{{dataCart.txtYourCart}} ({{dataList.cartItems.length}})
{{dataCart.txtStock}}
{{item.attachment.productDisplayName || item.displayName}}
{{productType(item.attachment.skuSelectOptions)}}
{{filterStock(item.salesStatus, item.stockStatus)}}
x{{item.qty}} {{dataList.symbol}}{{item.originPrice}} {{dataList.symbol}}{{item.nowPrice}}
{{list.displayName}}
{{filterStock(list.salesStatus, list.stockStatus)}}
x{{list.qty}} {{dataList.symbol}}{{list.originPrice}}-{{dataList.symbol}}{{list.nowPrice}}
{{item.evaluateOrder.productName}}
-{{dataList.symbol}}{{item.evaluateOrder.tradeInDiscount}}
Total {{dataList.symbol}}{{dataList.subtotalPrice}}
You are {{dataList.symbol}}{{dataList.freeLimit}} away from free shipping.
{{dataCart.txtYourCart}} (0)
{{dataCart.txtSign}}{{dataCart.txtEmpty1}}
{{dataCart.txtEmpty2}}{{dataCart.txtYourCart}} ({{dataList.cartItems.length}})
{{dataCart.txtStock}}
{{item.attachment.productDisplayName || item.displayName}}
{{productType(item.attachment.skuSelectOptions)}}
{{filterStock(item.salesStatus, item.stockStatus)}}
x{{item.qty}} {{dataList.symbol}}{{item.originPrice}} {{dataList.symbol}}{{item.nowPrice}}
{{list.displayName}}
{{filterStock(list.salesStatus, list.stockStatus)}}
x{{list.qty}} {{dataList.symbol}}{{list.originPrice}}-{{dataList.symbol}}{{list.nowPrice}}
{{item.evaluateOrder.productName}}
-{{dataList.symbol}}{{item.evaluateOrder.tradeInDiscount}}
Total {{dataList.symbol}}{{dataList.subtotalPrice}}
You are {{dataList.symbol}}{{dataList.freeLimit}} away from free shipping.
អេក្រង់ AMOLED ទំហំ 1.1 អ៊ីង
ត្រួតពិនិត្យកម្រិតអុកស៊ីសែននៅក្នុងឈាម
ត្រួតពិនិត្យចង្វាក់បេះដូង
មុខងារកីឡាចំនួន 12 មុខ
មុខងារការពារទឹក 50 ម៉ែត្រ
បង្ហាញសារជូនដំណឹង។
អេក្រង់ AMOLED ទំហំ 1.1 អ៊ីង :
ធំ ភ្លឺចែងចាំង និងស្រស់ស្អាត
ពណ៌ដិតស្រស់ កម្រិតបង្ហាញខ្ពស់ ជាមួយវិមាត្រធំទូលាយ ធ្វើឲ្យអេក្រង់ AMOLED នេះមើលទៅកាន់តែទាក់ភ្នែក។ ឃើញបែបនេះភ្លាម អ្នកនឹងចង់ពាក់នាឡិកាសុខភាព OPPO Band នេះគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ពួកយើងក៏បានការពារអេក្រង់របស់វាជាមួយកញ្ចក់ទាលគែម 2.5D ដែលមានភាពរឹងមាំ ហើយធន់នឹងការសឹកឆ្កូត។DCI-P3 color gamut
បង្ហាញចំនួនតួអក្សរអតិបរមា
ការត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម:
តាមដានសុខភាពឥតឈប់ឈរ
សែនសឺរត្រួតពិនិត្យអុកស៊ីសែនក្នុងឈាមនឹងធ្វើការតាមដានបម្រែបម្រួលកម្រិតអុកស៊ីសែនក្នុងឈាមរបស់អ្នក ។ កម្រិតអុកស៊ីសែនក្នុងឈាមនឹងត្រូវបានត្រួតពិនិត្យជាប្រចាំអំឡុងពេលអ្នកគេង ហើយវានឹងតាមដានរយៈពេលនៃការគេងរបស់អ្នក និង ធ្វើការកត់ត្រាដំណាក់កាលនែការគេងនីមួយៗ។ ជាមួយនឹងការគេងលក់ស្រួល នៅពេលដែលអ្នកភ្ញាក់ពីគេងនឹងធ្វើឲ្យអារម្មណ៍អ្នកស្រស់ថ្លា ហើយនឹងរីករាយជាមួយថ្ងៃថ្មី ។ការត្រួតពិនិត្យចង្វាក់បេះដូងជាប្រចាំ:
ស្ដាប់ចង្វាក់បេះដូងរបស់អ្នក
ប្រសិនបើមានភាពមិនប្រក្រតីណាមួយត្រូវបានរកឃើញតាមរយៈការត្រួតពិនិត្យចង្វាក់បេះដូង នោះវានឹងធ្វើការរំលឹកអ្នក ឲ្យធ្វើការប្រុងប្រយ័ត្នតាមរយៈការផ្ញើជាររំញ័សារជូនដំណឹង ទោះបីជាអ្នកកំពុងគេង ឬ កំពុងហាត់ប្រាណក៏ដោយក៏អ្នកមិនខាកខាននោះទេ ។មុខងារកីឡា 12 ប្រភេទ:
ការធ្វើលំហាត់ប្រាណស្ថិតនៅលើ កដៃរបស់អ្នក
OPPO Band គាំទ្រដល់មុខងារកីឡាបានរហូតទៅដល់ 12 ប្រភេទដែលអាចឲ្យអ្នកធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃបាន។ សេនសឺរទទួលសញ្ញាអុបទិចនឹងធ្វើការកត់ត្រារយៈពេលហាត់ប្រាណ ចម្ងាយ និង សកម្មភាពផ្សេងទៀតក្នុងពេលវេលាជាក់លាក់ណាមួយ ការធ្វើលំហាត់ប្រាណមិនត្រឹមតែជាការបង្ហាញពីចំណាប់អារម្មណ៌ទេ ប៉ុន្ដែវាថែមទាំងអាចថែរក្សាសុខភាពបានកាន់តែមានប្រសិទិ្ធភាព ។ការរត់ហាត់ប្រាណនៅខាងក្នុងផ្ទះ
ការរត់ហាត់ប្រាណនៅខាងក្រៅ
រត់ហាត់ប្រាណដើម្បីដុតជាតិខ្លា
ការដើរហាត់ប្រាណនៅខាងក្រៅ
ការជិះកង់ហាត់ប្រាណខាងក្រៅ
ការជិះកង់ហាត់ប្រាណខាងក្នុងផ្ទះ
ការហាត់ប្រាណលើម៉ាស៊ីន Elliptical
ចែវទូក
វាយកូនបាល
វាយស
ហែលទឹក
យូហ្គា
ការរត់ដុតបំផ្លាញ់ជាតិខ្លាញ់របស់អ្នក
ការសម្រកទម្ងន់កាន់តែមានភាពងាយស្រួលជាមួយមុខងាររត់ដុតបំផ្លាញជាតិខ្លាញ់ដែលត្រូវបានរចនាយ៉ាងពិសេសផ្តល់នូវការណែនាំដោយផ្អែកលើចង្វាក់បេះដូងរបស់អ្នក ហើយអ្នកនឹងទទួលបានរបាយការណ៍ស្តីពីវិធីដែលធ្វើឲ្យអ្នកស្រកទម្ងន់អំឡុងពេលរត់ ម្យ៉ាងទៀតអ្នកនឹងទទួលបានរាងក៏ស្រស់ស្អាតដោយមិនដឹងខ្លួន ។រីករាយជាមួយនឹងសេរីភាពនៃការប្រើប្រាស់ និងភាពងាយស្រួលជាមួយនឹងលក្ខណៈពិសេសៗនៃការតភ្ជាប់ទូរស័ព្ទ ហើយនឹងឧបករណ៌ដែលមានអត្ថប្រយោជន៌ផ្សេងៗគ្នា ។
គ្មានការខកខានជានិច្ច
ការបង្ហាញសារជូនដំណឹង និងការហៅចូល កាន់តែធ្វើឲ្យមានភាពងាយស្រួលក្នុងការរក្សាទំនាក់ទំនង និង ផ្ដល់នូវភាពទាន់សម័យ ។ការចាប់ផ្ដើមជាមួយថ្ងៃថ្មីរបស់អ្នក
កំណត់ម៉ោងរោទិ៍ ដើម្បីទទួលការសម្លេងរំញ័រក៏ស្រទន់នាពេលព្រឹកជារៀងរាល់ថ្ងៃ ។ *សូមចូលទៅកាន់កម្មវិធី HapTap Health ដើម្បីកំណត់ម៉ោងរោទិ៍ត្រៀមរួចជាស្រេច នៅពេលភ្លៀង ឬ មានពន្លឺថ្ងៃ
របាយការណ៍អាកាសធាតុនឹងធ្វើការព្យាករណ៍ពីអាកាសធាតុឲ្យអ្នកដឹងមុន ដោយបង្ហាញថានូវថ្ងៃនីមួយៗមានពន្លឺថ្ងៃ ឬមានភ្លៀងធ្លាក់ ។ *សម្រាប់មុខងារអាកាសធាតុតម្រូវឲ្យអ្នកភ្ជាប់កម្មវិធី HeyTap Healthចង់ផ្អាក និងចង់បន្ដស្ថិតនៅលើ កដៃរបស់់អ្នក
ចុចចាប់ផ្តើម និងបញ្ឈប់សម្លេង, ផ្លាស់ប្ដូររបទចម្រៀង និងការតម្លើង ឬបន្ថយសម្លេងដោយមិនចាំបាច់ប្រើទូរស័ព្ទស្វែងរកទូរស័ព្ទលោកអ្នកឲ្យកាន់តែមានភាពងាយស្រួល
មិនដឹងទូរស័ព្ទនៅទីណាមែនទេ? គ្រាន់តែអ្នកចុចបញ្ជារំញ័រសម្លេងទូរស័ព្ទរបស់អ្នកពីចម្ងាយ នោះអ្នកនឹងអាចស្វែងរកទូរស័ព្ទតាមរយៈសម្លេងបានយ៉ាងងាយស្រួល ។ការគ្រប់គ្រងមុខងារកាមេរ៉ានៅលើនាឡិកាសុខភាព OPPO Band
ចង់ចុចបញ្ជាការថតរូបនៅលើទូរស័ព្ទមែនទេ? ជាមួយនឹង OPPO Band អ្នកគ្រាន់តែប៉ះលើវាបន្ដិច អ្នកក៏ថតរូបបានយ៉ាងស្រួល ។បំពេញតម្រូវការជីវិតរបស់អ្នកគ្រប់យ៉ាង
នៅលើមុខនាឡិការបស់អ្នកនឹងបង្ហាញពីចំនួនជំហានដើរ ការដុតបំផ្លាញជាតិខ្លាញ់ រយៈពេលនៃការធ្វើលំហាត់ប្រាណ និងសកម្មភាពពេញមួយថ្ងៃក្នុងទម្រង់ Multicolored X និងការលើកទឹកចិត្តដើម្បីជម្រុញអ្នកបន្តទៅមុខទៀត។ *គោលដៅកំណត់សកម្មភាពនីមួយៗ ជំហានដើរ 8000 ជំហាន ការដុតបំផ្លាញជាតិខ្លាញ 300 កាឡូរី ការធ្វើលំហាត់ប្រាណ 30 នាទី និងមានរយៈពេល 12 នៃសកម្មភាពផ្សេងៗ ។បង្ហាញផ្ទៃមុខនាឡិកាដែលអ្នកចូលចិត្ត
ជ្រើសរើសការរចនាផ្ទៃខាងមុខយ៉ាងទូលំទូលាយ ដើម្បីបង្ហាញស្ទីលផ្ទាល់ខ្លួនរបស់អ្នកផ្ទៃមុខនាឡិកាដែលអាចប្រើប្រាស់បានមានចំនួន
មុខងារការពារទឹកចម្ងាយ 50 ម៉ែត្រ
សុវត្តិភាពក្នុងការហែលទឹក
សូមថ្លែងអំណរគុណដល់អត្ថប្រយោជន៍នៃមុខងារការពារទឹកចម្ងាយ 50 ម៉ែត្រ និងមុខងារ Swimming mode ដែលអាចឲ្យអ្នកពាក់នាឡិកាសុខភាព OPPO Band ក្នុងអំឡុងពេលងូតទឹក ពេលហែលទឹក និងនៅសមុទ្រ ។ នៅពេលអ្នកពាក់ OPPO Band ពេលហែលទឹក វាមិនត្រឹមតែអាចកត់ត្រាពីចំនួននៃការដុតបំផ្លាញជាតិខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរាប់ពីជំហាននៃការហែលទឹកបានទៀតផង។ប្រើប្រាស់បានច្រើនថ្ងៃ
ត្រឹមតែសាកថ្មមួយដងប៉ុណ្ណោះ
សាកថ្មពេញមួយដងប៉ុណ្ណោះក៏អាចឲ្យអ្នកប្រើប្រាស់បានរហូតទៅដល់ 12 ថ្ងៃ ។ សូមថ្លែងអំណរគុណដល់កម្លាំងម៉ាស៊ីនខ្លាំង និង បន្ទះឈីបដែលមានអនុភាពដែលអាចឲ្យយើងប្រើប្រាស់បានយូរ ទោះបីជាអ្នកមានដំណើរកំសាន្ដឬបោះជំរុំនៅខាងក្រៅរយៈពេលវែងក៏ OPPO Band នៅតែរក្សាទំនាក់ទំនងជាមួយអ្នកបានជានិច្ច ។1.SpO2 ត្រូវបានគេស្គាល់ថាជាកម្រិតអុកស៊ីសែន វាជារង្វាស់នៃបរិមាណអេម៉ូក្លូប៊ីនដែលមានផ្ទុក និងមិនមានផ្ទុកនូវអុកស៊ីសែនក្នុងឈាម ។ ដើម្បីបើកដំណើរការមុខងារត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាមអំឡុងពេលអ្នកគេង សូមបើកកម្មវិធី HeyTap Health រួចចុច "Manage > More > Workout and Health" ហើយចុចបើកដំណើរការមុខងារ "Monitor SpO2 duing Sleep" .
2.មុខងារកីឡាទាំង 12 ប្រភេទរួមមាន ការរត់ហាត់ប្រាណនៅខាងក្រៅ ឬខាងក្នុងផ្ទះ, រត់ហាត់ប្រាណដើម្បីដុតជាតិខ្លាញ់, ការដើរហាត់ប្រាណនៅខាងក្រៅ, ការជិះកង់ហាត់ប្រាណខាងក្រៅ ឬខាងក្នុងផ្ទះ , ការហាត់ប្រាណលើម៉ាស៊ីន Elliptical, ចែវទូក, វាយកូនបាល់, វាយសី, ហែលទឹក និង យូហ្គា។.
3.មុខងារសំខាន់ៗដែលផ្ដល់ភាពងាយស្រួលជាច្រើនរួមមាន បង្ហាញសារជូនដំណឹង, បង្ហាញ និងបដិសេធការហៅចូល, កំណត់ពេលវេលា/វាស់រយៈពេល, កំណត់ម៉ោងរោទិ៍, មើលរបាយការណ៍អាកាសធាតុ, គ្រប់គ្រងលើកម្មវិធីតន្រ្តី, គ្រប់គ្រងលើមុខងារកាមេរ៉ា និងមុខងារស្វែងរកទូរស័ព្ទ។
4.ដើម្បីប្រើប្រាស់នូវមុខងារស្វែងរកទូរស័ព្ទបាន ទូរស័ព្ទរបស់អ្នកត្រូវតែធ្វើភា្ជប់ជាមួយនឹង OPPO Band ជានិច្ច ។
5.នាឡិកាសុខភាព OPPO Band មានមុខងារការពារទឹកនៅកម្រិត 5ATM ក្រោមស្តង់ដា ISO 22810:2010 ដែលអាចពាក់អំឡុងពេលហែលទឹកក្នុងអាងទឹក ឬ ការធ្វើសកម្មភាពផ្សេងៗនៅកន្លែងទឹករាក់។ វាមិនសមស្របសម្រាប់ការជ្រមុជទឹក, ងូតទឹកក្ដៅ, ត្រាំទឹកក្ដៅ, សូណា, ការជិះស្គីលើទឹកសមុទ្រ ឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យ OPPO Band ទទួលរងនឹងកម្រិតសំពាធទឹកខ្ពស់ឡើយ។ កម្រិតនៃមុខងារការពារទឹកអាចថយចុះតាមពេលវេលា។
6.អាចប្រើប្រាស់បានក្នុងរយៈពេលចំនួន 12 ថ្ងៃ បើផ្អែកតាមមន្ទីរពិសោធន៍ OPPO។ ពេលវេលាប្រើប្រាស់ជាក់ស្តែង គឺអាចនឹងខុសគ្នាអាស្រ័យលើកត្តាមួយចំនួនដូចជា ការកំណត់លើផលិតផល, ការប្រើប្រាស់ផលិតផល, បរិយាកាសនៃការប្រើប្រាស់ និងការប្រើប្រាស់ថាមពលថ្ម។រយៈពេលប្រើប្រាស់12ថ្ងៃ ត្រូវបានសន្មត់ថាមុខងារតាមដានចង្វាក់បេះដូងជាប្រចាំ និងមុខងារបង្ហាញម៉ោងដោយកាយវិការលើកដៃឡើងត្រូវបានបិទ ក្នុងនោះដែរ អ្នកប្រើប្រាស់មើលម៉ោងចំនួន30ដង ទទួលសារដំណឹង30 និងទទួលការហៅចូល2ដងក្នុងមួយថ្ងៃ ជាមួយនាឡិការោទិ៍ហើយរលត់វិញចំនួន2ដងក្នុងមួយថ្ងៃដូចគ្នា។រយៈពេលប្រើប្រាស់7ថ្ងៃ ត្រូវបានសន្មត់ថាមុខងារត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាមតាមការកំណត់អំឡុងពេលគេង 9 ម៉ោង មុខងារតាមដានចង្វាក់បេះដូងជាប្រចាំ និងមុខងារបង្ហាញម៉ោងដោយកាយវិការលើកដៃឡើងត្រូវបានបើក ក្នុងនោះដែរ អ្នកប្រើប្រាស់ទទួលសារដំណឹង100 និងការលំហាត់ប្រាណកន្លះម៉ោងក្នុងមួយថ្ងៃ។ រយៈពេលប្រើប្រាស់3ថ្ងៃ ត្រូវបានសន្មត់ថាមុខងារត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាមជាប្រចាំអំឡុងពេល 9 ម៉ោង មុខងារតាមដានចង្វាក់បេះដូងជាប្រចាំ និងមុខងារបង្ហាញម៉ោងដោយកាយវិការលើកដៃឡើងត្រូវបានបើក ក្នុងនោះដែរ អ្នកប្រើប្រាស់ទទួលសារដំណឹង100 និងការលំហាត់ប្រាណកន្លះម៉ោងក្នុងមួយថ្ងៃ។
7.សម្រាប់ទូរស័ព្ទ Android៖ ដោនឡូតកម្មវិធី HeyTap Health ភ្ជាប់ជាមួយនាឡិកាសុខភាព OPPO Band ដែលមានកំណែទម្រង់ Android 6.0 ឬអាចខ្ពស់ជាងនេះ។ បន្ទាប់ពីទាញយកកម្មវិធី HeyTap Health រួចហើយ ការភ្ជាប់វាជាមួយនាឡិកាសុខភាព OPPO Band ដោយគ្រាន់តែចុចលើពាក្យ "Manage" ហើយបន្ទាប់មកចុចលើពាក្យ "Device Update" ដើម្បីអាប់ដេតប្រព័ន្ធលើ OPPO Band របស់អ្នក។
8.នាឡិកាសុខភាព OPPO Band ដំណើរការដោយប្រព័ន្ធ ColorOS 7.1 ។ ប្រសិនបើនាឡិកា OPPO Band ត្រូវបានប្រើប្រាស់ជាមួយស្មាតហ្វូនដែលដំណើរការដោយ ColorOS ជំនាន់មុន នោះមុខងារមួយចំនួនអាចដំណើរការខុសគ្នាបន្តិចបន្តួច។
9.នាឡិកាសុខភាព OPPO Band មួយអាចភ្ជាប់ជាមួយនឹងស្មាតហ្វូនបានតែមួយប៉ុណ្ណោះ ក្នុងពេលតែមួយ ។ ចំណែកស្មាតហ្វូនដែលដំណើរការដោយ Android មួយអាចភ្ជាប់ជាមួយ OPPO Band បានច្រើនក្នុងពេលតែមួយ។
10.នាឡិកាសុខភាព OPPO Band មិនមែនជាឧបករណ៍វេជ្ជសាស្ត្រទេ ហើយទិន្នន័យនៃការត្រួតពិនិត្យប្រើសម្រាប់ណែនាំតែប៉ុណ្ណោះ និងមិនគួរប្រើប្រាស់សម្រាប់ការវិនិច្ឆ័យជម្ងឺផ្សេងៗឡើយ។
11.សម្រាប់ OPPO និងស្មាតហ្វូនដទៃទៀតដែលដំណើរការដោយប្រព័ន្ធ Android អាចទាញយកកម្មវិធី HeyTap Health ពី Google Play Store បាន។
12. រូបភាពផលិតផលប្រើប្រាស់សម្រាប់ការណែនាំប៉ុណ្ណោះ ។ ចំពោះលក្ខណៈពិសេស និងការពិពណ៌នាមួយចំនួនអាចប្រែប្រួលតាមមូលហេតុផ្សេងគ្នាដោយរួមមាន តែមិនកំណត់ទៅតាមការផ្លាស់ប្ដូរនៃអ្នកផ្គត់ផ្គង់ ។ សូមមេត្តាផ្ដោតសំខាន់ទៅលើផលិតផលជាក់ស្ដែងសម្រាប់ការវិនិច្ឆ័យផ្សេងៗ ។
13.ពត៌មានក្នុងការពិពណ៌នាផលិតផល ទទួលបានពីបទដ្ឋានបច្ចេកទេសរបស់ OPPO រួមផ្សំជាមួយទិន្នន័យដែលបានធ្វើតេស្ដពីមន្ទីរពិសោធន៍ និងអ្នកផ្គត់ផ្គង់ ។ ទិន្នន័យជាក់ស្ដែងអាចមានការប្រែប្រួលអាស្រ័យលើជំនាន់នៃ Software និងបរិយាកាសនៃការធ្វើតេស្តផលិតផល។
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
ហៅទៅកាន់ជំនួយការ
1800201873
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
អ៊ីម៉ែលមកយើងខ្ញុំ
មជ្ឈមណ្ឌលសេវាកម្ម