{{baseData.historyTitle}}

{{baseData.historyTitle}}

Online Store

OPPO Enco Buds3 Pro

កាសស្តាប់ត្រចៀកឥតខ្សែ

ស្តាប់តន្រ្តីឥតឈប់ឈរ

OPPO Enco Buds3 Pro

កាសស្តាប់ត្រចៀកឥតខ្សែ

ស្តាប់តន្រ្តីឥតឈប់ឈរ

ថ្មកាន់បានយូរ

ស្តាប់ចម្រៀងជាមួយនឹង
ថ្មកាន់បានយូរ 54 ម៉ោង1

ថាមពលថ្មប្រើប្រាស់បានយូរជាមួយនឹងការស្តាប់តន្រ្តីកម្សាន្ត។ ឥឡូវនេះ អាយុកាលថ្មមានដល់ទៅ 54 ម៉ោង ដូច្នេះអ្នកគ្រាន់តែសាកថ្មកាសម្តងក្នុងមួយសប្តាហ៍។

12 ម៉ោង

ប្រើប្រាស់បាន 12 ម៉ោង
(សម្រាប់កាស)

54 ម៉ោង

ប្រើប្រាស់បាន 54 ម៉ោង
(សម្រាប់កាស + ប្រអប់)

សាកថ្មលឿន

អស់ថ្ម? គ្មាន​ការ​​បារម្ភ។ គ្រាន់តែសាកថ្មត្រឹមតែរយៈពេល 10 នាទី អាចបន្តប្រើប្រាស់បានរហូតដល់ទៅ 4 ម៉ោង។2.

សាកថ្ម 10 នាទី អាចស្តាប់ចម្រៀងបាន 4 ម៉ោង

ថ្មប្រើបានយូរ3 សាកថ្មរាប់ពាន់ដង

បច្ចេកវិទ្យាសាកថ្មដ៏ទំនើប ដោយធានាថាអាយុកាលថ្មនៅតែមានសុខភាពល្អ ទោះបីជាសាកថ្មរាប់ពានដងក៏ដោយ។

វិញ្ញាបនប័ត្រសុខភាពថ្ម

ការពារពេញមួយថ្ងៃ

ភ្លៀង? ធូលី? ញើស? ក៏គ្មានបញ្ហាទេ! កាសស្តាប់ត្រចៀកមានវិញ្ញាបនបត្រ IP554 បង្ហាញពីភាពធន់គ្រប់កាលៈទេសៈ។

20000

ដងតេស្តបិទប្រអប់*

1.8

ម៉ែត្រតេស្តទម្លាក់កាស*

1.5

ម៉ែត្រការធ្វើតេស្តទម្លាក់ពីប្រអប់កាស*

75℃

ការធ្វើតេស្តលើសីតុណ្ហភាព5

* លទ្ធផលតេស្តបានមកពីមន្ទីរពិសោធន៍ OPPO ។

សម្លេងមានស្ថេរភាព និងច្បាស់
Low-Latency Transmission

លែងព្រួយបារម្ភពីការតភ្ជាប់របស់អ្នកជាមួយ Bluetooth® 5.4។

សម្លេងដ៏មានថាមពល

នេះជាសម្លេងដ៏មានឥទ្ធិពល Speaker ទំហំ 12.4mm

សម្លេងពីរោះជាមួយបាសខ្លាំងទំហំ 12.4mm6 ដែលធ្វើឲ្យសម្លេងប្រសើរជាងមុន។

SHTW Copper
Wire Coils

Speaker ទំហំ
12.4mm

សារ៉េសម្លេងបានតាមចិត្ត

កាសស្តាប់ត្រចៀកអាចប្តូរបាន 6 ទម្រង់។ ហើយសម្រាប់7 Enco Master ក៏អាចកំណត់ mode ចំនួនបីដូចជា៖ Clear Vocals, Bass Boost និង Original Sound។

ការប៉ះបញ្ជា

គ្រប់គ្រងអ្វីៗនៅចុងម្រាមដៃរបស់អ្នក។

ចុចប៉ះពីរដងនៅលើកាសស្តាប់ត្រចៀកអាចថតរូបបាន* នៅលើទូរស័ព្ទរបស់អ្នក។

ប៉ះម្តង ៖

ចាក់បទចម្រៀង/ផ្អាក*

ប៉ះ 2 ដង៖

ប្តូរចម្រៀង/ ទទួលការហៅចូល

ប៉ះ 3 ដង៖

ថតក្រោយ

ចុចជាប់៖

បន្ថែម/បន្ថយសម្លេង

* ប៉ះពីរដងដើម្បីថតរូបគឺអាចប្រើបានសម្រាប់ ColorOS12.0 និងកំណែអាប់ដេតក្រោយៗប៉ុណ្ណោះ។ ចូលទៅកាន់ “Bluetooth®-> OPPO Enco Buds3 Pro->Earbuds function->Camera-related settings->Camera control ដើម្បីបិទ ឬបើកមុខងារនេះ។ ប៉ះពីរដងដើម្បីថតរូបត្រូវបានគាំទ្រនៅពេលដែលកាមេរ៉ាត្រូវបានបើក។
* ការចុចប៉ះម្តងដើម្បីគ្រប់គ្រង។ ប្រសិនបើអ្នកកំពុងប្រើទូរស័ព្ទ OPPO ColorOS 12.0 ឬជំនាន់ក្រោយ ឬទូរស័ព្ទ OnePlus សូមចូលទៅកាន់ App Store ដើម្បីទាញយកកម្មវិធី Wireless Earphones ឬអាប់ដេតកម្មវិធីចុងក្រោយបំផុត ហើយបន្ទាប់មកចូលទៅកាន់ "Bluetooth®->OPPO Enco Buds3 Pro->Earbuds function ដើម្បីបើកការកំណត់សម្រាប់កាសស្តាប់ត្រចៀក។ អ្នកប្រើប្រាស់ផ្សេងទៀតដែលមាន Android 7.0 ឬខ្ពស់ជាងនេះ ឬម៉ូដែល iOS អាចទាញយក និងដំឡើងកំណែចុងក្រោយបំផុតនៃកម្មវិធី HeyMelody ដើម្បីកំណត់រចនាសម្ព័ន្ធកាសស្តាប់ត្រចៀក។

លេងហ្គេមជាមួយ 47ms Ultra-Low Latency8

បើកដំណើរការមុខងារហ្គេម ដើម្បីទទួលបានកម្រិត 47ms នៅលើកាសស្តាប់ត្រចៀករបស់អ្នក។

Smart AI Assistant

Google AI Assistant លោកអ្នកអាចប៉ះបញ្ជាបាន ដោយគ្រាន់តែប៉ះពីរដងប៉ុណ្ណោះ។

* ប៉ះពីរដង/ប៉ះបីដង គឺដើម្បីប្តូរបទចម្រៀង។ អ្នកត្រូវកំណត់ការគ្រប់គ្រងការប៉ះពីរដង/បីដងជាជំនួយការសំឡេងនៅក្នុងកម្មវិធី។

ឧបករណ៍តភ្ជាប់9

កិច្ចការច្រើនក៏គ្មានបញ្ហា ដោយភ្ជាប់កាសស្តាប់ត្រចៀករបស់អ្នកទៅឧបករណ៍ពីរក្នុងពេលតែមួយ ហើយប្តូររវាងឧបករណ៍ទាំងពីរយ៉ាងរលូន។

Google Fast Pair

ការតភ្ជាប់ដំបូង គឺគ្រាន់តែចុចតែម្តងនៅលើ OPPO Enco Buds3 Pro នឹងបង្កើតការភ្ជាប់ Bluetooth® យ៉ាងរហ័សជាមួយនឹងឧបករណ៍ Android របស់អ្នក។

មុខងារផ្ទាល់ខ្លួនបន្ថែមទៀតនៅលើ HeyMelody

ទាញយក HeyMelody ដើម្បីពិនិត្យមើលកម្រិតថ្ម

មានផាសុកភាព

ការឌីហ្សាញទាក់ទាញ

OPPO Enco Buds3 Pro ត្រូវបានរចនាឡើងជាមួយទំហំដែលប្រកបដោយផាសុកភាព។ OPPO Enco Buds3 Pro មានរូបរាងស្រាលដែលសមស្របនឹងត្រចៀករបស់អ្នក ធានាថាពាក់ពេញមួយថ្ងៃដោយមានផាសុកភាព។

ការឌីហ្សាញទាក់ទាញ

OPPO Enco Buds3 Pro ត្រូវបានរចនាឡើងជាមួយទំហំដែលប្រកបដោយផាសុកភាព។ OPPO Enco Buds3 Pro មានរូបរាងស្រាលដែលសមស្របនឹងត្រចៀករបស់អ្នក ធានាថាពាក់ពេញមួយថ្ងៃដោយមានផាសុកភាព។

Glaze White

Graphite Grey

កត់សម្គាល់៖


1. កាសស្តាប់ត្រចៀក និងប្រអប់សាកអាចប្រើប្រាស់បាន 54 ម៉ោង។ កាសស្តាប់ត្រចៀកអាចចាក់សំលេងបាន 12 ម៉ោង។ លទ្ធផលតេស្តសាកថ្ម និងថ្មគឺផ្អែកលើលទ្ធផលមន្ទីរពិសោធន៍ OPPO (កម្រិតសំឡេង 50% និង 25°C)។ អាយុកាលថ្មពិតប្រាកដនៃកាសស្តាប់ត្រចៀកអាចប្រែប្រួលដោយផ្អែកលើទម្លាប់នៃការប្រើប្រាស់នីមួយៗ ដូចជាកម្រិតសំឡេង ប្រភេទសំឡេង កត្តាបរិស្ថាន និងលក្ខណៈជាក់លាក់ដែលកំពុងប្រើប្រាស់។ លើសពីនេះទៀត ដំណើរការថ្មអាចថយចុះតាមពេលវេលា និងជាមួយនឹងវដ្តនៃការសាកថ្មម្តងហើយម្តងទៀត។ ដូច្នេះប្រេកង់ពិតប្រាកដនៃការសាកថ្មអាចខុសគ្នា។

2. រយៈពេលសាកថ្ម និងអាយុកាលថ្មត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ OPPO នៅសីតុណ្ហភាព 25 ℃ ដោយប្រើឆ្នាំងសាកស្តង់ដាររបស់ OPPO ។ បន្ទាប់ពីកាសស្តាប់ត្រចៀកត្រូវបានសាកថ្មក្នុងប្រអប់សាករយៈពេល 10 នាទីពី 0% អាចផ្តល់ការលេងតន្ត្រី AAC ដល់ទៅ 4 ម៉ោងក្នុងកម្រិតសំឡេង 50% ជាមួយនឹងមុខងារផ្សេងទៀត។ លទ្ធផលជាក់ស្តែងអាចខុសគ្នាបន្តិចបន្តួចដោយផ្អែកលើកត្តាបរិយាកាស និងឆ្នាំងសាកដែលបានប្រើ។

3. ថ្មនៃកាសស្តាប់ត្រចៀក ដោយមិនរាប់បញ្ចូលនៃការសាកថ្ម ត្រូវបានបញ្ជាក់ដោយវិញ្ញាបនបត្រសុខភាពថ្ម TÜV Rheinland ។ សមត្ថភាពថ្មនឹងមានយ៉ាងហោចណាស់ 80% បន្ទាប់ពី 1000 វដ្តនៃការសាកថ្ម។ ការធ្វើតេស្តនៃវដ្តសាកគឺផ្អែកលើលក្ខខណ្ឌដូចខាងក្រោម: សីតុណ្ហភាពថ្មចាប់ផ្តើមពី 25 ± 1 ℃ហើយសីតុណ្ហភាពបរិស្ថានគឺ 25 ± 1 ℃។

4. កាសស្តាប់ត្រចៀកធន់នឹងទឹក ធន់នឹងធូលីកម្រិត IP55 ប៉ុន្តែប្រអប់បញ្ចូលថ្មមិនមានទេ។

5. លក្ខខណ្ឌសាកល្បង៖ កាសស្តាប់ត្រចៀកដែលដាក់ក្នុងប្រអប់សាក រក្សាទុករយៈពេល 168 ម៉ោងក្នុងស្ថានភាពសីតុណ្ហភាព 75°C។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍ OPPO ។ សូមយោងទៅលើការប្រើប្រាស់ជាក់ស្តែង។

6. Speaker ទំហំ 12.4mm គឺស្រោបដោយទីតានីញ៉ូម ហើយមិនត្រូវបានផលិតចេញពីទីតានីញ៉ូម 100% នោះទេ។

7. OPPO Enco Buds3 Pro គាំទ្រឧបករណ៍នៅលើទូរស័ព្ទ OPPO ColorOS 12.0 ឬក្រោយ។ ដើម្បីកំណត់មុខងារនេះ សូមចូលទៅកាន់ "OPPO Enco Buds3 Pro > មុខងារ Earbud"។ អ្នកប្រើប្រាស់ ColorOS 12.0 និងខ្ពស់ជាងនេះ ត្រូវចូលទៅកាន់ App Store ហើយធ្វើការអាប់ដេត Wireless Earphones ទៅជាកំណែចុងក្រោយបំផុត។ អ្នកប្រើប្រាស់ផ្សេងទៀតដែលមាន IOS ឬ Android 7.0 និងជំនាន់ក្រោយអាចទាញយក និងដំឡើងកម្មវិធី HeyMelody ដើម្បីប្រើមុខងារនេះ។

8. 47ms Ultra-Low latency នៅលើកាសឥតខ្សែ OPPO Enco Buds3 Pro ជាមួយនឹងមុខងារលេងហ្គេម។ ទិន្នន័យខាងលើទទួលបានពីមន្ទីរពិសោធន៍ OPPO ។ ដោយសារលទ្ធផលតេស្តត្រូវបានប៉ះពាល់ដោយបរិយាកាសសាកល្បង សូមយោងទៅលើផលិតផលពិត។

9. OPPO Enco Buds3 Pro គាំទ្រការតភ្ជាប់ពីរជាមួយ OPPO ColorOS 12.0 និងកំណែក្រោយនៃឧបករណ៍។ ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់ "Bluetooth®-OPPO Enco Buds3 Pro functions។ អ្នកប្រើប្រាស់ដែលមានប្រព័ន្ធប្រតិបត្តិការ Android 7.0 ឬខ្ពស់ជាងនេះ ឬម៉ូដែល iOS អាចទាញយក និងដំឡើងកម្មវិធី HeyMelody ដើម្បីកំណត់រចនាសម្ព័ន្ធកាសស្តាប់ត្រចៀក។ ដំណើរការនៃការតភ្ជាប់ពីរអាចប្រែប្រួលអាស្រ័យលើឧបករណ៍ដែលបានភ្ជាប់ ហើយវាអាចនឹងចំណាយពេលយូរដើម្បីប្តូរទៅ laptop។


*រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមមើលផលិតផលពិត។

ជជែកផ្ទាល់

ជជែកផ្ទាល់

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

1800201873

ហៅទៅកាន់ជំនួយការ

1800201873

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក

ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

Service Center

មជ្ឈមណ្ឌល​សេវាកម្ម