Loading...
OPPO Watch S OPPO Watch S

នាឡិកាវៃឆ្លាត OPPO Watch S

រចនាបថស្តើងបំផុត
ពីដែកអ៊ីណុក

ការតាមដានកម្រិតខ្ពស់សម្រាប់
លំហាត់ប្រាណសំខាន់ៗ

ត្រួតពិនិត្យសុខភាពរហ័សក្នុងរយៈពេល 60 វិនាទី
របាយការណ៍

ទទួលបានអារម្មណ៍អស្ចារ្យពេលពាក់ ពីការរចនាសម្រិតសម្រាំងខ្ពស់

សម្រាប់ភាព ងាយស្រួលពេញមួយថ្ងៃ

OPPO Watch S Ultra-slim Stainless Steel Design 2

កម្រាស់ស្តើងបំផុតត្រឹមតែ 8.9mm1

ដៃគូដ៏ស័ក្តិសមបំផុតសម្រាប់ជីវិតប្រចាំថ្ងៃ-រាងស្តើង ស្រស់ស្អាត
និងទទួលបានអារម្មណ៍ស្រាលខ្លាំងដូចមិនបានពាក់-ផ្តល់ភាពងាយស្រួលបំផុតទោះពាក់ពេញមួយថ្ងៃ ទាំងពេលធ្វើការ លេងកីឡា ឬពេលសម្រាក

OPPO Watch S Ultra-slim Stainless Steel Design 2

រចនាបថដែកថែបអ៊ីណុក និងរឹងមាំបំផុត

រចនាឡើងដើម្បីផ្តល់ភាពលេចធ្លោ និងទំនុកចិត្តគ្រប់ពេល—មិនថាពេលធ្វើការ ឬពេលធ្វើដំណើរកម្សាន្ត

OPPO Watch S Ultra-slim Stainless Steel Design 3
OPPO Watch S Ultra-slim Stainless Steel Design 3

3000 Nits
អេក្រង់ភ្លឺច្បាស់កម្រិតកំពូល2

ពន្លឺថ្ងៃ? មិនមែនជាបញ្ហាឡើយ!
ភា្ជប់ទំនាក់ទំនង និងគ្រប់គ្រងរាល់សកម្មភាពបានយ៉ាងងាយស្រួល ទោះស្ថិតក្រោមពន្លឺថ្ងៃចាំងយ៉ាងណា-រាល់ព័ត៌មានលម្អិតបង្ហាញយ៉ាងច្បាស់
និងត្រជាក់ភ្នែក ដែលអាចធ្វើឱ្យអ្នកផ្តោតអារម្មណ៍លើសកម្មភាពរបស់អ្នកបានយ៉ាងពេញលេញ

រចនាម៉ូដស៊ីវិល័យ
ជាមួយសមត្ថភាពខ្ពស់

OPPO Watch S Silver Gleam 2 OPPO Watch S Silver Gleam 1

តួខ្លួនពណ៌ប្រាក់រលោងចែងចាំង មកជាមួយខ្សែក្រណាត់ត្បាញ ទន់ ស្រាល និងខ្យល់ចេញចូលល្អ ផ្តល់នូវផាសុកភាពពេញមួយថ្ងៃ។ វាជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានទំនុកចិត្តរាល់ពេលហាត់ប្រាណ និងដើរលេង

OPPO Watch S Silver Gleam 2
OPPO Watch S Silver Gleam 1
OPPO Watch S Silver Gleam 2

រចនាម៉ូដស៊ីវិល័យ
ជាមួយសមត្ថភាពខ្ពស់

OPPO Watch S Phantom Black 2 OPPO Watch S Phantom Black 1

ផលិតឡើងពីខ្សែដែលមានសាច់ទន់ មិនរំខានដល់ស្បែក ជាមួយរូបរាងពណ៌ខ្មៅដ៏ទាក់ទាញ ស័ក្តិសមបំផុតសម្រាប់គ្រប់ការរៀបចំខ្លួន។ ធន់នឹងទឹក និងញើស—ខ្សែនេះត្រូវបានរចនាឡើងដើម្បីផ្តល់ផាសុកភាព និងទំនុកចិត្តដល់អ្នក ទោះទៅដល់ទីណាក៏ដោយ។

OPPO Watch S Phantom Black 2
OPPO Watch S Phantom Black 1
OPPO Watch S Phantom Black 2

Silver Gleam

Phantom Black

បញ្ចេញរាល់អារម្មណ៍របស់អ្នក3

ផ្លាស់ប្តូរស្ទីលបានគ្រប់កាលៈទេសៈ មិនថាពេលធ្វើការ ហាត់ប្រាណ ឬដើរកម្សាន្តចុងសប្តាហ៍ ជាមួយរូបរាងអេក្រង់ដ៏សម្បូរបែប។ កំណត់បង្ហាញព័ត៌មានដែលអ្នកត្រូវការបំផុតដូចជា កាលវិភាគ អាកាសធាតុ ឬគោលដៅ—ដោយគ្រាន់តែក្រឡេកមើលមួយភ្លែតប៉ុណ្ណោះ។

OPPO  Watch S Watch Faces 1
OPPO  Watch S Watch Faces 2
OPPO  Watch S Watch Faces 3
OPPO  Watch S Watch Faces 3
OPPO  Watch S Watch Faces 4
OPPO  Watch S Watch Faces 4
OPPO  Watch S Watch Faces 5
OPPO  Watch S Watch Faces 5
OPPO  Watch S Watch Faces 6
OPPO  Watch S Watch Faces 6
OPPO  Watch S Watch Faces 7
OPPO  Watch S Watch Faces 1
OPPO  Watch S Watch Faces 2
OPPO  Watch S Watch Faces 3
OPPO  Watch S Watch Faces 4
OPPO  Watch S Watch Faces 5
OPPO  Watch S Watch Faces 6
OPPO  Watch S Watch Faces 7

តាមដាន
អភិវឌ្ឍ សម្រេច

ការតាមដានកម្រិតខ្ពស់សម្រាប់ លំហាត់ប្រាណសំខាន់ៗ4

OPPO  Watch S Advanced Tracking for Major Workouts 2

មិនថាការរត់ ការប្រកួត ការហែលទឹក ឬការឡើងភ្នំ—យើងតាមដានរាល់សកម្មភាពដូចអ្នកអាជីព ផ្តល់ការណែនាំតាមពេលវេលាជាក់ស្តែង ដើម្បីឱ្យអ្នកធ្វើចលនាកាន់តែវៃឆ្លាត និងរឹងមាំជាងមុនក្នុងរាល់សកម្មភាព។

OPPO  Watch S Advanced Tracking for Major Workouts 2 OPPO  Watch S Advanced Tracking for Major Workouts 2
OPPO  Watch S Advanced Tracking for Major Workouts 2

សមត្ថភាពខ្ពស់ក្នុងការតាមដាន និងវិភាគសកម្មភាពកីឡា5

OPPO  Watch S Pro-Level Court Analytics 1
OPPO  Watch S Pro-Level Court Analytics 1
OPPO  Watch S Pro-Level Court Analytics 1
OPPO  Watch S Pro-Level Court Analytics 2

ទិន្នន័យតាមពេលវេលាជាក់ស្តែង5

មើលឃើញការលេងរបស់អ្នកកាន់តែរស់រវើក ជាមួយប្រព័ន្ធតាមដានឆ្លាតវៃ ដែលកត់ត្រារាល់ការគ្រវីដៃ និងរាល់ពេលដែលបេះដូងលោតញាប់។ ពិនិត្យមើលការបែងចែកប្រភេទកាយវិការវាយ ល្បឿននៃការវាយ និងកម្រិតចង្វាក់បេះដូង ដើម្បីគ្រប់គ្រងរាល់ការប្រកួតឱ្យបានល្អឥតខ្ចោះ

OPPO  Watch S Pro-Level Court Analytics 2
OPPO  Watch S Pro-Level Court Analytics 3

ទិន្នន័យតាមពេលវេលាជាក់ស្តែង5

មើលឃើញការលេងរបស់អ្នកកាន់តែរស់រវើក ជាមួយប្រព័ន្ធតាមដានឆ្លាតវៃ ដែលកត់ត្រារាល់ការគ្រវីដៃ និងរាល់ពេលដែលបេះដូងលោតញាប់។ ពិនិត្យមើលការបែងចែកប្រភេទកាយវិការវាយ ល្បឿននៃការវាយ និងកម្រិតចង្វាក់បេះដូង ដើម្បីគ្រប់គ្រងរាល់ការប្រកួតឱ្យបានល្អឥតខ្ចោះ

OPPO  Watch S Pro-Level Court Analytics 3
OPPO  Watch S Pro-Level Court Analytics 4

ទិន្នន័យតាមពេលវេលាជាក់ស្តែង5

មើលឃើញការលេងរបស់អ្នកកាន់តែរស់រវើក ជាមួយប្រព័ន្ធតាមដានឆ្លាតវៃ ដែលកត់ត្រារាល់ការគ្រវីដៃ និងរាល់ពេលដែលបេះដូងលោតញាប់។ ពិនិត្យមើលការបែងចែកប្រភេទកាយវិការវាយ ល្បឿននៃការវាយ និងកម្រិតចង្វាក់បេះដូង ដើម្បីគ្រប់គ្រងរាល់ការប្រកួតឱ្យបានល្អឥតខ្ចោះ

OPPO  Watch S Pro-Level Court Analytics 4
OPPO  Watch S Crush Your Next Game 1

ធ្វើឱ្យការប្រកួតបន្ទាប់ កាន់តែអស្ចារ្យ5

ស្វែងយល់ពីអ្វីដែលជំរុញឱ្យអ្នកសម្រេចបាននូវលទ្ធផលល្អបំផុត—ពិនិត្យមើលពីការវាយតម្លៃលើភាពស្ទុះស្ទា, សកម្មភាព, ភាពអត់ធ្មត់, ការប្រឈមមុខ និងការវាយសម្រុករបស់អ្នក—ព្រមទាំងចំណុចដែលត្រូវផ្តោតអារម្មណ៍សម្រាប់ការប្រកួតបន្ទាប់។

ប្រភេទកាយវិការវាយ

ល្បឿនគ្រវីដៃ

វាស់ស្ទង់ចង្វាក់បេះដូង

01/02

ធ្វើឱ្យការប្រកួតបន្ទាប់
កាន់តែអស្ចារ្យ5

ស្វែងយល់ពីអ្វីដែលជំរុញឱ្យអ្នកសម្រេចបាននូវលទ្ធផលល្អបំផុត—ពិនិត្យមើលពីការវាយតម្លៃលើភាពស្ទុះស្ទា, សកម្មភាព, ភាពអត់ធ្មត់, ការប្រឈមមុខ និងការវាយសម្រុករបស់អ្នក—ព្រមទាំងចំណុចដែលត្រូវផ្តោតអារម្មណ៍សម្រាប់ការប្រកួតបន្ទាប់។

OPPO  Watch S Crush Your Next Game 1

រត់តាមកម្រិតកំណត់6

ដុតរំលាយជាតិខ្លាញ់ ដោយមិនបាច់ប្រឹងខ្លាំង

រត់ដោយឆ្លាតវៃជាមួយការណែនាំដ៏ល្អ ដែលជួយរក្សាចង្វាក់រត់ដ៏ល្អបំផុតសម្រាប់អ្នក។ ពិនិត្យឱ្យច្បាស់ថាការរត់នីមួយៗដុតរំលាយជាតិខ្លាញ់បានកម្រិតណា—នាឡិការបស់អ្នកនឹងណែនាំអ្នកឱ្យស្ថិតក្នុងគោលដៅដែលត្រឹមត្រូវ ដើម្បីឱ្យអ្នកដឹងថា រាល់នាទីនៃការរត់ពិតជាមានតម្លៃ។

OPPO Watch S Pace for Effortless Burn
OPPO Watch S Pace for Effortless Burn

ការវិភាគឥរិយាបថនៃការរត់

រត់ដោយឆ្លាតវៃជាមួយការផ្តល់យោបល់ភ្លាមៗ ដែលជួយឱ្យអ្នកមានចលនាប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។
ស្វែងយល់ពីចង្វាក់របស់អ្នក សម្រួលទម្រង់រត់ឱ្យកាន់តែប្រសើរ និងកាត់បន្ថយហានិភ័យរងរបួសក្នុងរាល់ជំហានរបស់អ្នក

OPPO Watch S Running Posture Analysis
OPPO Watch S Running Posture Analysis

កម្រិតកំណត់ឡាក់តាត7

ស្វែងយល់ពីកម្រិតឡាក់តាតរបស់អ្នក ដើម្បីហាត់ប្រាណឱ្យកាន់តែឆ្លាតវៃ ជៀសវាងការរងរបួសពីការលេងកីឡា និងបង្កើនកម្លាំងស៊ូបានរយៈពេលយូរ។

OPPO Watch S Newly Added Lactate Threshold

01/03

មុខងារកីឡាច្រើនជាង ១០០ ប្រភេទ8

OPPO Watch S 100+ Ways to Move

ស្វែងរកកីឡាដែលអ្នកចូលចិត្តដើម្បីរក្សាសកម្មភាពរាងកាយ—ចាប់ពីយូហ្គា រហូតដល់កីឡាដែលប្រើកម្លាំងខ្លាំង ចាប់ពីការរត់ រហូតដល់ការជិះកង់។ រាល់ចលនាសុទ្ធតែមានតម្លៃ ហើយរាល់ការខិតខំនឹងនាំអ្នកឱ្យកាន់តែខិតទៅរកគោលដៅ។ ចុះសម្រាប់អ្នកចូលចិត្តកីឡា Pickleball9 វិញ?
យើងនឹងនាំមកជូនអ្នកនូវបទពិសោធន៍ថ្មីក្នុងពេលឆាប់ៗនេះ

OPPO Watch S 100+ Ways to Move

ការពារធូលី និងមិនជ្រាបទឹក

នាឡិកានេះបានឆ្លងកាត់ការធ្វើតេស្ត IP68 យ៉ាងម៉ឺងម៉ាត់ និងទទួលបានស្តង់ដារធន់នឹងទឹកកម្រិត 5 ATM។ រឹងមាំ ធន់ និងត្រៀមខ្លួនជាស្រេចដើម្បីទៅជាមួយអ្នកគ្រប់ទីកន្លែង

OPPO Watch S Dustproof and Waterproof

IP68

សមត្ថភាពធន់នឹងទឹក
និងធូលី10

ជម្រៅ ៥០ ម៉ែត្រ

ធន់នឹងសម្ពាធទឹក11

គាំទ្រ
បច្ចេកវិទ្យា Splash Touch

OPPO Watch S Dustproof and Waterproof

ដឹងពីសុខភាព រហ័សទាន់ចិត្ត

កំពូលបច្ចេកវិទ្យាសុខភាពឈានមុខគេ

យល់ដឹងពីសញ្ញារបស់រាងកាយអ្នកឱ្យកាន់តែច្បាស់ជាមួយ OPPO Watch S។ ទទួលបានការជូនដំណឹងភ្លាមៗរាល់ពេលមានទិន្នន័យសុខភាពមិនប្រក្រតី និងសាររំលឹកដោយយកចិត្តទុកដាក់ ដើម្បីឱ្យអ្នកថែរក្សាសុខភាពឱ្យបានល្អបំផុត។12

OPPO  Watch S Flagship-grade Health Analysis with ECG 2 OPPO  Watch S Flagship-grade Health Analysis with ECG 3

សេនស័រវាស់ចង្វាក់បេះដូង
8-channel13

សេនស័រវាស់កម្រិតអុកស៊ីសែនក្នុងឈាម 16-channel14

មុខងារវាស់កម្តៅរាងកាយតាមរយៈកដៃ

OPPO  Watch S 60s Wellness Overview 2

មុខងាររបាយការណ៍សុខភាពរហ័ស ត្រឹម ៦០ វិនាទី13

ទទួលបានរបាយការណ៍សុខភាពជារួមបានយ៉ាងរហ័ស ក្នុងរយៈពេលត្រឹមតែ ៦០ វិនាទីប៉ុណ្ណោះ។
តាមដានរាល់សញ្ញាសំខាន់ៗដូចជា ចង្វាក់បេះដូង ការគេង កម្រិតអុកស៊ីសែនក្នុងឈាម ស្ត្រេស និងសីតុណ្ហភាពលើដៃ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ពីស្ថានភាពរាងកាយពិតប្រាកដរបស់អ្នក

OPPO  Watch S 60s Wellness Overview 2
OPPO  Watch S 60s Wellness Overview 6

មុខងារវាយតម្លៃសុខភាពរាងកាយ និងផ្លូវចិត្ត

OPPO  Watch S 60s Wellness Overview 7

មុខងារវាស់សីតុណ្ហភាពលើដៃ15

OPPO  Watch S 60s Wellness Overview 3

ចង្វាក់បេះដូង

OPPO  Watch S 60s Wellness Overview 4

អុកស៊ីសែនក្នុងឈាម14

OPPO  Watch S 60s Wellness Overview 5

មុខងារវិភាគសុខភាពនៃការគេង

ផ្ដល់នូវព័ត៌មានលម្អិតអំពីទិន្នន័យចង្វាក់បេះដូងដែលវាស់វែងបានយ៉ាងច្បាស់លាស់
និងជាប់ជានិច្ច របស់អ្នកភ្លាមៗក្នុងពេលជាក់ស្តែង

ស្វែងយល់ពីកម្រិតអុកស៊ីសែនក្នុងឈាមរបស់អ្នក មិនថាក្នុងពេលហាត់ប្រាណ សម្រាក
ឬគេងលក់ ដើម្បីជួយឱ្យអ្នករក្សាបាននូវតុល្យភាព និងយល់ដឹងពីស្ថានភាពរាងកាយជានិច្ច។

ស្វែងយល់ពីកម្រិតនៃការគេងលក់ស្កប់ស្កល់របស់អ្នក ពិនិត្យមើលថាតើរាងកាយរបស់អ្នកស្ដារថាមពលឡើងវិញបានល្អកម្រិតណា
និងរបៀបដែលធ្វើឱ្យការសម្រាករៀងរាល់យប់របស់អ្នកកាន់តែប្រសើរឡើង។

មុខងារដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីដឹងពីស្ថានភាពអារម្មណ៍របស់អ្នក ព្រមទាំងផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់ដែលជួយឱ្យមានអារម្មណ៍ស្ងប់ល្អ មានសមាធិ និងយល់ពីខ្លួនឯងកាន់តែច្បាស់

ទោះពេលគេងលក់ ក៏នាឡិការបស់យើងនៅតែបន្តចាប់យកការប្រែប្រួលសីតុណ្ហភាពលើកដៃបានដែរ

OPPO  Watch S 60s Wellness Overview 3
OPPO  Watch S 60s Wellness Overview 4
OPPO  Watch S 60s Wellness Overview 5
OPPO  Watch S 60s Wellness Overview 6
OPPO  Watch S 60s Wellness Overview 7
OPPO  Watch S Mind and Body Evaluation 2 OPPO  Watch S Mind and Body Evaluation 2

ការវាយតម្លៃសុខភាពផ្លូវចិត្ត និង រាងកាយ

តាមដានសុខភាពផ្លូវចិត្តក្នុងជីវិតដ៏មមាញឹក
ដោយស្វែងយល់ពីកម្រិតស្ត្រេស និងស្វែងរកភាពស្ងប់សុខរៀងរាល់ថ្ងៃជាមួយមុខងារវិភាគអារម្មណ៍ដ៏ឆ្លាតវៃពីនាឡិការបស់យើង

OPPO  Watch S Mind and Body Evaluation 2

ដោះស្រាយភាពស្ត្រេស16

នៅពេលមានសម្ពាធខ្លាំង សូមធ្វើការដកដង្ហើម និងអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាឡើងវិញបាន។ អនុវត្តតាមការណែនាំសាមញ្ញៗ និងបង្កើតទម្លាប់ល្អៗ ដែលជួយឱ្យអ្នកមានអារម្មណ៍ល្អបំផុត។

OPPO  Watch S Address the Stress
OPPO  Watch S Sleep Health Analysis 2

ភ្ញាក់ឡើងដោយភាពស្រស់ស្រាយ គេងឱ្យបានស្កប់ស្កល់

ធុញទ្រាន់នឹងការភ្ញាក់ឡើងទាំងអស់កម្លាំងមែនទេ?
ស្វែងយល់ឱ្យកាន់តែខ្លាំងពីការគេងលក់ស្រាល គេងលក់ជ្រៅ និងវដ្ដនៃការគេង ព្រមទាំងតាមដានចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម (SpO2) និងគុណភាពនៃការគេងជារួម ដើម្បីជួយឱ្យគេងលក់ស្រួល និងភ្ញាក់ឡើងដោយភាពស្រស់ស្រាយ

OPPO  Watch S Sleep Health Analysis 2

ភ្ជាប់ទំនាក់ទំនងដោយគ្មានភាពរអាក់រអួល

OPPO Watch S Cross-OS Dual-Phone Pairing 2

ភ្ជាប់ទូរស័ព្ទពីរក្នុងពេលតែមួយ17

ភ្ជាប់ជាមួយទូរស័ព្ទពីរក្នុងពេលតែមួយបានយ៉ាងងាយស្រួល មិនត្រឹមតែសម្រាប់ OPPO ឬ OnePlus ប៉ុណ្ណោះទេ។ រាល់ការហៅចូល ការជូនដំណឹងសារ និងការរំលឹកការងារផ្សេងៗ នឹងត្រូវបានបង្ហាញនៅកន្លែងតែមួយ គឺនៅលើកដៃរបស់អ្នកផ្ទាល់

OPPO Watch S Cross-OS Dual-Phone Pairing 2

ទទួលការខលចូលបានគ្រប់ពេល

នាឡិការបស់អ្នកតភ្ជាប់រហ័សទាន់ចិត្ត ធានាទទួលគ្រប់ការខលចូលទាំងអស់

OPPO Watch S Cross-OS Dual-Phone Pairing 3

ការផ្ញើសារដោយផ្ទាល់ពីលើកដៃ

ពិនិត្យ និងអានសាររបស់អ្នកបានយ៉ាងងាយស្រួល ដោយផ្ទាល់ពីលើកដៃ

OPPO Watch S Cross-OS Dual-Phone Pairing 4

រៀបចំកាលវិភាគនៅលើកដៃ

មិនរំលងរាល់កិច្ចការសំខាន់ៗ ជាមួយមុខងាររំលឹកដ៏ឆ្លាតវៃនៅលើកដៃ

OPPO Watch S Cross-OS Dual-Phone Pairing 5

01/03

OPPO Watch S Cross-OS Dual-Phone Pairing 3
OPPO Watch S Cross-OS Dual-Phone Pairing 4
OPPO Watch S Cross-OS Dual-Phone Pairing 5
OPPO Watch S Camera Remote Control 1 OPPO Watch S Camera Remote Control 1

មុខងារបញ្ជាវីដេអូខ្លីលើកដៃ18

អូសដើម្បីប្តូរវីដេអូខ្លីៗបានយ៉ាងរហ័ស! រីករាយជាមួយការបញ្ជាដ៏ងាយស្រួលដោយមិនចាំបាច់កាន់ទូរសព្ទ

មុខងារបញ្ជាកាមេរ៉ា19

ទទួលបានរូបភាពដ៏ល្អបំផុត ដោយមានវត្តមានរបស់អ្នកនៅក្នុងនោះ! គ្រាន់តែប៉ះលើនាឡិការបស់អ្នក ដើម្បីផ្ដិតយកគ្រប់ទិដ្ឋភាពដ៏អស្ចារ្យ

01/02

OPPO Watch S Camera Remote Control 2

ថាមពលថ្មខ្លាំង ប្រើប្រាស់បានយូរ

ប្រើបានច្រើនថ្ងៃ ជាមួយថាមពលថ្មខ្លាំង20

រីករាយជាមួយថាមពលថ្មប្រើប្រាស់បានរហូតដល់ ១០ ថ្ងៃ! លាហើយការសាកថ្មរាល់ថ្ងៃ និងការបារម្ភរឿងអស់ថ្ម។ មិនថាដំណើរកម្សាន្តចុងសប្តាហ៍ ឬការងារប្រចាំថ្ងៃ អ្នកអាចផ្ដោតអារម្មណ៍បានពេញលេញដោយមិនចាំបាច់យកខ្សែសាកតាមខ្លួនឡើយ

OPPO Watch S Enduring Battery Capacity

១០ ថ្ងៃ

ថាមពលថ្មប្រើប្រាស់បានយូរបំផុត

៧ ថ្ងៃ

រយៈពេលប្រើប្រាស់ថ្មទូទៅ

បើកប្រអប់បង្ហាញផលិតផល

OPPO Watch S Unboxing OPPO Watch S Unboxing

សម្គាល់៖

  1. ទិន្នន័យដែលបានពីមន្ទីរពិសោធន៍ OPPO។ ការវាស់វែងនេះ មិនរាប់បញ្ចូលផ្នែកប៉ោងនៃសេនស័រវាស់ចង្វាក់បេះដូង ដែលមានកម្រាស់បន្ថែម 2.2mm ឡើយ។
  2. ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ OPPO។ មុខងារនេះនឹងបើកដោយស្វ័យប្រវត្តិ នៅក្រោមពន្លឺថ្ងៃខ្លាំង ក្នុងអំឡុងពេលហាត់ប្រាណ
  3. សូមពិនិត្យមើលផ្ទៃនាឡិកាដែលមានការគាំទ្រនៅក្នុងតំបន់របស់អ្នក ដើម្បីទទួលបានព័ត៌មានលម្អិត
  4. គាំទ្រដោយ algorithm សម្រាប់មុខងារហាត់ប្រាណទាំង ១២ ប្រភេទ។ មុខងារពិសេសៗផ្សេងទៀត នឹងមានផ្តល់ជូនតាមរយៈការអាប់ដេត (OTA)
  5. ដើម្បីវាស់ល្បឿននៃការវាយឱ្យបានត្រឹមត្រូវ សូមពាក់នាឡិកានៅលើដៃដែលកាន់រ៉ាកែត
  6. រាល់ទិន្នន័យនៃការរត់ទាំងអស់ អាចតាមដានបាននៅក្នុងមុខងារ៖ រត់ (Outdoor), រត់ដុតជាតិខ្លាញ់ (Outdoor) និងការរត់លើទីលាន។ ចំពោះទិន្នន័យ Vertical Ratio និង Running Power នឹងមិនមានផ្តល់ជូននៅក្នុងមុខងាររត់ ​(Indoor) និងការរត់ដុតជាតិខ្លាញ់ (Indoor) ឡើយ។
  7. ដើម្បីវាស់ស្ទង់កម្រិត Lactate Threshold លោកអ្នកត្រូវរត់នៅខាងក្រៅយ៉ាងហោចណាស់ ១ លើក (ចម្ងាយ ≥១គីឡូម៉ែត្រ, រយៈពេល ≥១០នាទី ក្នុងកម្រិតអាំងតង់ស៊ីតេមធ្យមឡើងទៅ) លើផ្លូវរាបស្មើ (បម្រែបម្រួលកម្ពស់ <៣% នៃចម្ងាយសរុប)។ ចង្វាក់បេះដូងមធ្យមត្រូវតែឡើងដល់ ≥៦០% នៃចង្វាក់បេះដូងអតិបរមាតាមវ័យ ដោយគ្មានការប្រែប្រួលខ្លាំង។ បញ្ជាក់៖ លទ្ធផលអាចមានការប្រែប្រួលអាស្រ័យលើអាកាសធាតុ ស្ថានភាពរាងកាយ និងកម្ពស់ផ្ទៃដី។
  8. មុខងារហាត់ប្រាណជាង ១០០ ប្រភេទ រួមទាំងការបន្ថែមមុខងារថ្មីៗដោយអ្នកប្រើប្រាស់ផ្ទាល់
  9. មុខងារពិសេសនេះ នឹងមានផ្តល់ជូនតាមរយៈការអាប់ដេត (OTA) ក្នុងពេលឆាប់ៗ
  10. នាឡិកានេះមានសមត្ថភាពការពារជម្រាបទឹកកម្រិត IP68 (ស្តង់ដារ GB/T 4208-2017) ដែលអាចធន់នឹងទឹកក្នុងជម្រៅ ១,៥ ម៉ែត្រ រយៈពេល ៣០ នាទី ប៉ុន្តែមិនមែនមានន័យថាវាអាចការពារទឹកបានទាំងស្រុងក្នុងជម្រៅ ១,៥ ម៉ែត្រនោះទេ។ លោកអ្នកមិនគួរប្រើប្រាស់ក្នុងទឹកសមុទ្រ ឬនៅមាត់ឆ្នេរឡើយ។ សមត្ថភាពការពារជម្រាបទឹក និងធូលី អាចនឹងមានការថយចុះទៅតាមអាយុកាលនៃការប្រើប្រាស់។ ដំណើរការជាក់ស្តែងអាចប្រែប្រួល អាស្រ័យលើការប្រើប្រាស់ និងកត្តាបរិស្ថានជុំវិញ។
  11. កម្រិត 5 ATM៖ OPPO Watch S មានសមត្ថភាពធន់នឹងទឹកក្នុងជម្រៅ ៥០ ម៉ែត្រ យោងតាមស្តង់ដារ ISO 22810:2010។ ទោះជាយ៉ាងណាក៏ដោយ នាឡិកានេះមិនស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌដូចជា៖ ការងូតទឹកក្តៅ សោណា ត្រាំទឹកក្តៅ ការជ្រមុជទឹកជ្រៅ ឬការលោតទឹកឡើយ។ បន្ទាប់ពីហែលទឹក ឬប្រើប្រាស់ក្បែរទឹកសមុទ្រ លោកអ្នកគួរលាងសម្អាត និងជូតវាឱ្យបានស្ងួតល្អ។ ការខូចខាតបង្កឡើងដោយសារធាតុរាវ និងធូលី គឺមិនមានផ្តល់ជូននូវការធានានោះទេ។ ដំណើរការជាក់ស្តែងអាចប្រែប្រួល អាស្រ័យលើការប្រើប្រាស់ និងកត្តាបរិស្ថានជុំវិញ។
  12. ខ្លឹមសារនៃអត្ថបទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ហើយមិនត្រូវយកមកប្រើប្រាស់ក្នុងគោលបំណងធ្វើរោគវិនិច្ឆ័យ ការព្យាបាល ឬការពារជំងឺណាមួយឡើយ
  13. មុខងារពិនិត្យសុខភាព ៦០ វិនាទី' ផ្តល់ជូនការវាយតម្លៃសុខភាពយ៉ាងលម្អិត ទាំងទិន្នន័យជាក់ស្តែង (ចង្វាក់បេះដូង និងអុកស៊ីសែនក្នុងឈាម) និងប្រវត្តិសុខភាព (សីតុណ្ហភាពកដៃ និងការគេង)។ សូមបញ្ជាក់ថា សញ្ញានៃស្ថានភាពខ្លះត្រូវការលក្ខខណ្ឌពាក់ត្រឹមត្រូវដើម្បីបង្ហាញទិន្នន័យ។ នាឡិកានេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រឡើយ រាល់ទិន្នន័យទាំងអស់គឺសម្រាប់ជាការយោងប៉ុណ្ណោះ មិនអាចប្រើសម្រាប់ព្យាបាលជំងឺបានទេ។ ប្រសិនបើមានបញ្ហាសុខភាព សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។
  14. លទ្ធផលអុកស៊ីសែនក្នុងឈាម គឺសម្រាប់តែការយោងប៉ុណ្ណោះ មិនអាចប្រើប្រាស់ជាលក្ខណៈវេជ្ជសាស្ត្រសម្រាប់ការវិនិច្ឆ័យជំងឺបានទេ។
  15. សីតុណ្ហភាពកដៃរបស់អ្នក គឺជាការវាស់វែងលើផ្ទៃស្បែកដែលចាប់យកដោយ OPPO Watch។ តាមរយៈការតាមដានការផ្លាស់ប្តូរសីតុណ្ហភាពកដៃជាប្រចាំ ឧបករណ៍នេះនឹងប្រមូលទិន្នន័យនិន្នាការ ដើម្បីជួយអ្នកឱ្យយល់ពីបម្រែបម្រួលតាមពេលវេលា។ រាល់លទ្ធផលនៃការវាស់វែង អាចប្រែប្រួលទៅតាម បរិយាកាស សកម្មភាពរាងកាយ និងទម្លាប់នៃការពាក់ ហើយទិន្នន័យនេះគឺសម្រាប់តែជាចំណេះដឹងផ្នែកសុខុមាលភាពទូទៅប៉ុណ្ណោះ មិនមែនសម្រាប់គោលបំណងវេជ្ជសាស្ត្រឡើយ
  16. ទិន្នន័យតាមដាននិន្នាការអារម្មណ៍ មានផ្តល់ជូននៅក្នុងកម្មវិធី OHealth។
  17. រូបភាពផលិតផលដែលបង្ហាញជូន គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ សូមយោងតាមគំរូផលិតផលជាក់ស្តែងដែលមាននៅក្នុងតំបន់របស់អ្នក។ មុខងារនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈការអាប់ដេត OTA។ ដើម្បីបើកដំណើរការ សូមចូលទៅកាន់ (Settings) > (Connection & Sharing) > (Secondary Phone Auto Sync)។ មាតិកាសមកាលកម្មដែលគាំទ្រ រួមមាន ការជូនដំណឹង និងការហៅចូល។ ប្រសិនបើទូរសព្ទបន្ទាប់ដំណើរការដោយ ColorOS ឬ OxygenOS សូមប្រាកដថាវាត្រូវបានអាប់ដេតទៅកាន់កំណែ 15.0.2 ឬថ្មីជាងនេះ។ មុខងារនេះគាំទ្រការភ្ជាប់ជាមួយឧបករណ៍ Android ចំនួនពីរ ឬឧបករណ៍ Android មួយ និង iOS មួយ។ ការភ្ជាប់ឧបករណ៍ iOS ពីរក្នុងពេលតែមួយ គឺមិនត្រូវបានគាំទ្រនោះទេ។
  18. មុខងារនេះគាំទ្រសម្រាប់ទូរសព្ទ OPPO និង OnePlus ដែលដំណើរការដោយ ColorOS 15 ឬ OxygenOS 15 ចុងក្រោយបង្អស់។ សម្រាប់ម៉ាកទូរសព្ទផ្សេងទៀត គឺមិនទាន់មានផ្តល់ជូននៅឡើយទេ។ ចំពោះមុខងារបញ្ជាបញ្ឈរទំព័រ (Page turning) គឺអាចប្រើប្រាស់បានតែលើកម្មវិធីវីដេអូខ្លីប្រភេទបញ្ឈរតែប៉ុណ្ណោះ ដូចជា TikTok និង YT Shorts ជាដើម។
  19. មុខងារនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈការអាប់ដេត OTA។ ផ្តល់ជូនផ្តាច់មុខសម្រាប់តែទូរសព្ទ OPPO និង OnePlus ដែលដំណើរការដោយ ColorOS 11.2 ឬ OxygenOS 15 និងជំនាន់ថ្មីជាងនេះប៉ុណ្ណោះ។
  20. លទ្ធផលជាក់ស្តែងអាចមានការប្រែប្រួល អាស្រ័យលើទម្លាប់នៃការប្រើប្រាស់បុគ្គល លក្ខខណ្ឌបរិយាកាស និងកត្តាផ្សេងៗទៀត។ សូមយោងតាមការប្រើប្រាស់ជាក់ស្តែង។ ម៉ូដមុខនាឡិកាផ្លូវការថ្មីៗ នឹងត្រូវបានចេញផ្សាយជាបន្តបន្ទាប់។ ដោយសារតែផលប៉ះពាល់ផ្នែកទស្សនីយភាពខុសៗគ្នា មុខនាឡិកាផ្លូវការ និងមុខនាឡិកាដែលកំណត់ដោយខ្លួនឯងមួយចំនួន អាចបណ្តាលឱ្យមានកម្រិតនៃការប្រើប្រាស់ថ្មខុសគ្នា
  1. ថាមពលថ្មប្រើប្រាស់បានយូរបំផុតរហូតដល់ ១០ ថ្ងៃ គឺផ្អែកលើករណីប្រើប្រាស់ដូចខាងក្រោម៖ ប្រើប្រាស់ factory settings, ភ្ជាប់ Bluetooth® ជាមួយទូរសព្ទ ២៤ ម៉ោង/ថ្ងៃ, បើកមុខងារតាមដានសុខភាពដោយស្វ័យប្រវត្តិ, បើកមុខងារតាមដានការគេងតាមលំនាំដើម, និយាយទូរសព្ទតាម Bluetooth® ៥ នាទី/ថ្ងៃ, ហាត់ប្រាណ ៩០ នាទី/សប្តាហ៍ (បើក GPS), ទទួលបានសារ ១៨០ ក្នុងមួយថ្ងៃ, រំលឹកការហៅចូល ៦ ដង/ថ្ងៃ, កំណត់ម៉ោងរោទ៍ ៣ ដង/ថ្ងៃ, បិទមុខងារ AOD, និងលើកកដៃដើម្បីឱ្យអេក្រង់ភ្លឺ ៥ វិនាទី ចំនួន ២២០ ដង/ថ្ងៃ។
  2. ថាមពលថ្មប្រើប្រាស់ធម្មតាបានរហូតដល់ ៧ ថ្ងៃ គឺផ្អែកលើករណីប្រើប្រាស់ដូចខាងក្រោម៖ ប្រើប្រាស់ factory settings, ភ្ជាប់ Bluetooth® ជាមួយទូរសព្ទ ២៤ ម៉ោង/ថ្ងៃ, បើកមុខងារតាមដានសុខភាពដោយស្វ័យប្រវត្តិ, បើកមុខងារតាមដានការគេងតាមលំនាំដើម, និយាយទូរសព្ទតាម Bluetooth® ៥ នាទី/ថ្ងៃ, ហាត់ប្រាណ ១៨០ នាទី/សប្តាហ៍ (បើក GPS), ទទួលបានសារ ១៨០ ក្នុងមួយថ្ងៃ, រំលឹកការហៅចូល ៦ ដង/ថ្ងៃ, កំណត់ម៉ោងរោទ៍ ៣ ដង/ថ្ងៃ, បិទមុខងារ AOD, លើកកដៃដើម្បីឱ្យអេក្រង់ភ្លឺ ៥ វិនាទី ចំនួន ២២០ ដង/ថ្ងៃ និងការប្រើប្រាស់អេក្រង់ (ប្រើកម្មវិធីផ្សេងៗ) រយៈពេល ១២ នាទី/ថ្ងៃ។
  3. ថាមពលថ្មក្នុងរបៀប Always On Display (AOD) គឺផ្អែកលើករណីប្រើប្រាស់ដូចខាងក្រោម៖ ប្រើប្រាស់ factory settings, ភ្ជាប់ Bluetooth® ជាមួយទូរសព្ទ ២៤ ម៉ោង/ថ្ងៃ, បើកមុខងារតាមដានសុខភាពដោយស្វ័យប្រវត្តិ, បើកមុខងារតាមដានការគេងតាមលំនាំដើម, និយាយទូរសព្ទតាម Bluetooth® ៥ នាទី/ថ្ងៃ, ហាត់ប្រាណ ១៨០ នាទី/សប្តាហ៍ (បើក GPS), ទទួលបានសារ ១៨០ ក្នុងមួយថ្ងៃ, រំលឹកការហៅចូល ៦ ដង/ថ្ងៃ, កំណត់ម៉ោងរោទ៍ ៣ ដង/ថ្ងៃ, បើកមុខងារ AOD, លើកកដៃដើម្បីឱ្យអេក្រង់ភ្លឺ ៥ វិនាទី ចំនួន ២២០ ដង/ថ្ងៃ និងការប្រើប្រាស់អេក្រង់ (ប្រើកម្មវិធីផ្សេងៗ) រយៈពេល ១២ នាទី/ថ្ងៃ។

ការជូនដំណឹង៖

  • * រូបភាពផលិតផល និងខ្លឹមសារបង្ហាញលើអេក្រង់ គឺសម្រាប់តែគោលបំណងបង្ហាញឱ្យឃើញតែប៉ុណ្ណោះ។ ផលិតផល និងខ្លឹមសារបង្ហាញលើអេក្រង់ជាក់ស្តែង អាចមានការប្រែប្រួល។
  • * ផលិតផលនេះមិនមែនជាឧបករណ៍វេជ្ជសាស្ត្រឡើយ។ រាល់ទិន្នន័យ និងលទ្ធផលនៃការវាស់វែង គឺត្រូវបានផ្តល់ជូនក្នុងគោលបំណងសម្រាប់តែសុខុមាលភាពទូទៅ និងកាយសម្បទាតែប៉ុណ្ណោះ ហើយមិនអាចចាត់ទុកថាជាការផ្តល់ប្រឹក្សាវេជ្ជសាស្ត្រដោយផ្ទាល់បានទេ។
  • * អាស្រ័យលើការអាប់ដេតកម្មវិធីទូរសព្ទ សកម្មភាពខាងលើអាចនឹងមានការកែប្រែបន្តិចបន្តួច ហើយខ្លឹមសារ OTA ជាក់ស្តែងអាចមានភាពខុសគ្នាពីអ្វីដែលបានបញ្ជាក់។
  • * គាំទ្រ Android 9.0 ឡើងទៅ និង iOS 14.0 ឡើងទៅ
  • * រាល់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ ត្រូវបានដំណើរការ និងរក្សាទុកស្របតាម គោលការណ៍ឯកជនភាពរបស់ OPPO។ OPPO នឹងមិនប្រមូល ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនណាមួយ ដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់ឡើយ។
  • * ដោយសារការផ្លាស់ប្តូរជាក់ស្តែងដែលពាក់ព័ន្ធនឹងបណ្តុំផលិតផល ការផលិត និងកត្តាផ្គត់ផ្គង់ ដើម្បីផ្តល់ព័ត៌មានអំពីផលិតផល លក្ខណៈបច្ចេកទេស និងមុខងារឱ្យបានត្រឹមត្រូវបំផុត OPPO អាចនឹងធ្វើការកែសម្រួលអត្ថបទ និងរូបភាពក្នុងទំព័រព័ត៌មានពាក់ព័ន្ធ តាមពេលវេលាជាក់ស្តែង ដើម្បីធានាថាវាស្របទៅនឹងដំណើរការ លក្ខណៈបច្ចេកទេស សន្ទស្សន៍ និងសមាសភាគនៃផលិតផលជាក់ស្តែង។ ព័ត៌មានផលិតផលអាចនឹងមានការផ្លាស់ប្តូរ និងកែសម្រួលដោយមិនចាំបាច់ផ្តល់ដំណឹងជាមុន។