្លាស់ប្តូររូបថតប្រចាំថ្ងៃឱ្យទៅជារូបភាពដ៏ទាក់ទាញភ្លាមៗ ជាមួយនឹងការបន្ថែមជម្រៅ និងទំហំរូបភាព។ មិនថាតែរូបថតមិត្តភក្តិ ស្ទីលម៉ូដសម្លៀកបំពាក់ ទីកន្លែង ឬរូបថត Portrait នោះទេ រាល់រូបថតទាំងអស់មើលទៅកាន់តែមានថាមពល រស់រវើក និងស្អាតរួចជាស្រេចសម្រាប់ការចែករំលែក។
ច្រើនខណៈពេល
ក្នុងសាច់រឿងតែមួយ
មុខងារ AI Remix Collage អនុញ្ញាតឱ្យអ្នករួមបញ្ចូល Sticker ស្តាយស្អាតៗដែលអ្នកចូលចិត្ត ទៅជាប្លង់រៀបចំដ៏ទាន់សម័យ រួចជាស្រេចសម្រាប់ការចែករំលែក។ វាជាវិធីដ៏ងាយស្រួលបំផុតក្នុងការប្រមូលផ្តុំរាល់ខណៈពេល ការចងចាំ និងសកម្មភាពលេចធ្លោប្រចាំថ្ងៃចូលគ្នា។
ពន្លឺដែលផ្តល់ភាពទាក់ទាញ
មុខងារ AI Portrait Glow បង្កើនកម្រិតពន្លឺ និងរំលេចលម្អិតផ្ទៃមុខយ៉ាងឆ្លាតវៃ ដើម្បីបង្កើតរូបថត Portrait ភ្លឺថ្លា និងទាក់ទាញជាងមុន។ មិនថានៅក្នុងផ្ទះ ក្រៅផ្ទះ ឬពេលយប់ងងឹតនោះទេ រាល់រូបថតមើលទៅស្អាតលេចធ្លោបែបធម្មជាតិ ដោយនៅតែរក្សាបាននូវអត្តសញ្ញាណពិតៗរបស់អ្នក។
បើក
បិទ
បើក
បិទ
ភ្ជាប់ និងចែករំលែកឥតដែនកំណត់
មុខងារ O+ Connect បង្កើតការតភ្ជាប់រវាងឧបករណ៍ iOS និង macOS ដែលអាចឱ្យការផ្ទេររូបថតប្រព្រឹត្តទៅយ៉ាងរលូនបំផុត។
បន្ថែមទំហំ
សម្រាប់តម្រូវការ
បច្ចេកវិទ្យាពង្រីកអង្គចងចាំដ៏ឆ្លាតវៃ ទូរសព្ទអ្នកអាចបើកកម្មវិធីជាច្រើនក្នុងពេលតែមួយបានយ៉ាងរលូន។ ផ្លាស់ប្តូរការប្រើប្រាស់រវាងការបង្កើតរូបភាព បណ្តាញសង្គម ការងារ និងការកម្សាន្តដោយគ្មានភាពរអាក់រអួល។
រលូនឥតទាក់
គ្រប់សកម្មភាព
ដំណើរការដោយបន្ទះឈីប MediaTek Dimensity 6360 MAX Mobile Platform រក្សាគ្រប់សកម្មភាពលើទូរសព្ទឱ្យដំណើរការយ៉ាងរលូនបំផុត។ ផ្តិតយករូបភាព បំពេញការងារបានរហ័ស លេងហ្គេមកាន់តែរលូន និងចែករំលែករាល់ចំណុចសំខាន់ៗបានយ៉ាងងាយស្រួល។
សេវាខ្លាំង
រលូនពេញមួយថ្ងៃ
បច្ចេកវិទ្យា AI LinkBoost 4.0 ពង្រឹងសមត្ថភាពសេវាដោយវៃឆ្លាត ដើម្បីផ្តល់ជូននូវដំណើរការកាន់តែរលូន និងមានទំនុកចិត្តខ្ពស់។ ចាប់ពីការបង្ហោះលក់ផលិតផល រហូតដល់ការចែករំលែករូបភាពនៃការដើរកម្សាន្ត នៅតែរក្សាការភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អឥតខ្ចោះ។
ការពារ និងពង្រឹងសេវាអ៊ីនធឺណិត
ឈីបជំនួយសេវា S1 ស្វែងយល់ពីការរំខានសេវាមកពីការកាន់ទូរសព្ទ និងបង្កើនកម្លាំងសេវាដោយស្វ័យប្រវត្តិក្នុងពេលជាក់ស្តែង។ មិនថានៅក្នុងកំឡុងពេលបំពេញភារកិច្ច ការប្រើប្រាស់ប្រព័ន្ធនាំផ្លូវ ឬការផ្ទេររូបភាពស្នាដៃថ្មីៗនោះទេ ការភ្ជាប់ទំនាក់ទំនងរបស់អ្នកនៅតែមានស្ថិរភាពបំផុត។
151%
សមត្ថភាពសេវានៅពេលកាន់ទូរសព្ទក្នុងដៃ15
54.3%
អត្រាកាត់បន្ថយការទាក់ពេលវីដេអូខល15
01/2
ត្រជាក់ លឿន
ឈ្នះគ្រប់ប្រកួត
រចនាឡើងយ៉ាងពិសេសសម្រាប់ការលេងហ្គេមក្នុងរយៈពេលយូរ បច្ចេកវិទ្យា AI GameBoost 3.0 បង្កើតតុល្យភាពរវាងសមត្ថភាពដំណើរការ ប្រសិទ្ធភាពថាមពល និងការគ្រប់គ្រងសីតុណ្ហភាព។ ផ្តល់ជូននូវបទពិសោធន៍លេងហ្គេមកាន់តែរលូន កាត់បន្ថយកម្ដៅ និងរក្សាបាននូវ Frame Rate មានស្ថិរភាពខ្ពស់។
4.6℃
សីតុណ្ហភាពលើផ្ទៃទូរសព្ទ18
60FPS
លេងហ្គេមប្រភេទ FPS បានយ៉ាងរលូន19
ត្រជាក់ជានិច្ច ទោះប្រើប្រាស់ធ្ងន់ធ្ងរ
រចនាឡើងសម្រាប់ការប្រើប្រាស់ក្នុងរយៈពេលយូរ ប្រព័ន្ធ SuperCool VC ជួយកាត់បន្ថយកម្ដៅយ៉ាងមានប្រសិទ្ធភាព អំឡុងពេលដំណើរការកម្មវិធីធ្ងន់ៗ។ ចាប់ពីការបង្កើតរូបភាព ការចែករំលែកលើបណ្តាញសង្គម រហូតដល់ការលេងហ្គេម និងការផ្សាយផ្ទាល់ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដំណើរការប្រកបដោយភាពរលូន និងផាសុកភាពបំផុត។
4300mm²
បន្ទះត្រជាក់ Vapor Chamber
រស់រវើកជាងមុន ប្រើប្រាស់បានយូរជាងមុន
ថ្មដ៏ធន់មាំបំផុតនេះត្រូវបានបង្កើតឡើងសម្រាប់ជីវិតដែលពោរពេញដោយការផ្លាស់ប្តូរ ដោយផ្តល់ជូននូវថាមពលប្រើប្រាស់បានយូរអង្វែង នៅក្នុងរូបរាងស្តើងស្អាត និងទាន់សម័យ។ រក្សាការភ្ជាប់ទំនាក់ទំនង បង្កើតមាតិកាដោយសេរី និងរីករាយជាមួយសមត្ថភាពដំណើរការប្រកបដោយទំនុកចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។
6 ឆ្នាំ
123456 YEARS
38 ថ្ងៃ
រយៈពេលរង់ចាំសរុប21
26.6 ម៉ោង
Scroll Online Videos ទស្សនាវីដេអូអនឡាញបានប្រហែល21
14.1 ម៉ោង
រីករាយជាមួយហ្គេម MOBA បានប្រមាណ21
11.8 ម៉ោង
រីករាយជាមួយការវីដេអូខលបានប្រមាណ21
សាកលឿន
ថាមពលខ្លាំង
កាត់បន្ថយពេលរង់ចាំ ហើយមានពេលកាន់តែច្រើនធ្វើអ្វីដែលអ្នកចូលចិត្ត។ តាមរយៈបច្ចេកវិទ្យាសាកថ្មលឿន 45W SUPERVOOCTM ការសាកថ្មក្នុងរយៈពេលយ៉ាងខ្លី ផ្តល់ជូននូវថាមពលប្រើប្រាស់បានជាច្រើនម៉ោង សម្រាប់ការបំពេញការងារ ការកម្សាន្ត និងគ្រប់តម្រូវការប្រចាំថ្ងៃ។
SUPER
VOOCTM
600mAh21
សាកថ្មត្រឹម 5 នាទី
1117mAh21
សាកថ្មត្រឹម 10 នាទី
ថាមពលសម្បូរបែប
ងាយស្រួលចែករំលែក
ត្រូវជួយមិត្តភក្តិបង្ហោះរូប Check-in ឬចង់សាកថ្មបន្ថែមឱ្យឧបករណ៍ចាំបាច់មែនទេ? មុខងារសាកថ្មបកបញ្ច្រាស ប្រែក្លាយទូរសព្ទរបស់អ្នកទៅជាប្រភពថាមពលដ៏មានផាសុកភាព ដោយជួយរក្សាឧបករណ៍បច្ចេកវិទ្យារបស់អ្នកឱ្យមានថាមពលប្រើប្រាស់បានពេញមួយថ្ងៃ។
រួចរាល់សម្រាប់ហេតុការណ៍ជាយថាហេតុ
រចនាឡើងដើម្បីទប់ទល់នឹងរាល់ហេតុការណ៍ដែលស្មានមិនដល់ក្នុងជីវិតប្រចាំថ្ងៃ បច្ចេកវិទ្យាការពារការទង្គិចកម្រិតយោធា បន្ថែមស្រទាប់ការពារ និងភាពធន់មាំពិសេស ដើម្បីការពារទូរសព្ទរបស់អ្នកក្នុងថ្ងៃដ៏មមាញឹក ការធ្វើដំណើរ ការដើរផ្សងព្រេង និងគ្រប់សកម្មភាពផ្សេងៗទៀត។
ភាពរលូនឥតខ្ចោះ
ផ្តល់ជូនយ៉ាងឆ្លាតវៃ
តាមរយៈការផ្តល់អាទិភាពលើធនធានម៉ាស៊ីន និងការបង្រួមទិន្នន័យយ៉ាងឆ្លាតវៃ រចនាសម្ព័ន្ធគ្រប់គ្រងសេវាកម្ម រក្សាកម្មវិធីដែលប្រើប្រាស់ញឹកញាប់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រាស់អង្គចងចាំប្រព័ន្ធតិចតួចបំផុត។ ប្តូរការប្រើប្រាស់រវាងបណ្តាញសង្គម ការផ្ញើសារ និងការកម្សាន្តបានយ៉ាងរលូន ដោយកាត់បន្ថយការរអាក់រអួល។
ផ្លាស់ប្តូរកម្មវិធីច្រើនបានរហ័ស
ថតរូបលឿន គ្រាន់តែចុចមួយប៉ះ
ផ្លាស់ប្តូរកម្មវិធីច្រើនបានរហ័ស
ថតរូបលឿន គ្រាន់តែចុចមួយប៉ះ
01/2
5 ឆ្នាំនៃភាព រលូន និងទំនុកចិត្ត
5 ឆ្នាំ
ចាប់តាំងពីថ្ងៃដំបូង នៃការប្រើប្រាស់ រហូតដល់ជាង 5 ឆ្នាំក្រោយ ការពង្រឹងប្រសិទ្ធភាពប្រព័ន្ធវៃឆ្លាត និងការកែសម្រួលប្រតិបត្តិការរយៈពេលវែង ជួយរក្សាបទពិសោធន៍នៃការប្រើប្រាស់ឱ្យនៅតែរលូនឥតទាក់ និងគួរឱ្យទុកចិត្តបានដូច ''កាលទិញថ្មី'' ដែលទទួលបានការទទួលស្គាល់ផ្លូវការ។ រីករាយជាមួយការផ្លាស់ប្តូរកម្មវិធីបានកាន់តែរលូន ប្រតិបត្តិការឆ្លើយតបរហ័ស និងភាពជឿជាក់ខ្ពស់លើឧបករណ៍របស់អ្នកជារៀងរាល់ថ្ងៃ។
ដំណើរការរលូន
ប្រើបានយូរអង្វែង
សម្អាតឯកសារឥតប្រយោជន៍ក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិ និងឆ្លាតវៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ RAM និងបង្កើនសមត្ថភាពដំណើរការកម្មវិធីឱ្យកាន់តែលឿន។ វាក៏គាំទ្រការពិនិត្យមើល និងសម្អាតជម្រៅដោយផ្ទាល់ដៃ ព្រមទាំងការគ្រប់គ្រងសិទ្ធិប្រើប្រាស់កម្មវិធីយ៉ាងម៉ត់ចត់ ដើម្បីរក្សាទូរសព្ទរបស់អ្នកឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត ដំណើរការរលូន ទោះបីជាប្រើប្រាស់ច្រើនឆ្នាំក៏ដោយ។
ការកំណត់ដោយផ្ទាល់ដៃ
របាយការណ៍ភាពរលូននៃប្រព័ន្ធ
ការកំណត់ដោយផ្ទាល់ដៃ
របាយការណ៍ភាពរលូននៃប្រព័ន្ធ
01/2
ថាមពលថ្មី រលូនបានយូរអង្វែង
រចនាឡើងដើម្បីបង្កើនភាពរលូន និងល្បឿននៃការឆ្លើយតប មុខងារ ColorOS Smoothness Boost ជួយរក្សាបទពិសោធន៍នៃការប្រើប្រាស់ឱ្យនៅតែរលូននៅលើរាល់កម្មវិធីដែលអ្នកចូលចិត្ត។ ដូច្នេះ រាល់ការអូស ប៉ះ និងការផ្លាស់ប្តូរអេក្រង់ គឺមានភាពរលូនបែបធម្មជាតិ និងថ្មីជានិច្ច ទោះជាប្រើប្រាស់ក្នុងរយៈពេលយូរយ៉ាងណាក៏ដោយ។
មុន
ក្រោយ
ស្កេនឯកសារយ៉ាងឆ្លាតវៃ និងងាយស្រួល
ប្រែក្លាយឯកសារក្រដាស និងអេក្រង់ឱ្យទៅជារូបភាព ឬ PDF យ៉ាងច្បាស់ ដោយគ្រាន់តែប៉ះប៉ុន្មានដង។ បច្ចេកវិទ្យា AI ជួយបង្កើនគុណភាពរូបភាព កែសម្រួលភាពទ្រុឌទ្រោម និងគាំទ្រការស្កេនជាក្រុមរហូតដល់ 99 ទំព័រក្នុងពេលតែមួយ ដើម្បីភាពងាយស្រួលក្នុងការរៀបចំ។
ផ្លូវកាត់ដើម្បីកត់ត្រាបានល្អជាងមុន
មុខងារ AI Recording Sticker ធ្វើឱ្យការកត់ត្រាអំឡុងពេលថតសំឡេង ការចំណាំពេលស្តាប់សារឡើងវិញ និងការដាក់Tagលើរូបថត ក្លាយជារឿងយ៉ាងងាយស្រួល ដូច្នេះខណៈពេលសំខាន់ៗត្រូវបានស្វែងរក រៀបចំ និងពិនិត្យឡើងវិញបានយ៉ាងឆាប់រហ័ស។
ការពាកាន់តែឆ្លាតវៃ រៀងរាល់ថ្ងៃ
បើកការការពារប្រឆាំងការឆបោកដោយគ្រាន់តែចុចមួយប៉ះ។ ប្រព័ន្ធចាប់យករូបមុខ និងសំឡេងដែលបង្កើតដោយ AI ដោយស្វ័យប្រវត្តិ ព្រមទាំងផ្តល់ការព្រមានអំពីហានិភ័យភ្លាមៗ។ ការចាប់រូបមុខ AI គាំទ្រលើកម្មវិធី WhatsApp ចំណែកការចាប់សំឡេង AI គាំទ្រទាំងលើ WhatsApp និងការហៅចេញ-ចូលធម្មតា។ វាក៏ជួយទប់ស្កាត់ការហៅ និងសាររំខាន ឬឆបោក ការពារសិទ្ធិប្រើប្រាស់ទិន្នន័យសំខាន់ៗ ទប់ស្កាត់ការដំឡើង App មានហានិភ័យ និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងល្អឥតខ្ចោះ។ ការហៅចេញ-ចូល និងឯកជនភាពប្រចាំថ្ងៃរបស់អ្នកត្រូវបានការពារយ៉ាងជិតដិត។