Loading...

OPPO A6

ឈានមុខគេមួយជំហាន

ថាមពលថ្មធំ 7000mAh +
បច្ចេកវិទ្យាសាកថ្មរហ័ស 45W SUPERVOOCTM

ធន់នឹងទឹក និងធូលីកម្រិត IP69

ប្រព័ន្ធ SuperCool VC

រចនាបថ

Aurora Gold

ពន្លឺភ្លឺចែងចាំង

ពន្លឺភ្លឺផ្លេក និងចែងចាំងដូចទៅនឹងតារារាប់លាននៅលើផ្ទៃមេឃ ផុសចេញពីផ្ទៃកញ្ចក់គ្រើម។ រាល់ពេលដែលមានពន្លឺប៉ះនឹងផ្ទៃទូរស័ព្ទ វានឹងបង្ហាញនូវភាពលម្អិតនៃពណ៌មាសដ៏ប្រណីត ដែលធ្វើឱ្យសម្រស់ទូរស័ព្ទទាំងមូលកាន់តែមានជីវិតរស់រវើក។

ស្វែងយល់បន្ថែម

Sapphire Blue

ស្រទន់ជាមួយពណ៌ Sapphire

ដកស្រង់ចេញពីភាពស្ងប់ស្ងាត់នៃជម្រៅមហាសមុទ្របុរាណ ផ្ទៃកញ្ចក់គ្រើម ចាំងឆ្លុះពន្លឺដូចទៅនឹងចរន្តទឹកវិលវល់។ ផ្ទៃរលោង ធន់នឹងការឆ្កូត និងមានរូបរាងលេចធ្លោ ដែលបង្ហាញពីអំណាចដ៏ស្ងប់ស្ងាត់នៃត្បូងដ៏មានតម្លៃ។

ស្វែងយល់បន្ថែម

Aurora Gold

Sapphire Blue

ភាពធន់

ថាមពលថ្មធំ 7000mAh1

បន្តថាមពលឥតឈប់ឈរ

មិនថាការងារ ការកម្សាន្ត ការទស្សនាវីដេអូ ឬការតេវីដេអូឡើយ ថាមពលខ្លាំង អាចប្រើប្រាស់ពេញមួយថ្ងៃតាមចិត្ត។ ជាមួយនឹងទំហំថ្មធំមហិមាដែលគ្មានគូប្រៀប នឹងជួយឱ្យអ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ដោយការសាកថ្មតែមួយដងប៉ុណ្ណោះ។

គុណភាពថ្ម ប្រើប្រាស់បានយូរលើសពី 5 ឆ្នាំ5

គុណភាពថ្មខ្លាំង ដូចថ្មីរហូតដល់ 5 ឆ្នាំ

រីករាយជាមួយថាមពលថ្មដ៏ខ្លាំងក្លាដូចកាលពីទើបយកចេញពីប្រអប់ថ្មីៗ ទោះបីជាឆ្លងកាត់ការប្រើប្រាស់លើសពី 5 ឆ្នាំ មិនថាកម្មវិធីកម្សាន្ត ការប្រើប្រាស់អ៊ីនធឺណិត ឬការចែករំលែកផ្សេងៗ។

សាកថ្មល្បឿនលឿន
45W SUPERVOOCTM1

សាកថ្មតិច រីករាយបានច្រើន

សាកថ្មពេលធ្វើការ ហាងកាហ្វេ ឬនៅក្នុងថ្នាក់រៀន — សាកថ្មត្រឹមតែប៉ុន្មាននាទី អាចឱ្យអ្នកធ្វើការ លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងបានរាប់ម៉ោង។

41 Days

ទុកចោលរងចាំ6

30 នាទី

ឡើងពី 1% - 36%6

ថាមពលថ្មប្រើបានពេញមួយថ្ងៃ

ទស្សនាវីដេអូអនឡាញ

14 ម៉ោង7

រីករាយជាមួយការលេងហ្គេម MOBA

11.3 ម៉ោង7

និយាយទូរសព្ទបិទអេក្រង់

49 ម៉ោង7

អាចទុកចោលរងចាំបានយូរ

985 ម៉ោង7

មុខងារសាកថ្មបញ្ច្រាសតាមខ្សែ8

ចែករំលែកថាមពល គ្រប់ពេលដែលអ្នកត្រូវការ

មិនមែនគ្រប់វីរបុរសសុទ្ធតែគ្រងអាវធំនោះទេ ពួកគេគ្រាន់តែមានខ្សែសាកជាប់ខ្លួនប៉ុណ្ណោះ។ មិនថាជួយសាកថ្មឱ្យមិត្តភក្តិក្នុងកម្មវិធីប្រគំតន្ត្រី ឬជួយសាក Tablet ឱ្យមិត្តរួមការងារក្នុងពេលប្រជុំជាមួយអតិថិជនឡើយ — អ្នកអាចធ្វើបាន ដោយមិនចាំបាច់កាន់ Power Bank តាមខ្លួនឡើយ។

ធន់នឹងទឹក និងធូលីកម្រិត IP69

អស្ចារ្យជាមួយសមត្ថភាពការពារទឹក

មិនថាលោកអ្នកចូលចិត្តថតរូបក្រោមទឹក ឬចូលចិត្តច្រៀងលេងពេលកំពុងងូតទឹកក្ដៅនោះទេ ទូរស័ព្ទនេះនឹងនៅក្បែរអ្នកជានិច្ច។ បង្កើនសមត្ថភាពការពារជម្រាបទឹកទៅមួយកម្រិតទៀត ជាមួយនឹងសមត្ថភាពធន់នឹងការបាញ់ទឹកខ្លាំង ការជ្រមុជក្នុងទឹក និងធន់នឹងកម្តៅទឹកបានរហូតដល់ 80°C។

80°C

ធន់នឹងការខ្ទាតទឹកក្ដៅ2

30 នាទី

អាចជ្រមុជក្នុងទឹកបានជម្រៅ 1.5 ម៉ែត្រ2

មុខងារសម្អាតទឹកចេញពីឧបករណ៍បំពងសំឡេង

រក្សាភាពស្អាត រក្សាភាពច្បាស់

រំញ័រខ្នាតតូច ជួយបាញ់ជម្រះជាតិទឹក និងធូលីចេញពីឧបករណ៍បំពងសំឡេង និងរន្ធតំណភ្ជាប់ផ្សេងៗ ដើម្បីការពារការខូចខាត និងរក្សាសំឡេងឱ្យនៅច្បាស់ល្អជានិច្ច។

ស្ថានភាពប្រើប្រាស់មិនជ្រាបទឹក គ្រប់អាកាសធាតុ

ក្នុងបន្ទប់ទឹក

បន្ថែមភាពរីករាយជាមួយតន្ត្រីក្នុងពេលងូតទឹកយ៉ាងស្រស់ស្រាយ ដោយមិនបារម្ភពីរឿងចូលទឹក។9

កីឡាលើទឹកបែប Outdoor

ចាប់ពីកីឡាក្នុងទឹក រហូតដល់ការលេងជះទឹក ចូលរួមដោយរីករាយ គ្មានក្តីបារម្ភ9

នៅក្បែរអាងហែលទឹក

អស់បារម្ភ "ភ្លាត់ស្នៀត" ធ្លាក់ចូលទឹក ឬខ្ទាតទឹកចូលដោយអចេតនាក៏ដោយ។9

ការធ្វើដំណើរពេលមេឃភ្លៀង

កុំបណ្តោយឱ្យមេឃភ្លៀង មករារាំងសកម្មភាពប្រចាំថ្ងៃរបស់អ្នកឱ្យសោះ។9

សមត្ថភាព​ដំណើរការ

ប្រព័ន្ធ SuperCool VC3

Cool Where It Counts

ទោះលេងហ្គេមធំៗក្នុងទម្រង់ផ្ដេកជាច្រើនម៉ោង ឬក្នុងបរិយាកាសក្ដៅខ្លាំងក៏ដោយ ក៏នៅតែអាចលេងបានយ៉ាងរលូនឥតទាក់។ ទាំងអស់នេះគឺដោយសារប្រព័ន្ធ SuperCool VC ដែលជួយរក្សាភាពត្រជាក់បានយ៉ាងអស្ចារ្យ។

3900mm²

Vapor Chamber Area

* រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងតាមផលិតផលជាក់ស្តែង។

3900mm²

Vapor Chamber Area

* រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងតាមផលិតផលជាក់ស្តែង។

អេក្រង់ 120Hz ភ្លឺច្បាស់បំផុត

រលូនគ្រប់ចលនា ភ្លឺច្បាស់គ្រប់ចំណុច

រីករាយជាមួយភាពច្បាស់ត្រជាក់ភ្នែក និងចលនារលូនឥតទាក់នៅលើអេក្រង់ 120Hz Ultra Bright។ ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត ជួយឱ្យអ្នកមើលឃើញកាន់តែច្បាស់ ទោះស្ថិតក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។

120Hz

អេក្រង់រលូន កម្រិតខ្ពស់10

6.75"

អេក្រង់ LCD11

1125nits

អេក្រង់ភ្លឺច្បាស់12

បន្ទះឈីប Snapdragon® 685 4G

ល្បឿនថ្មីមួយកម្រិតទៀត ភាពរលូនថ្មីមួយកម្រិតទៀត

រចនាឡើងសម្រាប់សកម្មភាពប្រចាំថ្ងៃ បន្ទះឈីប Snapdragon® 685 ផ្ដល់នូវការឆ្លើយតបកាន់តែរហ័ស បង្កើនអនុភាពម៉ាស៊ីនឱ្យកាន់តែខ្លាំង និងដំណើរការកាន់តែរលូន ដើម្បីឱ្យការប្រើប្រាស់របស់អ្នកមានភាពងាយស្រួលបំផុត។

ការពង្រីកទំហំ RAM13

ល្បឿនលឿនរហ័ស គ្រប់កាលៈទេសៈ

បច្ចេកវិទ្យាជំនួយ RAM វៃឆ្លាត ជួយបំប្លែងទំហំផ្ទុកដែលនៅសល់ ឱ្យទៅជាកម្លាំងម៉ាស៊ីនបន្ថែមដោយស្វ័យប្រវត្តិ។ ជាមួយមុខងារ RAM និម្មិតនេះ ទូរស័ព្ទរបស់អ្នកនឹងមានភាពបត់បែនខ្ពស់ក្នុងការដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ ផ្តល់ថាមពលបន្ថែមសម្រាប់ការផ្លាស់ប្តូរកម្មវិធីបានរហ័ស និងរក្សាកម្មវិធីឱ្យដំណើរការបានយូរជាងមុន។

AI GameBoost 2.0

បទពិសោធន៍រលូន ជឿជាក់គ្រប់ការលេង

ជំនួយការ AI GameBoost 2.0 បែងចែកកម្លាំងឈីបដោយឆ្លាតវៃ ដើម្បីធានាថាការលេងហ្គេមរបស់អ្នកនៅតែរលូនឥតទាក់ ទោះលេងយូរម៉ោង ឬក្នុងស្ថានភាពម៉ាស៊ីនឡើងកម្ដៅខ្លាំងក៏ដោយ។

AI LinkBoost 3.014

បណ្ដាញកម្រិតខ្ពស់ រលូនឥតទាក់

មិនថានៅក្នុងផ្ទះ កន្លែងក្រោមដី ឬកំពុងធ្វើដំណើរ AI LinkBoost 3.0 បង្កើនប្រសិទ្ធភាពបណ្ដាញ ដើម្បីឱ្យការលេងហ្គេមរលូន ការសន្ទនាច្បាស់ល្អ និងបើកកម្មវិធីបានរហ័ស — ទោះស្ថិតក្នុងតំបន់មនុស្សច្រើន សេវាខ្សោយ ឬទីកន្លែងដែលសេវាប្រែប្រួលខ្លាំងក៏ដោយ។

បាសភ្លោះស្ដេរ៉េអូ
+ មុខងារបង្កើនសំឡេងខ្លាំងអស្ចារ្យ15

គ្រប់សម្លេង គ្រប់ទីកន្លែង

សំឡេងខ្លាំងរហូតដល់ 300% បាសភ្លោះស្ដេរ៉េអូ ផ្ដល់សំឡេងច្បាស់ល្អឥតខ្ចោះ សម្រាប់ការលេងហ្គេម ទស្សនាភាពយន្ត និងស្តាប់តន្រ្តី ធ្វើឱ្យអ្នកមានអារម្មណ៍ជក់ចិត្តក្នុងបទពិសោធន៍របស់អ្នក និងរីករាយគ្រប់ខណៈពេល។

Outdoor Mode 2.0 + GloveTouch16

ឆ្លើយតបរហ័សភ្លាមៗ គ្រប់ទីកន្លែង

មុខងារ Outdoor Mode ជួយឱ្យអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក ចំណែកឯបច្ចេកវិទ្យា Glove Touch ជួយឱ្យអ្នកប៉ះបញ្ជាបានរហ័ស— ទោះបីជាកំពុងពាក់ស្រោមដៃក៏ដោយ។ វាផ្ដល់ភាពងាយស្រួលបំផុតសម្រាប់ការដើរហាត់ប្រាណរដូវរងា ការធ្វើការនៅខាងក្រៅ ឬការបើកបរដោយមិនចាំបាច់ដោះស្រោមដៃឱ្យរងាដៃឡើយ។

កាមេរ៉ា

ថតរូបក្រោមទឹក17

តស់! ផ្ដិតយករូបភាពនៅក្រោមទឹក

ជាមួយមុខងារថតរូបក្រោមទឹក អ្នកអាចផ្ដិតយករូបភាពបានយ៉ាងច្បាស់ល្អឥតខ្ចោះ ឬថតវីដេអូបានយ៉ាងរលូនក្នុងពេលកំពុងហែលទឹក—​ដោយគ្រាន់តែចុចប៊ូតុងសំឡេងដើម្បីថតរូបបានយ៉ាងងាយស្រួលបំផុត។

AI Night Mode18

ថតរូបស្អាត ទោះពន្លឺខ្សោយ

មុខងារ AI Night Mode ជួយបង្កើនពន្លឺ ស្រមោល និងភាពច្បាស់នៃរូបភាពឱ្យកាន់តែស្រស់ស្អាត— មិនថាអ្នកកំពុងញ៉ាំអាហារពេលល្ងាចក្រោមពន្លឺទៀន ដើរផ្សារយប់ ជួបជុំជុំវិញភ្នក់ភ្លើង ឬដើរកម្សាន្តតាមដងផ្លូវក្នុងទីក្រុងនាពេលរាត្រីឡើយ។

កាមេរ៉ាច្បាស់កម្រិតខ្ពស់ 50MP

គ្រប់ចំណុចលម្អិត ដោយមិនបាច់ប្រឹង

កាមេរ៉ាច្បាស់កម្រិតខ្ពស់ 50MP ផ្ដិតយកគ្រប់ចំណុចលម្អិតបានយ៉ាងច្បាស់ល្អឥតខ្ចោះ — ចាប់ពីទិដ្ឋភាពធម្មជាតិដ៏ធំល្វឹងល្វើយ រហូតដល់ការថតរូបបែបទិដ្ឋភាពជិតៗនៃម្ហូបអាហារ សិល្បៈ ឬសម្រស់ធម្មជាតិផ្សេងៗ។

Portrait Mode

ផ្ទៃខាងក្រោយស្រស់ស្អាត ផ្ទៃមុខស្អាតឥតខ្ចោះ

មុខងារ Portrait Mode បង្កើតរូបភាពដ៏ស្រស់ស្អាត ជាមួយផ្ទៃខាងក្រោយព្រាលបង្កប់ដោយភាពទាក់ទាញ—ស័ក្តិសមបំផុតសម្រាប់ផ្តិតយកអនុស្សាវរីយ៍ដ៏ពិសេស ជាមួយកម្រិតច្បាស់ និងស៊ីជម្រៅដូចអ្នកជំនាញ។

AI Portrait Retouching

ស្អាតឥតខ្ចោះគ្រប់ជ្រុងជ្រោយ

មុខងារ AI Portrait Retouching ជួយលើកសម្រស់ធម្មជាតិរបស់អ្នកឱ្យកាន់តែលេចធ្លោ ប៉ុន្តែនៅតែរក្សាភាពជាខ្លួនអ្នក—ជាមួយមុខងារកែសម្រួលបានតាមចិត្ត ដែលអាចឱ្យអ្នកគ្រប់គ្រងរាល់កម្រិតនៃភាពម៉ដ្ឋរលោងដោយខ្លួនឯង។"

AI Perfect Shot

ទឹកមុខមិនស្អាត ដោះស្រាយត្រឹមតែមួយឃ្លីក

មុខងារ AI Perfect Shot ជ្រើសរើសរូបភាពផ្សេងៗរបស់អ្នក ដើម្បីកែសម្រួលការបញ្ចេញទឹកមុខដែលមិនសមសួន ឱ្យមកជាស្រស់ស្អាតវិញ។

មុន

ក្រោយ

AI Recompose

បម្លែងរូបដែលថតមិនបានល្អ ទៅជារូបគួររក្សាទុក

មុខងារ AI Recompose ជួយកំណត់សម្គាល់ចំណុចសំខាន់ ច្នៃប្រឌិតប្លង់ឱ្យកាន់តែល្អឥតខ្ចោះ និងកែសម្រួលពណ៌ឱ្យកាន់តែស្រស់ស្អាតដូចស្នាដៃអ្នកជំនាញ។

មុន

ក្រោយ

AI Eraser 2.0

លុបបំបាត់ភាពរញ៉េរញ៉ៃ ច្នៃប្លង់ឱ្យស្អាត

មុខងារ AI Eraser លុបមនុស្ស ឬវត្ថុដែលអ្នកមិនចង់បាន និងបំពេញផ្ទៃខាងក្រោយវិញយ៉ាងស្អាតគ្មានចន្លោះ។

មុន

ក្រោយ

AI Perfect Shot

AI Recompose

AI Eraser 2.0

Trinity Engine19

រលូនថ្ងៃនេះ រលូនថ្ងៃស្អែក

Trinity Engine បង្កើនសមត្ថភាពគ្រប់ផ្នែកទាំង Hardware និង Software ដើម្បីឱ្យទូរស័ព្ទរបស់អ្នកដើរបានលឿន និងរហ័សទាន់ចិត្តបំផុត — ទោះបីជាប្រើកម្មវិធីច្រើនក្នុងពេលតែមួយ លេងហ្គេមរាប់ម៉ោង ឬមើលវីដេអូកម្សាន្តក៏ដោយ — ដើម្បីរក្សាសមត្ថភាពឱ្យនៅតែល្អឥតខ្ចោះជារៀងរាល់ថ្ងៃ។

Luminous Rendering Engine

រលូនគ្រប់ចលនា គ្រប់ពេល

Luminous Rendering Engine បង្កើនភាពរលូននៃចលនា និងល្បឿនឆ្លើយតបឱ្យកាន់តែរហ័សទាន់ចិត្ត—ចាប់ពីការផ្លាស់ប្តូរផ្ទាំងអេក្រង់ដ៏រលូន រហូតដល់ការបញ្ជាលើកម្មវិធីនានាយ៉ាងរស់រវើក ដែលធ្វើឱ្យរាល់ការអូស និងប៉ះបញ្ជាកាន់តែជក់ចិត្ត។

* រាល់ការបង្ហាញពីមុខងារ និងរូបភាពបែបផែនដែលបានបង្ហាញ គឺសម្រាប់តែគោលបំណងបង្ហាញឱ្យឃើញកាន់តែច្បាស់តែប៉ុណ្ណោះ ហើយសមត្ថភាពពិតជាក់ស្តែងអាចមានការប្រែប្រួលទៅតាមការប្រើប្រាស់។

* រាល់ការបង្ហាញពីមុខងារ និងរូបភាពបែបផែនដែលបានបង្ហាញ គឺសម្រាប់តែគោលបំណងបង្ហាញឱ្យឃើញកាន់តែច្បាស់តែប៉ុណ្ណោះ ហើយសមត្ថភាពពិតជាក់ស្តែងអាចមានការប្រែប្រួលទៅតាមការប្រើប្រាស់។

មុខងារការពារការលួច19

ការការពារដែលនៅក្បែរអ្នកជានិច្ច

ការពារទូរស័ព្ទរបស់អ្នកក្នុងករណីបាត់បង់ ឬត្រូវបានគេលួច ដោយអនុញ្ញាតឱ្យភ្នាក់ងារជំនួយអតិថិជនចាក់សោពីចម្ងាយរារាំងការបង្ខំបិទម៉ាស៊ីន ឬការលួចទិន្នន័យ និងរក្សាប្រព័ន្ធសុវត្ថិភាពឱ្យនៅដដែល ទោះបីជាមានការលុបទិន្នន័យទាំងស្រុង (Reset) ក៏ដោយ—ដើម្បីឱ្យរាល់ព័ត៌មានរបស់អ្នកនៅតែមានសុវត្ថិភាពជានិច្ច។

កំណត់សម្គាល់៖

  • * មុខងារ AI ដែលបានរៀបរាប់នៅលើទំព័រនេះ អាចនឹងមិនទាន់មានបញ្ចូលក្នុងជំនាន់កម្មវិធីនៅពេលចេញលក់ដំបូងឡើយ។ សម្រាប់បណ្តាប្រទេស និងតំបន់មួយចំនួន មុខងារ AI ទាំងនេះនឹងត្រូវធ្វើបច្ចុប្បន្នភាពតាមរយៈ OTA។ សូមយោងតាមមុខងារដែលមាននៅក្នុងជំនាន់ជាក់ស្តែង។
  • * ការចូលប្រើប្រាស់គណនី អាចនឹងត្រូវបានតម្រូវ ដើម្បីប្រើប្រាស់មុខងារ OPPO AI មួយចំនួន។
  • * មុខងារ OPPO AI នឹងមានភាពខុសប្លែកគ្នាទៅតាមច្បាប់ក្នុងតំបន់ និងសមត្ថភាពនៃប្រព័ន្ធCloud នៅតាមទីតាំងរបស់អ្នកប្រើប្រាស់។ អ្នកចាំបាច់ត្រូវមានការភ្ជាប់អ៊ីនធឺណិត ដើម្បីប្រើប្រាស់មុខងារដែលពាក់ព័ន្ធនឹង AI ទាំងនេះ។
  • * មុខងារ OPPO AI ដែលត្រូវបានបង្ហាញនៅលើទំព័រផលិតផលក្នុងគេហទំព័រនេះ (រួមបញ្ចូល ប៉ុន្តែមិនកំណត់ UI និងរូបភាពផ្ទៃខាងក្រោយឡើយ) គឺប្រើសម្រាប់តែគោលបំណងបង្ហាញពីមុខងារប៉ុណ្ណោះ។ មុខងារទាំងនេះគឺជាផ្នែកមួយនៃជំនាន់កម្មវិធីផ្សេងៗគ្នា ហើយអាចមានការប្រែប្រួលទៅតាមពេលវេលា និងទីកន្លែង (តំបន់) នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីទាំងនោះ។ សូមយោងតាមមុខងារ និងទំព័រនៅក្នុងជំនាន់កម្មវិធីដែលអ្នកកំពុងប្រើប្រាស់។
  • * រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ សូមយោងតាមផលិតផលជាក់ស្តែង។ លក្ខណៈបច្ចេកទេស និងការពិពណ៌នាអំពីផលិតផលមួយចំនួនអាចនឹងមានការផ្លាស់ប្តូរ ដោយសារមូលហេតុផ្សេងៗដូចជាការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬក្រុមហ៊ុនផលិតជាដើម។ ទិន្នន័យនៅលើទំព័រនេះត្រូវបានផ្តល់ដោយប៉ារ៉ាម៉ែត្របច្ចេកទេសដែលរចនាឡើងដោយ OPPO ហើយទិន្នន័យតេស្តត្រូវបានប្រមូលចេញពីមន្ទីរពិសោធន៍ និងអ្នកផ្គត់ផ្គង់។ ក្នុងស្ថានភាពជាក់ស្តែង ទិន្នន័យនឹងមានភាពខុសគ្នាបន្តិចបន្តួច ដែលអាស្រ័យលើជំនាន់កម្មវិធីតេស្ត បរិយាកាសនៃការតេស្តជាក់លាក់ និងជំនាន់ជាក់លាក់។
  1. តម្លៃថាមពលថ្មមធ្យម (typical value) គឺស្មើនឹង 7000mAh និងតម្លៃថាមពលថ្មអប្បបរមា (Rated value) គឺស្មើនឹង 6830mAh។ រាល់ការអះអាងអំពីថាមពលថ្មគឺអាស្រ័យលើការកំណត់រចនាសម្ព័ន្ធបណ្តាញ និងកត្តាផ្សេងៗជាច្រើនទៀត ដូច្នេះលទ្ធផលជាក់ស្តែងនឹងមានភាពខុសគ្នា។ ម៉ាកសញ្ញា និងនិមិត្តសញ្ញា SUPERVOOCTM គឺជាពាណិជ្ជសញ្ញាកម្មសិទ្ធិរបស់ក្រុមហ៊ុន Guangdong OPPO Mobile Telecommunications Corp., Ltd.។ នៅពេលកម្លាំងវ៉ុលបញ្ចូលចរន្តអគ្គិសនីស្ថិតក្នុងចន្លោះ 100-240V កម្លាំងបញ្ចេញថាមពលអតិបរមាគឺ 45W។ កម្លាំងបញ្ចេញថាមពលអតិបរមាអាចនឹងមិនដល់ 45W ឡើយ ដោយអាស្រ័យលើការបញ្ចូលវ៉ុលខុសៗគ្នានៅតាមតំបន់នីមួយៗ។
  2. OPPO A6 គាំទ្រកម្រិតការពារទឹក និងធូលី IP66/IP68/IP69 ដែលអាចការពារការជះទឹក ការជ្រាបទឹក និងធូលីក្នុងការប្រើប្រាស់ធម្មតា។ ក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ដែលត្រូវបានគ្រប់គ្រង ឧបករណ៍នេះត្រូវបានធ្វើតេស្តជាប់កម្រិត IP66/IP68/IP69 យោងតាមស្តង់ដារ GB/T 4208-2017 (ចិន) / IEC 60529 (អន្តរជាតិ)។ លក្ខខណ្ឌការពារទឹក IP68/IP69 មានដូចជា៖ [IP68] ទូរស័ព្ទត្រូវបានជ្រមុជក្នុងទឹកដែលនៅនឹង ជម្រៅ 1.5 ម៉ែត្រ រយៈពេល 30 នាទី ដោយភាពខុសគ្នានៃសីតុណ្ហភាពរវាងទឹក និងផលិតផលមិនលើសពី 5°C។ [IP69] ឧបករណ៍ក៏អាចទប់ទល់នឹងការបាញ់ទឹកខ្លាំងជាបន្តបន្ទាប់ក្នុងសីតុណ្ហភាព 80±5°C និងកម្លាំង 15±1 L/min រយៈពេល 2 នាទី (រហូតដល់ 30 វិនាទីក្នុងមុំបាញ់នីមួយៗ 0º, 30º, 60º, និង 90º)។ មុខងារការពារការជះទឹក ការពារទឹក និងធូលី អាចនឹងថយចុះដោយសារការសឹកតាមការប្រើប្រាស់ប្រចាំថ្ងៃ។ សូមកុំសាកថ្មទូរស័ព្ទក្នុងស្ថានភាពសើម។ រាល់ការខូចខាតដែលបណ្តាលមកពីការជ្រាបទឹក នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
    មិនមានការការពារប្រឆាំងនឹងទឹកប្រៃ និងសារធាតុរាវផ្សេងទៀតឡើយជាពិសេសទឹកសាប៊ូ និងអាល់កុល។ ខ្នាតដាក់ស៊ីមកាត (SIM card holder) ត្រូវតែបិទឱ្យជិតល្អជាប់នឹងឧបករណ៍ជានិច្ច ដើម្បីការពារកុំឱ្យទឹកជ្រាបចូលតាមរយៈវាបាន។
  3. "VC" សំដៅលើ Vapor Chamber
  4. ថ្មនឹងរក្សាបាននូវកម្រិតផ្ទុកថាមពលលើសពី 80% បន្ទាប់ពីប្រើប្រាស់បាន 5 ឆ្នាំ យោងតាមការធ្វើតេស្តត្រាប់តាមឥរិយាបថប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់នៅក្នុងមន្ទីរពិសោធន៍ OPPO (ការសាកថ្មពេញ និងប្រើឱ្យអស់វិញម្តងក្នុងរៀងរាល់ 1.1 ថ្ងៃ)។ ទិន្នន័យនេះទទួលបានពីមន្ទីរពិសោធន៍ OPPO ហើយនឹងមានភាពខុសគ្នាបន្តិចបន្តួច អាស្រ័យលើជំនាន់កម្មវិធីតេស្ត និងបរិយាកាសនៃការតេស្តជាក់លាក់។
  5. ទិន្នន័យ និងការពិពណ៌នាទទួលបានពីមន្ទីរពិសោធន៍ OPPO។ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នា អាស្រ័យលើបរិយាកាស និងទម្លាប់នៃការប្រើប្រាស់ផ្ទាល់ខ្លួន។ សូមយោងតាមបទពិសោធន៍ប្រើប្រាស់ជាក់ស្តែងរបស់អ្នក។ ម៉ាកសញ្ញា និងនិមិត្តសញ្ញា SUPERVOOCTM គឺជាពាណិជ្ជសញ្ញាកម្មសិទ្ធិរបស់ក្រុមហ៊ុន Guangdong OPPO Mobile Telecommunications Corp., Ltd.។ នៅពេលកម្លាំងវ៉ុលបញ្ចូលចរន្តអគ្គិសនីស្ថិតក្នុងចន្លោះ 100-240V កម្លាំងបញ្ចេញថាមពលអតិបរមាគឺ 45W។ កម្លាំងបញ្ចេញថាមពលអតិបរមាអាចនឹងមិនដល់ 45W ឡើយ ដោយអាស្រ័យលើការបញ្ចូលវ៉ុលខុសៗគ្នានៅតាមតំបន់នីមួយៗ។
  6. ទិន្នន័យ និងការពិពណ៌នាទទួលបានពីមន្ទីរពិសោធន៍ OPPO។ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នា អាស្រ័យលើបរិយាកាស និងទម្លាប់នៃការប្រើប្រាស់ផ្ទាល់ខ្លួន។ សូមយោងតាមបទពិសោធន៍ប្រើប្រាស់ជាក់ស្តែង។
  7. OPPO A6 អាចសាកថ្មបកត្រឡប់ទៅឱ្យឧបករណ៍ផ្សេងទៀតបានតាមរយៈរន្ធសាកថ្មរបស់វា ជាមួយនឹងកម្លាំងសាក 5V/1A (MAX)។ មុខងារនេះអាស្រ័យលើ USB-OTG និងការប្រើប្រាស់ខ្សែ C-to-C ជាក់លាក់។ តាមទ្រឹស្ដី រាល់ទូរស័ព្ទ ឬផលិតផលដែលគាំទ្រ OTG ទាំងអស់គឺអាចសាកថ្មបកត្រឡប់បាន ប៉ុន្តែដោយសារសមត្ថភាពបញ្ចេញថាមពល OTG មានភាពខុសគ្នា ការសាកថ្មអាចនឹងមិនជោគជ័យ ឬបង្ហាញថាមានការសាកថ្មតែភាគរយថ្មបែរជាថយចុះ។ សូមយោងតាមការប្រើប្រាស់ជាក់ស្តែង សូមណែនាំឱ្យប្រើខ្សែ C-to-C ផ្លូវការរបស់ OPPO ដើម្បីសុវត្ថិភាព។ ខ្លឹមសារចំណុចប្រទាក់ផលិតផលដែលបានបង្ហាញខាងលើ (រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ UI និងផ្ទៃខាងក្រោយ) គឺសម្រាប់បង្ហាញពីមុខងារតែប៉ុណ្ណោះ។ មុខងារទាំងនេះអាស្រ័យលើកំណែកម្មវិធីខុសៗគ្នា ជាមួយនឹងពេលវេលាចេញលក់ និងតំបន់ខុសគ្នា។ សូមយោងតាមកំណែជាក់ស្តែងសម្រាប់មុខងារ និង interface។
  8. OPPO A6 ត្រូវបានធ្វើតេស្តលើគំរូឧបករណ៍ ក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ដែលត្រូវបានគ្រប់គ្រង ដើម្បីត្រាប់តាមសេណារីយ៉ូនៃការប្រើប្រាស់ទូទៅ។ ប្រសិទ្ធភាពជាក់ស្តែងអាចមានភាពខុសគ្នា អាស្រ័យលើការប្រើប្រាស់ពិតប្រាកដ។ ការខ្ទាតទឹក មុខងារការពារទឹក និងធូលី មិនមែនស្ថិតស្ថេរជាអចិន្ត្រៃយ៍ឡើយ ហើយវាអាចនឹងថយចុះតាមពេលវេលានៃការប្រើប្រាស់។ កុំសាកថ្មទូរស័ព្ទនៅពេលវាសើម សូមសម្អាត និងជូតវាឱ្យស្ងួតជាបន្ទាន់។ រាល់ការខូចខាតដែលបណ្តាលមកពីការជ្រាបទឹក នឹងមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌធានានោះទេ។
  9. អេក្រង់គាំទ្រល្បឿន refresh rate រហូតដល់ 120Hz។ ល្បឿន refresh rate អាចនឹងមានភាពខុសគ្នា អាស្រ័យលើកម្មវិធី និងសេណារីយ៉ូនៃការប្រើប្រាស់ផ្សេងៗគ្នា។ សូមយោងតាមការប្រើប្រាស់ជាក់ស្តែង។
  10. ទំហំអេក្រង់ត្រូវបានវាស់តាមអង្កត់ទ្រូង។ ទំហំអេក្រង់របស់ OPPO A6 គឺ 6.75'' ជាទម្រង់ចតុកោណកែងពេញ ប៉ុន្តែផ្ទៃបង្ហាញជាក់ស្តែងគឺមានទំហំតូចជាងនេះ ដោយសារជ្រុងមូល និងរន្ធកាមេរ៉ា។ សូមយោងតាមផលិតផលជាក់ស្តែង។
  11. កម្រិតពន្លឺអេក្រង់ត្រូវបានដកស្រង់ចេញពីមន្ទីរពិសោធន៍ OPPO។ ទិន្នន័យជាក់ស្តែងអាចនឹងមានភាពខុសគ្នាបន្តិចបន្តួច អាស្រ័យលើជំនាន់នៃSoftwareសាកល្បង និងបរិយាកាសនៃការធ្វើតេស្តជាក់លាក់។
  12. មុខងារពង្រីកអង្គចងចាំ គឺជាការបន្ថែម RAM និម្មិតទៅលើ RAM ដើម។ ដំណើរការនេះត្រូវបានធ្វើឡើងតាមរយៈការបង្កើនប្រសិទ្ធភាពនៃកម្មវិធី (Software Optimization)។
  13. ប្រសិទ្ធភាពនៃមុខងារ AI LinkBoost 3.0 អាចនឹងមានភាពខុសគ្នា អាស្រ័យលើច្បាប់តំបន់ ប្រភេទឧបករណ៍ និងបរិយាកាសជុំវិញ។ សូមយោងទៅលើបទពិសោធន៍នៃការប្រើប្រាស់ជាក់ស្តែង។
  14. កម្រិតកម្លាំងសំឡេង ត្រូវបានដកស្រង់ចេញពីមន្ទីរពិសោធន៍ OPPO ។ ទិន្នន័យជាក់ស្តែងអាចមានភាពខុសគ្នាបន្តិចបន្តួច អាស្រ័យលើជំនាន់នៃSoftwareសាកល្បង និងបរិយាកាសនៃការធ្វើតេស្តជាក់លាក់។
  15. គាំទ្រការបញ្ជាផ្ទាល់លើអេក្រង់ ទោះបីជាពាក់ស្រោមដៃដែលមានកម្រាស់រហូតដល់ 5mm ដូចជាប្រភេទសាច់កប្បាស រោមសត្វ ស្បែកសត្វ និងសម្ភារៈផ្សេងៗទៀត។ នៅពេលប្រើប្រាស់ សូមកុំឱ្យមានចន្លោះទំនេរខ្លាំងរវាងចុងម្រាមដៃ និងស្រោមដៃ ដើម្បីឱ្យអេក្រង់អាចចាប់យកចលនាបានល្អ។ ប្រសិនបើស្រោមដៃក្រាស់ពេក ឬមានចន្លោះទំនេរនៅចុងម្រាមដៃ អេក្រង់អាចនឹងមិនអាចចាប់យកសញ្ញាបញ្ជាបានឡើយ។
  16. OPPO A6 មិនត្រូវបានរចនាឡើងសម្រាប់ការជ្រមុជទឹកជ្រៅនោះទេ ហើយប្រសិទ្ធភាពការពារជម្រាបទឹកអាចនឹងថយចុះទៅតាមពេលវេលានៃការប្រើប្រាស់។ យើងសូមណែនាំឱ្យប្រើប្រាស់ស្រោមការពារជម្រាបទឹកបែបអាជីព សម្រាប់ការថតរូបក្រោមទឹក។ សមត្ថភាពការពារជម្រាបទឹកនៃឧបករណ៍នេះ គឺគាំទ្រតែប្រភេទទឹកសាបប៉ុណ្ណោះ (ដូចជា ទឹកអាងហែលទឹក ទឹកទន្លេ និងបឹងទឹកសាប) សូមកុំដាក់ទូរស័ព្ទក្នុងទឹកសមុទ្រដោយគ្មានស្រោមការពារឱ្យសោះ។​ ការថតរូបក្រោមទឹកមិនគួរមានជម្រៅលើសពី 1.5 ម៉ែត្រ និងមិនលើសពី 30 នាទីឡើយ។ រាល់ការខូចខាតដែលបណ្តាលមកពីការជ្រាបទឹក ដោយសារការអនុវត្តមិនត្រឹមត្រូវតាមលក្ខខណ្ឌខាងលើ នឹងមិនត្រូវបានរ៉ាប់រងដោយការធានារបស់ឧបករណ៍នោះទេ។
  17. មុខងារនេះត្រូវបានគាំទ្រនៅក្នុង General Mode នៃកាមេរ៉ាក្រោយ
  18. ដោយសារកត្តាផ្សេងៗដូចជា ភាពខុសគ្នានៃការបង្កើនប្រសិទ្ធភាពsoftware និងhardware បរិយាកាសបណ្តាញ និងទម្លាប់ប្រើប្រាស់ផ្ទាល់ខ្លួន បទពិសោធន៍ជាក់ស្តែងអាចមានការប្រែប្រួលទៅតាមស្ថានភាពផ្សេងៗគ្នា។ សូមយោងលើការប្រើប្រាស់ជាក់ស្តែង។
  19. មុខងារចាក់សោការពារការលួច នឹងចាក់សោអេក្រង់ដោយស្វ័យប្រវត្តិ ប្រសិនបើប្រព័ន្ធរកឃើញថាមាននរណាម្នាក់ដណ្តើមយកឧបករណ៍របស់អ្នក ហើយរត់គេចខ្លួន។ ឧទាហរណ៍៖ ប្រព័ន្ធអាចសម្គាល់ពីការផ្លាស់ប្តូរទីតាំង និងចលនាយ៉ាងរហ័ស ដែលនឹងជម្រុញឱ្យមានការចាក់សោអេក្រង់។ លទ្ធផលនៃការរកឃើញជាក់ស្តែងអាចប្រែប្រួលទៅតាមស្ថានភាព។ មុខងារនេះមិនអាចធានាប្រសិទ្ធភាពបាន 100% ឡើយ ដូច្នេះអ្នកប្រើប្រាស់ចាំបាច់ត្រូវការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ប្រតិបត្តិការដែលងាយរងគ្រោះ រួមមាន៖ ការផ្លាស់ប្តូរពាក្យសម្ងាត់ ការទូទាត់ប្រាក់ ការកំណត់ទូរស័ព្ទឡើងវិញ និងសកម្មភាពផ្សេងៗដែលទាមទារការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្ទាល់ខ្លួន។ អ្នកប្រើប្រាស់ត្រូវតែបើកដំណើរការមុខងារនេះដើម្បីប្រើប្រាស់។ បច្ចុប្បន្ន មុខងារនេះគាំទ្រនៅក្នុងបណ្តាប្រទេសដូចជា៖ ឈីលី កូឡុំប៊ី ម៉ិកស៊ិក ប៉េរូ កូស្តារីកា ហុងឌូរ៉ាស អេក្វាឌ័រ ប្រេស៊ីល ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌា។