OPPO Enco Air5s
កាសកាត់បន្ថយសំឡេងរំខានពិតប្រាកដ
បច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខានឆ្លាតវៃភ្លាមៗ
រចនាបថ Semi-in-ear ស្របតាមទម្រង់ត្រចៀក
ស្រាលផាសុកភាព 3.9g
បិទសំឡេងពិភពខាងក្រៅ
បើកពិភពដ៏អស្ចារ្យ
កំពូលបច្ចេកវិទ្យាកាត់សំឡេងរំខានឆ្លាតវៃភ្លាមៗ
ស្ងប់ស្ងាត់ រាល់ខណៈពេល
OPPO Enco Air5s អាចសម្គាល់ស្ថានភាពពាក់ រូបរាងរន្ធត្រចៀក និងសំឡេងរំខានជុំវិញខ្លួនរបស់អ្នកភ្លាមៗតាមស្ថានភាពជាក់ស្តែង ដើម្បីបង្កើតមុខងារកាត់បន្ថយសំឡេងរំខានយ៉ាងពិសេស សមស្របទៅនឹងត្រចៀករបស់អ្នកតែម្តង។ កាត់ផ្តាច់ភាពមមាញឹក និងការរំខានពីពិភពខាងក្រៅភ្លាមៗ ដោយបន្សល់ទុកតែពិភពតន្ត្រីដ៏ជក់ចិត្ត ។
កាត់បន្ថយសំឡេងរំខានឆ្លាតវៃតាមស្ថានភាព
មិនថានៅក្នុងផ្ទះ ឬក្រៅផ្ទះ—ភាពស្ងប់ស្ងាត់គឺនៅតែល្អឥតខ្ចោះ។
មិនចាំបាច់ចុចផ្លាស់ប្ដូរដោយដៃឡើយ។ កាសនេះអាចសម្គាល់មជ្ឈដ្ឋានជុំវិញខ្លួនរបស់អ្នកដោយស្វ័យប្រវត្តិ និងផ្លាស់ប្ដូររវាងកម្រិតកាត់សំឡេងរំខានខ្លាំង ឬខ្សោយយ៉ាងរលូនបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរីករាយជាមួយភាពធូរស្រាល បំផុតក្នុងចំណោមហ្វូងមនុស្ស។
បច្ចេកវិទ្យាកាត់សំឡេងរំខានទម្រង់ Semi-in-ear ឈានមុខគេ
ប្រព័ន្ធកាត់ផ្តាច់សំឡេងរំខានជុំវិញខ្លួន
ប្រព័ន្ធកាត់ផ្តាច់សំឡេងរំខានជុំវិញខ្លួន
សម្រាប់ការរចនាដ៏ផ្ចិតផ្ចង់នេះ OPPO Enco Air5s បានអភិវឌ្ឍន៍រន្ធខ្យល់បញ្ចេញសំឡេង ឱ្យមានទំហំកាន់តែល្អឥតខ្ចោះ គួបផ្សំនឹងអាលហ្គោរីតឹមកាត់បន្ថយសំឡេងរំខាននៃសំឡេងនិយាយផ្តាច់មុខ ដែលអាចគ្របដណ្តប់រាល់គ្រប់កម្រិតហ្វ្រេកង់សំឡេងរបស់មនុស្ស។ វាផ្តល់នូវមុខងារកាត់បន្ថយសំឡេងរំខាន ដ៏ខ្លាំងក្លាបំផុតក្នុងចំណោមកាសប្រភេទ Semi-in-ear ក្នុងកម្រិតតម្លៃដូចគ្នា ដោយជម្រុះចោលរាល់សំឡេងទ្រហឹងអ៊ូអរជុំវិញខ្លួនភ្លាមៗ ដើម្បីបើកផ្លូវឱ្យពិភពតន្ត្រីរបស់អ្នកលេចធ្លោឡើងជាចម្បង។1
ចាប់យកសំឡេងរបស់អ្នកបានច្បាស់ល្អឥតខ្ចោះ
Triple-Mic AI សន្ទនាច្បាស់់
មីក្រូហ្វូនចំនួន 3 អាចចាប់យកសំឡេងនិយាយរបស់អ្នកបានយ៉ាងម៉ត់ចត់បំផុត ខណៈពេលដែលសំឡេងខ្យល់បោកបក់ និងសំឡេងរំខានតាមដងផ្លូវត្រូវបានកាត់ផ្តាច់ទាំងស្រុង។ មុខងារនេះអនុញ្ញាតឱ្យអ្នកសន្ទនាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយផ្តល់កម្រិតសំឡេងច្បាស់ ដូចកំពុងនិយាយគ្នានៅចំពោះមុខផ្ទាល់។2
Feedback mic
Feedforward mic
Talk Mic
ផាសុកភាពពិតប្រាកដ រចនាបថលេចធ្លោ
រចនាបថ Semi-in-ear ស្របតាមទម្រង់ត្រចៀក
ស្រាលភ្លេចខ្លួន
OPPO Enco Air5s ត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយនឹងខ្សែបន្ទាត់កោងស្របតាមទម្រង់រន្ធត្រចៀករបស់អ្នកដោយធម្មជាតិ។ ចាប់ពីការរត់ហាត់ប្រាណពេលព្រឹក ឬការដើរកម្សាន្តនាពេលល្ងាចនោះទេ កាសនេះផ្ដល់នូវការពាក់ដ៏មានផាសុកភាពខ្ពស់បំផុត ដោយគ្មានសម្ពាធថប់ត្រចៀកឡើយ ធ្វើឱ្យរាល់វិនាទីនៃការប្រើប្រាស់កាន់តែស្រាលស្រួលឥតខ្ចោះ។
ស្រាលដូចខ្យល់ ធន់រឹងមាំ
ស្រាលស័ក្តិសម 3.9g
OPPO Enco Air5s មានទម្ងន់ស្រាលបំផុតលំដាប់ឈានមុខគេក្នុងឧស្សាហកម្មបច្ចេកវិទ្យា គឺត្រឹមតែ 3.9g ប៉ុណ្ណោះ ដែលនេះជាលទ្ធផលនៃការអភិវឌ្ឍន៍ និងកែលម្អរចនាសម្ព័ន្ធកាស។3 មិនថានៅពេលអ្នកដើរកម្សាន្ត អានសៀវភៅ ឬសិក្សានោះទេ កាសនេះនឹងសម្របខ្លួនទៅនឹងគ្រប់ខណៈពេល ហើយពាក់បានយូរដោយគ្មានអារម្មណ៍ធ្ងន់ រួមទាំងផាសុកភាពល្អឥតខ្ចោះពេញមួយថ្ងៃ។
Starlight Purple
ពណ៌ស្វាយ Starlight purple ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាមួយទឹកប៊ិចម៉ាញេទិករូបមន្តពិសេស ផ្តល់នូវផ្ទៃរលោងចែងចាំងយ៉ាងប្រណីត។ ការលេងពណ៌រវាងពន្លឺ និងស្រមោលប្រែប្រួលទៅតាមរាល់មុំទិដ្ឋភាព ហាក់បីដូចជាអ្នកកំពុងកាន់ផ្ទៃមេឃពោរពេញដោយផ្កាយដ៏ស្ងប់ស្ងាត់មួយនៅក្នុងដៃ។ មិនឆើតឆាយ តែទាក់ទាញខ្លាំង ថ្លៃថ្នូរ និងទាន់សម័យបំផុត។
Lunar White
បច្ចេកវិទ្យាកែច្នៃ Excimer ផ្ដល់នូវការប៉ះពាល់ដ៏រលោង ស្រទន់ និងមានតម្លៃប្រៀបដូចជាត្បូង jade ព្រមទាំងរូបរាងចែងចាំងដូចគ្រាប់គជ់ខ្យង។ នៅពេលដាក់នៅលើតុ វាកាន់តែជះនូវភាពថ្លៃថ្នូរ និងប្រណីតភាពនៃវត្ថុទំនើបលំដាប់ខ្ពស់។ នេះមិនមែនគ្រាន់តែជាកាសស្តាប់ធម្មតានោះទេ ប៉ុន្តែវាជាភាពស៊ីវិល័យរបស់អ្នកផងដែរ។
Midnight Black
ឆ្លុះបញ្ចាំងពីភាពប្រណីតជាមួយផ្ទៃម៉ាត់ គួបផ្សំនឹងវាយនភាពស្រអាប់បែបរលោង ដែលអាចផ្សំផ្គុំជាមួយរាល់ម៉ូដសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អឥតខ្ចោះ។ ជាមួយនឹងសមត្ថភាពធន់នឹងការឆ្កូត និងធន់នឹងការសឹកកកិត វាជួយរក្សារូបរាងកាសឱ្យនៅថ្មីស្អាតជានិច្ច ដោយបន្សល់ទុកតែភាពថ្លៃថ្នូរ ស៊ីវិល័យលំដាប់ខ្ពស់ប៉ុណ្ណោះ។
បញ្ជាដោយប៉ះ
តន្ត្រីរបស់អ្នក បញ្ជាតាមចិត្តចង់
តន្ត្រីរបស់អ្នក បញ្ជាតាមចិត្តចង់
អូសឡើងលើទងកាស ដើម្បីកំណត់កម្រិតសំឡេងតាមចិត្តចង់។
រហ័ស និងរលូនឥតខ្ចោះ មិនរំខានដល់រាល់ខណៈពេលនៃការកម្សាន្ត និងការសន្ទនារបស់អ្នកឡើយ។
គ្រាន់តែចុចប៉ះ ពីរ ឬ បីដង ដើម្បីដាស់មុខងារជំនួយការសំឡេង,
បញ្ជាថតរូប, ចាក់តន្ត្រីក្នុងកម្មវិធី Spotify4 ឬប្រើប្រាស់មុខងារបកប្រែភាសាដោយ AI…
អូសឡើង
ប៉ះពីរ/បីដង
បន្ទប់របស់អ្នក
ឆាកតន្ត្រីរបស់អ្នក
បន្ទប់របស់អ្នក
ឆាកតន្ត្រីរបស់អ្នក
Dynamic Drivers ទំហំ 12mm គួបផ្សំ
សរសៃលួសអាលុយមីញ៉ូមស្រោបស្ពាន់
ចម្រៀងច្បាស់ពេញអារម្មណ៍ ដូចស្ថិតក្នុងជួរមុខគេក្បែរឆាក
បំពាក់ដោយ Driver
ខ្នាតធំ 12mm
បំពាក់នូវបាសបំពងសំឡេងទំហំធំ 12mm High-Dynamic Driver ដែលត្រូវបានកែច្នៃឡើងយ៉ាងផ្ចិតផ្ចង់ពីវត្ថុធាតុដើមលំដាប់ប្រណីតបំផុត ក្នុងចំណោមឧបករណ៍បំពងសំឡេងកាស ដើម្បីធានាបាននូវកម្រិតសំឡេងខ្ពស់ ថ្លាច្បាស់ស្រាលស្រទន់ និងកម្លាំងបាស ណែនធ្ងន់ល្អ។5 រាល់គ្រប់ព័ត៌មានលម្អិតនៃតន្ត្រីពីសិល្បករដែលអ្នកចូលចិត្ត នឹងត្រូវបង្ហាញឡើងយ៉ាងល្អឥតខ្ចោះ ធ្វើឱ្យអ្នកមានអារម្មណ៍ស្មានថា កំពុងស្ថិតនៅឯការប្រគំតន្ត្រីផ្ទាល់អញ្ចឹងដែរ។
បច្ចេកវិទ្យាបង្កើនគុណភាពសំឡេងវៃឆ្លាត
ជក់ចិត្តដិតអារម្មណ៍
ក្នុងពិភពតន្ត្រី
ជក់ចិត្តដិតអារម្មណ៍
ក្នុងពិភពតន្ត្រី
ប្រព័ន្ធគណនាសំឡេងភ្លាមៗ semi-in-ear ជួយជម្រុញរាល់គ្រប់កម្រិតសំឡេងឱ្យកាន់តែល្អឥតខ្ចោះ។ ទោះស្ដាប់បទមនោសញ្ចេតនា ឬញាក់កន្ត្រាក់អារម្មណ៍ BGM ក៏អាចផ្ដល់នូវសូរសំឡេងណែនពិរោះរណ្តំ និងច្បាស់ពេញកម្លាំង។
ច្នៃសំឡេងរបស់អ្នក
កម្រិត EQ បាន10-Band
ងាយស្រួលអូសទាញ និងកំណត់ហ្វ្រេកង់សំឡេងបានដល់ទៅ 10 ចំណុច និងប្តូរម៉ូដសំឡេង Sound Master EQ ដ៏អស្ចារ្យបាន 3 ប្រភេទភ្លាមៗ។ សំឡេងកម្រិតកំពូល សំឡេងអ្នកចម្រៀងច្បាស់ថ្លាឆ្វង់ ឬសំឡេងបាសបុកណែនរណ្តំចិត្តនោះទេ—គ្រាន់តែកែសម្រួលតាមស្ទីលរបស់អ្នក ដើម្បីបង្កើតជាអត្តសញ្ញាណសំឡេងផ្ដាច់មុខផ្ទាល់ខ្លួន។
OPPO Alive Audio
ពិភពតន្ត្រីជុំវិញខ្លួនអ្នក360° ។
បច្ចេកវិទ្យា Spatial Audio ជួយបង្កើតនូវសង្វៀនសូរសំឡេងដ៏ធំទូលាយអស្ចារ្យ ដែលធ្វើឱ្យបទតន្ត្រីមិនមែនបន្លឺចេញមកតែពីខាងឆ្វេង និងខាងស្តាំទៀតឡើយ ប៉ុន្តែគឺចេញពីគ្រប់ទិសទីតែម្តង ដើម្បីនាំអារម្មណ៍របស់អ្នកឱ្យទៅស្ថិតនៅចំកណ្តាលនៃការប្រគំតន្ត្រីផ្ទាល់របស់អាយដលអ្នកជានិច្ច។6
ភ្ជាប់ទំនាក់ទំនង គ្រប់ពេល
ឈានជើងចូលទៅក្នុងសមរភូមិ
សំឡេងមានកម្រិតភាពយឺតយ៉ាវទាបបំផុត
ជាមួយនឹងកម្រិតភាពយឺតយ៉ាវទាបបំផុតលំដាប់មីលីវិនាទី សូរសំឡេង និងរូបភាពនឹងរត់ស្របគ្នាជានិច្ចយ៉ាងល្អឥតខ្ចោះ ធានាថាអ្នកមិនរំលងឱកាសក្នុងការបាញ់ផ្ដាច់ដើម្បីយកឈ្នះឡើយ។ មុខងារ Spatial Sound Rendering សម្រាប់ហ្គេមប្រភេទ FPS ធ្វើឱ្យរាល់ស្នូរជើងបន្លឺឡើងច្បាស់ៗដូចជានៅក្បែរអ្នកផ្ទាល់អញ្ចឹងដែរ។7
គ្រប់ភាសា បន្លឺឡើងផ្ទាល់ក្នុងត្រចៀករបស់អ្នក។9
AI បកប្រែ
កំពុងជួបផលពិបាករឿងភាសានៅពេលធ្វើដំណើរទៅក្រៅប្រទេសមែនទេ? ភ្ជាប់កាសនេះជាមួយទូរសព្ទ OPPO របស់អ្នក នោះអ្នកនឹងទទួលបាននូវមុខងារបកប្រែភាសាដោយ AI ភ្លាមៗ។ បោះជំហានចេញទៅក្រៅ រាប់អានមិត្តភក្តិ ហើយពិភពលោកនឹងក្លាយជាបន្ទប់ជជែកកម្សាន្តដ៏រីករាយរបស់អ្នក។
សេវា ឥតរអាក់រអួល
Bluetooth® 6.0
បំពាក់ដោយបច្ចេកវិទ្យា Bluetooth® 6.0 និងមុខងារភ្ជាប់ Smart Bluetooth ចុងក្រោយបង្អស់ អស់បារម្ភពីរឿងទាក់ដាច់បទចម្រៀង ទោះបីជាអ្នកកំពុងស្ថិតនៅក្នុងស្ថានីយរថភ្លើងល្បឿនលឿនដ៏អ៊ូអរក៏ដោយ។8
រំខានតិចជាងមុន ផ្ដោតបានល្អជាងមុន។
មុខងារភ្ជាប់ពីរប្រព័ន្ធ
ប្រទាក់ក្រឡាគ្នា
ភ្ជាប់ទៅកាន់ឧបករណ៍ពីរក្នុងពេលតែមួយ និងផ្លាស់ប្តូរការប្រើប្រាស់បានយ៉ាងងាយស្រួល ដោយមិនរអាក់រអួលទាល់តែសោះ។10
រីករាយជាមួយតន្ត្រីពេញមួយសប្តាហ៍
ប្រើប្រាស់បានយូររហូតដល់ 48 ម៉ោង
ធន់រឹងមាំជាមួយនឹងវិញ្ញាបនបត្របញ្ជាក់ពី TÜV Rheinland រួមផ្សំនឹងថាមពលថ្មដ៏ធំប្រើប្រាស់បានរហូតដល់ 48 ម៉ោង ការសាកថ្មពេញមួយដងអនុញ្ញាតឱ្យអ្នកស្តាប់តន្ត្រីបានឥតឈប់ឈរពេញមួយសប្តាហ៍។ ចាប់តាំងពីពេលរៀបចំវ៉ាលី ធ្វើដំណើរទៅកាន់ទីតាំងប្រគំតន្ត្រី រហូតដល់ត្រឡប់មកផ្ទះវិញដើម្បីរំលឹកអនុស្សាវរីយ៍គ្រប់វិនាទី OPPO Enco Air5s នឹងនៅក្បែរអ្នកជានិច្ច ធ្វើជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតក្នុងដំណើរតាមដានតារាអាយដលក្នុងដួងចិត្តរបស់អ្នក។11
មេឃភ្លៀង ញើស ឬការរស់នៅប្រចាំថ្ងៃ ក៏មិនមែនជាបញ្ហា។
បច្ចេកវិទ្យាការពារធូលី
និងទឹក IP55
បច្ចេកវិទ្យាការពារធូលី និងទឹកកម្រិត IP55។ ហាត់ប្រាណឱ្យអស់ទំហឹង លេងឱ្យអស់ដៃ។12 លាងជម្រះភាពកខ្វក់ រួចបន្តភាពរីករាយជាមួយតន្ត្រីរបស់អ្នកទៅមុខទៀត។
សម្គាល់៖