OPPO Enco Air5
កាសកាត់បន្ថយសំឡេងរំខានពិតប្រាកដ
កាត់សំឡេងរំខានឆ្លាតវៃ 52dB
បាស Dynamic Driver ទំហំ 12mm
ថ្មកាន់បានរហូតដល់ 54 ម៉ោង
ផ្អាកសំឡេងពិភពលោក
ដល់ម៉ោងខ្ញុំបញ្ចេញសមត្ថភាព។
កាត់បន្ថយសំឡេងរំខានបានរហូតដល់ 52dB
លិចលង់ក្នុង
ពិភពឯកជនដ៏ស្ងប់ស្ងាត់
រាល់សំឡេងរំខាន និងភាពវឹកវរ? បំភ្លេចវាចោលទៅ! ជាមួយមុខងារកាត់បន្ថយសំឡេងរំខានសកម្មរហូតដល់ 52dB1និងគ្របដណ្តប់ប្រេកង់រហូតដល់ 5000Hz។ ចាប់ពីសំឡេងរំខានក្នុងបន្ទប់ស្នាក់នៅ រហូតដល់សំឡេងអ៊ូអរក្នុងហាងកាហ្វេ គឺអាចកាត់ផ្តាច់បានភ្លាមៗត្រឹមមួយប៉ះ។
មុខងារកាត់សំឡេងរំខានកម្រិតអាជីពពីស្រឡាយដដែល
ជាមួយកម្រិតប្រេកង់កាត់សំឡេងរំខានរហូតដល់ 5000Hz។2
មុខងារកាត់បន្ថយសំឡេងរំខានវៃឆ្លាត អាស្រ័យតាមស្ថានភាពជាក់ស្តែង
ផ្លាស់ប្តូររបៀបវៃឆ្លាត
ផ្តល់ភាពស្ងប់ស្ងាត់រាល់វិនាទី
ការរួមបញ្ចូលគ្នានូវ Algorithm កាត់បន្ថយសំឡេងរំខានវៃឆ្លាត IIR ចុងក្រោយបង្អស់ អាចជួយលៃតម្រូវការកាត់បន្ថយសំឡេងរំខានដោយស្វ័យប្រវត្តិតាមមជ្ឈដ្ឋានជុំវិញខ្លួន។ វាផ្លាស់ប្តូររវាងរបៀបផ្សេងៗគ្នាយ៉ាងរលូន ដើម្បីផ្តល់ជូនអ្នកនូវភាពស្ងប់ស្ងាត់ និងផាសុកភាពដ៏សមស្របបំផុត ទោះបីជាអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ។
មុខងារកាត់បន្ថយសំឡេងរំខានបែបឌីណាមិកវៃឆ្លាត
លៃតម្រូវកម្រិតកាត់សំឡេងរំខានដោយស្វ័យប្រវត្តិតាមមជ្ឈដ្ឋានជុំវិញខ្លួន។
កាត់បន្ថយសំឡេងរំខានកម្រិតខ្លាំង
សមស្របបំផុតសម្រាប់ទីកន្លែងដែលមានសំឡេងរំខានខ្លាំងដូចជាលើយន្តហោះ ផ្លូវក្រោមដី ឬតំបន់ដែលមានសំឡេងអ៊ូអរខ្លាំង។
កាត់បន្ថយសំឡេងរំខានកម្រិតមធ្យម
សមស្របបំផុតសម្រាប់មជ្ឈដ្ឋានដែលមានសំឡេងរំខានកម្រិតមធ្យមដូចជាតាមដងផ្លូវ ផ្សារទំនើប និងទីកន្លែងស្រដៀងគ្នានេះ។
កាត់បន្ថយសំឡេងរំខានកម្រិតស្រាល
សមស្របបំផុតសម្រាប់មជ្ឈដ្ឋានដែលមានសំឡេងរំខានកម្រិតស្រាលដូចជានៅក្នុងផ្ទះ និងការិយាល័យធ្វើការ។
Triple-Mic AI សន្ទនាច្បាស់់
សន្ទនាច្បាស់់
មិនថានៅទីកន្លែងណា
មុខងារកាត់បន្ថយសំឡេងរំខានពេលខល ត្រូវបានបង្កើនសមត្ថភាព! មីក្រូហ្វូន 3 គ្រាប់បច្ចេកវិទ្យា Beamforming ដំណើរការយ៉ាងវៃឆ្លាតដើម្បីចាក់សោចាប់យកតែសំឡេងរបស់អ្នក រីឯមីក្រូហ្វូនខាងក្នុងជួយចម្រោះសំឡេងឱ្យកាន់តែសុទ្ធល្អ។ គាំទ្រដោយប្រព័ន្ធ AI វៃឆ្លាត ទោះបីជាពិភពលោកជុំវិញខ្លួនអ៊ូអរយ៉ាងណា ក៏សំឡេងរបស់អ្នកនៅតែលេចធ្លោជាងគេជានិច្ច។
សម្លេងរណ្តំ!
ដឹងដល់ចង្វាក់បេះដូងរបស់អ្នក។
បាស Dynamic Driver ទំហំ 12mm
បាសបុកខ្លាំង
រស់រវើក និងធ្ងន់ច្បាស់
បំពាក់ដោយ Dynamic Driver ទំហំ 12mm ដែលមានកម្រិតលំយោលសម្លេងខ្ពស់ ព្រមទាំងបង្កើនកម្រិតលំយោលអតិបរមាដល់ទៅ 100% ផ្ដល់នូវសំឡេងបាសកាន់តែបុកខ្លាំង និងបទពិសោធន៍សម្លេងកាន់តែរស់រវើក។ ស្រទាប់ដ្យាក្រាម PET ស្រោបដោយលោហៈ Titanium ជួយឱ្យការឆ្លើយតបសម្លេងកាន់តែរហ័ស ផ្ដល់ភាពច្បាស់លម្អិតឥតខ្ចោះ និងចាប់យករាល់រលកសម្លេងបានយ៉ាងច្បាស់លម្អិតបំផុត។3
រចនាបថ Open Acoustic Chamber
ធម្មជាតិ ខ្យល់អាកាស
បទពិសោធន៍សម្លេង
Acoustic Short-Circuit System ត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យា Isobaric Ventilation ជួយឱ្យរលកសម្លេងហូរតាមធម្មជាតិ កាត់បន្ថយការរំខាន និងបង្កើតផ្ទៃសម្លេងកាន់តែទូលាយ។ ជាលទ្ធផល រាល់ពេលដែលអ្នកពាក់កាស បទតន្ត្រីនឹងកាន់តែច្បាស់ ស្រាលស្រទន់ក្នុងត្រចៀក និងនាំអារម្មណ៍របស់អ្នកឱ្យជក់ចិត្តដក់អារម្មណ៍ទាំងស្រុង។
OPPO Alive Audio
ជក់ចិត្តដក់អារម្មណ៍។
លង់ក្នុងជម្រៅតន្ត្រី។
តាមរយៈ Spatial Audio algorithms កម្រិតខ្ពស់ រួមបញ្ចូលគ្នាជាមួយ HRTF និងបច្ចេកវិទ្យា Virtual Reverb ធ្វើឱ្យរលកសម្លេងត្រូវបានកំណត់ទីតាំងយ៉ាងត្រឹមត្រូវក្នុងលំហអាកាស ព្រមទាំងបង្កើតទិសដៅ និងជម្រៅសម្លេងដ៏ពិតប្រាកដបំផុត។ អ្នកមិនមែនគ្រាន់តែស្តាប់តន្ត្រីនោះទេ ប៉ុន្តែវាផ្ដល់អារម្មណ៍ដូចជាអ្នកកំពុងស្ថិតនៅក្នុងការប្រគំតន្ត្រីផ្ទាល់ ដោយមានអាយដលរបស់អ្នកមកច្រៀងនៅចំពីមុខភ្នែកតែម្ដង។4
* សម្គាល់៖ មុខងារនេះជាឥទ្ធិពលសំឡេង Spatial Audio លើឧបករណ៍ទូរសព្ទចល័ត ដោយមិនមានការកម្រិតលើប្រភពសំឡេងនោះឡើយ។ មុខងារនេះគាំទ្រសម្រាប់តែស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ ColorOS (ជំនាន់ 12.0 ឡើងទៅ) តែប៉ុណ្ណោះ និងអាចប្រើប្រាស់បានជាមួយគ្រប់មាតិកាសំឡេងទាំងអស់ រួមមាន៖ តន្ត្រី ខ្សែភាពយន្ត និង Audiobooks។
Sound Master EQ
កំណត់បទពិសោធន៍សម្លេងផ្ទាល់ខ្លួនរបស់អ្នក
ជាមួយមុខងារកែតម្រូវបានតាមចិត្ត
ជ្រើសរើសទម្រង់សម្លេងទាំង 3 ស្របតាមចំណូលចិត្តតន្ត្រីរបស់អ្នក រួមមាន៖ Pure Original Sound (តុល្យភាព), Mellow Vocals (លេចធ្លោ) និង Pulsing Bass (សម្លេងបាស)។ ផ្លាស់ប្តូរដោយសេរី ដើម្បីទទួលយកបទពិសោធន៍តន្ត្រីដ៏អស្ចារ្យបំផុត។
ទម្រង់ Pure Original Sound
ទម្រង់ Pure Original Sound ផ្ដល់នូវសម្លេងច្បាស់ធម្មជាតិពិតៗ ដោយគ្មានការកែច្នៃ ឬលាយឡំ និងរក្សារាល់ព័ត៌មានលម្អិត ដើម្បីឱ្យអ្នកទទួលបានបទពិសោធន៍តន្ត្រីដ៏ល្អឥតខ្ចោះ ស្របតាមទម្រង់ដើមនៃបទចម្រៀងទាំងស្រុង។
ទម្រង់ Pulsing Bass
ទម្រង់ Pulsing Bass ជួយបង្កើនកម្រិតសម្លេងប្រេកង់ទាប ផ្ដល់នូវចង្វាក់បាសកាន់តែធ្ងន់ និងបុកខ្លាំងរណ្តំចិត្ត។
ទម្រង់ Mellow Vocals
ទម្រង់ Mellow Vocals ជួយឱ្យសម្លេងកាន់តែច្បាស់ម៉ត់ និងស្រទន់ពេញបរិបូរណ៍។
ទម្រង់ Pure Original Sound ផ្ដល់នូវសម្លេងច្បាស់ធម្មជាតិពិតៗ ដោយគ្មានការកែច្នៃ ឬលាយឡំ និងរក្សារាល់ព័ត៌មានលម្អិត ដើម្បីឱ្យអ្នកទទួលបានបទពិសោធន៍តន្ត្រីដ៏ល្អឥតខ្ចោះ ស្របតាមទម្រង់ដើមនៃបទចម្រៀងទាំងស្រុង។
ទម្រង់ Pulsing Bass ជួយបង្កើនកម្រិតសម្លេងប្រេកង់ទាប ផ្ដល់នូវចង្វាក់បាសកាន់តែធ្ងន់ និងបុកខ្លាំងរណ្តំចិត្ត។
ទម្រង់ Mellow Vocals ជួយឱ្យសម្លេងកាន់តែច្បាស់ម៉ត់ និងស្រទន់ពេញបរិបូរណ៍។
Custom Equaliser
បទពិសោធន៍សម្លេងផ្ទាល់ខ្លួន
បន្លឺឡើងចំត្រចៀករបស់អ្នក
10-band EQ កែសម្រួល
គ្រប់ព័ត៌មានលម្អិតចាប់ពីសម្លេងបាស រហូតដល់សម្លេងត្រេបប៊ល។ បង្កើតស្ទីលសម្លេងផ្ទាល់ខ្លួនដែលជាអត្តសញ្ញាណរបស់អ្នក ព្រមទាំងរក្សាទុកទម្រង់កំណត់ស្រាប់ (Presets) សម្រាប់បទពិសោធន៍ស្តាប់ដ៏ល្អឥតខ្ចោះរាល់ពេល។
រីករាយមិនចេះចប់!
ថាមពលខ្លាំង មិនចេះនឿយណាយ។
ថាមពលខ្លាំង
មិនចេះនឿយណាយ។
ថ្មកាន់បានរហូតដល់ 54 ម៉ោង5
បារម្ភរឿងអស់ថ្ម! លាហើយ រាល់ពេលសាកពេញម្តង រីករាយជាមួយការចាក់តន្ត្រីជាប់គ្នាបានរហូតដល់ 13 ម៉ោង។5 ហើយនៅពេលប្រើប្រាស់ជាមួយប្រអប់សាកកាស វានឹងកំដរអ្នកបានយ៉ាងងាយស្រួលពេញមួយចុងសប្តាហ៍។ កាន់តែពិសេស និងផ្តល់ទំនុកចិត្តទ្វេរដង ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់នៃថ្មពីស្ថាប័ន TÜV Rheinland នៃប្រទេសអាល្លឺម៉ង់ ដែលធានាថាថ្មនៅតែរក្សាបាននូវស្ថិរភាព និងភាពទុកចិត្តបំផុត ទោះបីជាឆ្លងកាត់ការសាកបញ្ចូលថាមពលរហូតដល់ 1,000 ដងក៏ដោយ ផ្តល់នូវភាពស្ងប់ចិត្តសម្រាប់ការប្រើប្រាស់បានយូរអង្វែង។6
សាកថ្មលឿនកម្រិតកំពូល
សាកថ្មត្រឹមតែ 10 នាទី
អាចចាក់តន្ត្រីបានរហូតដល់ 11 ម៉ោង
មិនបាច់ភ័យឡើយ ទោះបីជាពេលវេលាប្រញាប់ប្រញាល់ក៏ដោយ— ព្រោះការសាកថ្មយ៉ាងរហ័សត្រឹមតែ 10 នាទី គឺគ្រប់គ្រាន់ដើម្បីបំពេញថាមពលឡើងវិញភ្លាមៗ។ ជិតដល់ពេលត្រូវចេញក្រៅទៅហើយ តែទើបដឹងថាអស់ថ្មមែនទេ? គ្រាន់តែដោតសាកថ្មក្នុងរយៈពេលខ្លីស្មើនឹងការញ៉ាំកាហ្វេមួយកែវ អ្នកនឹងទទួលបានថាមពលប្រើប្រាស់យ៉ាងងាយស្រួលពេញមួយថ្ងៃ សម្រាប់ការស្តាប់តន្ត្រី និងការខលទូរសព្ទ ដោយមិនធ្វើឱ្យរំខានដល់ចង្វាក់របស់អ្នកឡើយ។7
ស្រាលស្រួលពាក់ ផាសុកភាពឥតខ្ចោះ
លើកនេះ យើងបានកាត់បន្ថយទាំងទំហំ និងទម្ងន់ឱ្យកាន់តែតូចច្រឡឹងជាងមុន— ដោយតួគំរូកាសមានភាពបង្រួមជាងជំនាន់មុន ហើយកាសនីមួយៗមានទម្ងន់ស្រាលត្រឹមតែ 4.3 ក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យការលម្អែកាន់តែស្រាលស្រួលពាក់ និងផ្ដល់ផាសុកភាពខ្ពស់សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ! OPPO បាននាំមកនូវការរចនាដែលសមស្របទៅនឹងទម្រង់ត្រចៀកពិតៗ មិនមែនគ្រាន់តែផ្អែកលើរូបជគំរូនោះទេ តាមរយៈការស្រាវជ្រាវយ៉ាងល្អិតល្អន់ពីទិន្នន័យត្រចៀករបស់ OPPO (ការស្កេនរូបរាងត្រចៀករាប់ពាន់ប្រភេទ) ព្រមទាំងឆ្លងកាត់ការសាកល្បងដោយអ្នកជំនាញជាង 500 នាក់ និងការកែច្នៃពិសោធន៍ផ្នែក ergonomic រាប់សិបដងបន្ថែមទៀត។
បច្ចេកវិទ្យាការពារធូលី និងទឹក IP56
ឧប្បត្តិហេតុបន្តិចបន្តួចប្រចាំថ្ងៃ? មិនបាច់បារម្ភទេ— ញើស តំណក់ទឹកភ្លៀងកន្ត្រាក់ ឬការកំពប់ខ្ទាតទឹកដោយអចេតនាក៏ដោយ ក៏អាចទប់ទល់បានយ៉ាងងាយស្រួល។ មិនថាអ្នកកំពុងរត់ហាត់ប្រាណ ជិះកង់ ឬដើរត្រឡប់ទៅផ្ទះកំឡុងពេលមេឃរលឹមនោះទេ គឺមិនចាំបាច់បារម្ភ និងប្រុងប្រយ័ត្នហួសហេតុឡើយ—រីករាយនឹងការធ្វើចលនាដោយសេរីភាព។8
ការភ្ជាប់កម្រិតខ្ពស់!
យល់ចិត្តដោយមិន
បាច់និយាយមួយម៉ាត់។
ភ្ជាប់បាន2ឧបករណ៍ ឆ្លងកាត់ប្រព័ន្ធ
កាសមួយគូ អាចគ្រប់គ្រងឧបករណ៍ពីរបានយ៉ាងងាយស្រួល។ គាំទ្រការភ្ជាប់ក្នុងពេលតែមួយបានទាំងប្រព័ន្ធ iOS និង Android សម្រាប់ការប្រើប្រាស់ឆ្លងឧបករណ៍ដោយគ្មានរលកសញ្ញារអាក់រអួល។9 កំពុងទទួលការខលចូល កំឡុងពេលសិក្សានៅលើថេប្លេតមែនទេ? គ្រាន់តែចុចទទួល—សម្លេងនឹងប្តូរទៅកាន់ការខលនោះដោយស្វ័យប្រវត្តិ។ នៅពេលបិទការសន្ទនា វានឹងត្រឡប់ទៅកាន់អ្វីដែលអ្នកកំពុងស្តាប់មុននេះវិញភ្លាមៗ ជាមួយនឹងការផ្លាស់ប្តូរដ៏រលូនរហូតអ្នកសឹងតែមិនចាប់អារម្មណ៍ដឹងឡើយ។ មិនចាំបាច់ផ្តាច់ និងភ្ជាប់ឡើងវិញដោយផ្ទាល់ដៃនោះទេ។ រាល់កិច្ចការងារគឺមានភាពរលូនឥតខ្ចោះ ហាក់បីដូចជាត្រូវបានបង្កើតឡើងមកសម្រាប់បែបនេះអញ្ចឹង។
ចុចដើម្បីចាប់ផ្តើម
គ្រាន់តែចុចមួយដង ចុចពីរដង ឬចុចជាប់ មុខងារបញ្ជាដោយកាយវិការដ៏ងាយស្រួលទាំងនេះ នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្នកអាចកំណត់ផ្លូវកាត់ នីមួយៗតាមចិត្តចង់ ដើម្បីបើកទម្រង់មុខងារដែលអ្នកត្រូវការបានភ្លាមៗ។ ចង់ស្តាប់តន្ត្រីមែនទេ? គ្រាន់តែចុចប៉ះស្រាលៗ វានឹងបើកកម្មវិធី Spotify Tab10 ដើម្បីនាំអ្នកទៅកាន់បទចម្រៀងដែលអ្នកពេញចិត្ត។ ជួបមិត្តភក្តិថ្មីមែនទេ? គ្រាន់តែបើកមុខងារ AI Translate នោះអ្នកនឹងអាចជជែកកំសាន្តយ៉ាងងាយស្រួល។ ចុចពីរដងដើ ម្បីថតរូប—ស្អាតឥត ខ្ចោះតែម្តង!11
ចុចមួយដង
ចុចពីរដង
ចុចជាប់
Bluetooth® 6.1 + Bluetooth ឆ្លាតវៃ
ភ្ចាប់បានភ្លាម
គ្មានរអាក់រអួល
ការអាប់ដេតថ្មីទៅកាន់ Bluetooth® 6.1 ជាមួយសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងការរំខានរលកសញ្ញា។ ទោះបីជាស្ថិតក្នុងបរិយាកាសដែលតាន់តាប់ទៅដោយឧបករណ៍ជាច្រើនក៏ដោយ ក៏វាអាចរក្សាបាននូវកម្រិតភាពយឺតយ៉ាវទាប និងការតភ្ជាប់ដ៏មានស្ថិរភាពបំផុត ដើម្បីកាត់បន្ថយការដាច់សម្លេងមកកម្រិតអប្បបរមា។ សូម្បីតែនៅលើរថភ្លើងក្រោមដីដែលកកកុញ ក៏រលកសញ្ញានៅតែរក្សាបាននូវភាពខ្លាំងក្លា តន្ត្រីនៅតែបន្តចាក់ ហើយបទពិសោធន៍ស្តាប់របស់អ្នកនៅតែបន្តដោយគ្មានកា ររអាក់រអួលឡើយ។12
ភាពយឺតយ៉ាវទាប ការលេងហ្គេម
គ្មានសម្លេងទាក់
និងការរអាក់រអួលក្នុងហ្គេម។
ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់បទពិសោធន៍ FPS ដ៏ជក់ចិត្ត? មុខងារកម្រិតភាពយឺតយ៉ាវទាប ជួយកាត់បន្ថយភាពយឺតយ៉ាវនៃការបញ្ជូនសម្លេងមកត្រឹម milliseconds ប៉ុណ្ណោះ ដើម្បីធានាថា សម្លេងជើងដើរ សម្លេងប្រើប្រាស់ជំនាញ និងសកម្មភាពនៅលើអេក្រង់ គឺដើរទាន់គ្នាឥតខ្ចោះ។ OPPO Enco Air5 ផ្តល់ជូនសម្លេងយ៉ាងច្បាស់ និងចំគោលដៅបំផុត។ មិនបាច់បើកម៉ៃក្រូហ្វូនបញ្ជាក្រុមឱ្យញ៉ញ៉ៃឡើយ គឺគ្រាន់តែឡើង Rank ស្ងាត់ៗដោយភាពជឿជាក់ និងដោយសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក។13
ស្រស់ស្អាត!
កើតមកដើម្បីភាពលេចធ្លោ
កើតមកដើម្បីភា
ពលេចធ្លោ
Glossy White
Midnight Black
Glossy White
កំណត់សម្គាល់៖