សួស្តី សូមជ្រើសរើសភាសារបស់អ្នក ស្ថិតនៅលើគេហទំព័របច្ចុប្បន្ ជ្រើសរើសគេហទំព័រផ្សេងទៀត
close

ពួកយើងប្រើប្រាស់ទិន្នន័យបន្តិចបន្ទួច(cookies)បញ្ចូលទៅក្នុង web browser របស់អ្នកនិងបច្ចេកវិទ្យាស្រដៀងនេះដើម្បីអោយវិបសាយដំណើរការបានត្រឹមត្រូវល្អ វិភាគទៅលើចរាចរណ៍នៃវិបសាយ និងជួយសម្រួលដល់ការស្វែងរករបស់អ្នកអោយកាន់តែប្រសើរឡើង និងមានភាពងាយស្រួយ។ ប្រសិនបើអ្នកបន្តប្រើប្រាស់វិបសាយនេះដើម្បីស្វែងរកឯកសារផ្សេងៗ អ្នកយល់ព្រមក្នុងការប្រើប្រាស់ cookies. អានបន្ថែម

close
close

Cookie setting

អេក្រង់ធំ 6.2 អ៊ីញ

អេក្រង់ធំ (Super Full Screen) 6.2 អ៊ីញ បានជំរុញឲ្យអារម្មណ៍កាន់តែល្អ ក្នុងការប្រើប្រាស់ទូរស័ព្ទដៃប្រចាំថ្ងៃរបស់អ្នក។ ជាមួយនឹងសមាមាត្រទិដ្ឋភាពថ្មី 19:9 , A3s ផ្ដល់ឱ្យអ្នកនូវទិដ្ឋភាពទាំងមូលនៃការទស្សនាដ៏ល្អគ្មានគូប្រៀប។

ការរចនាពិសេសបែបរលោងតែមួយគត់

OPPO A3s បានធ្វើការរចនារូបរាងខាងក្រោយ កាន់តែទាក់ទាញនិង កាន់តែជឿជាក់ពេលដែលអ្នកនៅក្នុងដៃ។

ពណ៌បែបទាន់សម័យ

A3s មាន 2 ពណ៌ គឺពណ៌ក្រហម និងពណ៌ស្វាយដិត ដែលជាពណ៌កំពុងពេញនិយម ដែលសាកសមនឹងមនុស្សទាន់សម័យ។ ពណ៌ក្រហម គឺជាពណ៌មានលក្ខណៈបែបស្រគត់ស្រគំ ឯសម្រាប់ពណ៌ស្វាយដិតគឺជាពណ៌ដ៏ទាន់សម័យ ។

កាមេរ៉ាក្រោយភ្លោះ

ជាមួយនឹង A3s អ្នកមិនចាំបាច់ត្រូវការម៉ាស៊ីនកាមេរ៉ាផ្សេងទៀតឡើយ អ្នកអាចទទួលបាននូវរូបថត Portrait ដ៏ស្អាតទាក់ទាញពីព្រោះកាមេរ៉ាក្រោយភ្លោះរបស់ A3s គឺអាចថតរូប Portrait យ៉ាងស្រស់ស្អាតដល់អ្នករាល់គ្នា។

AI Beauty 2.0

AI Selfie អាចសម្គាល់ពីលក្ខណៈពិសេសរបស់អ្នកបានហើយ
បន្ទាប់មកធ្វើការកែលម្អ ដើម្បីធ្វើឱ្យមានភាពស្រស់ស្អាត ដូចមានក្រុម
អ្នកជំនាញMake Up មួយក្រុមផ្ទាល់ខ្លួន។ មិនថាតែអ្នកថតរូបម្នាក់
ឯងឬថតរូបជាក្រុមនោះទេ AI Beauty 2.0 អាចថតរូបអ្នកបាន
យ៉ាងល្អដោយមើលទៅមានសភាពស្រស់ស្អាត ខុសៗគ្នា។

បន្ទះឈីប Snapdragon Octa-Core CPU 14nm

UI Transitions រលូនជាងមុន ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ និងការផ្លាស់ប្ដូររវាងកម្មវិធី(apps) ហើយទាំងអស់នេះគឺដំណើរការដោយ Snapdragon Octa-Core CPU 64-bit។ ជាមួយនឹងការដំណើរការ ទំហំ 14nm(ណាណូម៉ែត្រ) វាធ្វើឱ្យប្រតិបត្តិការ លឿនរលូនជាងមុន និងការសន្សំសំចៃថាមពល។

ថ្មកាន់បានយូរ 4230mAh

A3s បំពាក់មកជាមួយថ្មទំហំ 4320mAh អាចប្រើប្រាស់ធម្មតាបានយ៉ាងងាយស្រួលរហូតដល់ទៅ ១៨ ម៉ោងឯណោះ ចំពោះការស្ដាប់ចម្រៀង? លេងហ្គេម? មិនបាច់បារម្ភពីការឆាប់អស់ថ្មទៀតឡើយ។

មុខងារស្គែនមុខដោះសោរលឿន

វាពិតជាលឿន ងាយស្រួល ជាមួយមុខងារស្គែនមុខដោះសោរ របស់ម៉ូដែល A3s។ ទោះជាដៃអ្នកសើម ឬក៏កំពុងពាក់ស្រោមដៃ មុខងារស្គែនមុខដោះសោរ ក៏នៅតែអាចដោះសោរទូរស័ព្ទអ្នកបានភ្លាមៗ។

ការរចនាថ្មីបំផុត

ColorOS 5.1 ថ្មី នាំមកនូវប្រព័ន្ធ UI ថ្មីមួយ និង interface ប្រតិបត្តិការថ្មីផងដែរ។ វាសាមញ្ញ ងាយស្រួល និងលឿនជាង ហើយវាពិតជាស្រស់ស្រាយនូវគ្រប់ស្ថានភាពទាំងអស់។

Music Party

ពេលដែលត្រូវប្រារព្ធពិធីជប់លៀងរបស់អ្នក! នៅពេលដែលអ្នកចង់ចាក់ចម្រៀងរបស់អ្នក មុខងារ “Music Party” អាចផ្ដល់ឱ្យអ្នកនូវដំណោះស្រាយដ៏រីករាយមួយសម្រាប់អ្នកនិងមិត្តភក្តិរបស់អ្នក ដោយគ្រាន់តែ Hotspot ហើយទូរស័ព្ទរបស់មិត្តអ្នកក៏អាចភ្ជាប់បានភ្លាមៗក្នុងការបើកចម្រៀងស្ដាប់ដំណាលគ្នាផងដែរ។

Remarks:

1. ទំហំនៃអេក្រង់គឺ 6.2 អ៊ីញ នៅពេលដែលជ្រុងទាំងបួននៃអេក្រង់ត្រូវបានលាតសន្ធឹងនៅមុំស្តាំ (ផ្ទៃដែលអាចមើលឃើញពិតប្រាកដ មានទំហំតូចជាង )។

2. ថាមពលថ្មរបស់ OPPO A3s គឺ 4230 mAh

3. Full Screen Multitasking គាំទ្រកម្មវិធី WhatsApp, Messenger, Line និង WeChat ប៉ុន្តែអាចមានភាពខុសគ្នាដោយប្រទេស ឬ ColorOS versions។

4. ល្បឿននៃការស្គែនមុខដោះសោរអាចខុសគ្នាអាស្រ័យលើស្ថានភាពជាក់ស្ដែង។

5. រូបភាពផលិតផលត្រូវបានបានបញ្ជូលសម្រាប់ធ្វើជាឯកសារយោងប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិតជាក់ស្ដែង។ លក្ខណៈពិសេស និងការពិពណ៌នាផលិតផល ជាក់លាក់អាចនឹងផ្លាស់ប្តូរដោយសារមូលហេតុដូចជាការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់។ សូមផ្អែកលើផលិតផលពិតប្រាកដ។ ទិន្នន័យនៅក្នុងទំព័រនេះបានមកពីប៉ារ៉ាម៉ែត្រ បច្ចេកទេសដែលបានរចនាឡើងដោយក្រុមហ៊ុនរបស់យើង និងការធ្វើតេស្តទិន្នន័យពីមន្ទីរពិសោធន៍និងពីអ្នកផ្គត់ផ្គង់របស់យើង។ នៅក្នុងកាលៈទេសៈជាក់ស្តែង ទិន្នន័យនឹងខុសគ្នាបន្តិចបន្តួច អាស្រ័យលើតេស្ត software versions មជ្ឈដ្ឋានជុំវិញខ្លួនសាកល្បងជាក់លាក់ និង version ជាក់លាក់។