Find More


អេក្រង់រាងកោង Panoramic Arc
បដិវត្តន៍ដែលអាចមើលដឹង
OPPO Find X គឺជាទូរស័ព្ទដែលរចនាអេក្រង់បែប panoramic ដំបូងបង្អស់នៅលើពិភពលោក និងជាផលិតផលនាំមុខគេផ្នែកបច្ចេកវិទ្យា ។ OPPO Find X រួមបញ្ចូលនូវបំណែកកញ្ចក់គ្មានថ្នេរ ជាមួយនឹងអេក្រង់មុខ ដែលបង្ហាញពីទិដ្ឋភាព panoramic ដ៏ល្អឆើត។
6.4 inches
Panoramic Arc Screen
19.5:9
Panoramic View
93.8%
Screen Ratio

ការរចនាដែលរួបរួមគ្នា
ក្នុងការស្វែងរកនូវភាពឥតខ្ចោះ
OPPO តែងតែស្វែងរកនូវភាពល្អឥតខ្ចោះ ជាមួយនឹងការរចនារូបរាងក៏ដូចជាអេក្រង់ របស់ OPPO Find X ផ្ដល់ឱ្យអ្នកនូវការរៀបចំបានយ៉ាងល្អ និងបញ្ចេញភាពស្រស់ស្អាត។ ពេលណាក៏ដោយ ឬក៏កន្លែងណាក៏ដោយ OPPO Find X នឹងជាទីដែលចាប់អារម្មណ៍របស់អ្នកគ្រប់គ្នាជានិច្ច។

ការរចនាពណ៌បែប Gradient
ពន្លឺអណ្ដែតៗ
OPPO Find X មានពណ៌បែប Gradient ចំនួនពីរពណ៌ - Bordeaux Red and Glacier Blue ដែលភ្លឺថ្លាដូចគុជ។ ដើម្បីបង្កើតឱ្យបាននូវ gradient effect យើងបានប្រើនូវដំណើរការច្នៃប្រឌិតពណ៌ចម្រុះ ដូច្នេះហើយទើបទូរស័ព្ទនេះអាចភ្លឺច្បាស់នៅមុំខុសៗគ្នា។


កាមេរ៉ា 3D បង្កប់ខ្លួន
ស្រស់ស្អាតទាំងក្នុងនិងក្រៅ
កាមេរ៉ា 3D បង្កប់ខ្លួន គឺមិនត្រឹមតែលាក់កំបាំងនោះទេ តែវាផ្ទុកនូវបច្ចេកវិទ្យាថ្មីៗមួយចំនួនដូចជា បច្ចេកវិទ្យាសម្គាល់មុខបែប 3D កាមេរ៉ាមុខ កាមេរ៉ាក្រោយភ្លោះ និង sensors ជាច្រើនទៀត។ សិល្បៈនៃកាមេរ៉ា 3D បង្កប់ខ្លួន នឹងកំណត់ឡើងវិញនូវរូបភាពនៃស្មាតហ្វូន។
Sliding Structure
Fall Protection
300,000+ Times
Durability Test
បច្ចេកវិទ្យាសម្គាល់មុខបែប 3D
ការដោះសោរភ្លាមៗនិងមានសុវត្ថិភាព

OPPO Find X គឺជាស្មាតហ្វូនប្រភេទ Android ដំបូងគេបង្អស់ ដែលមាននូវបច្ចេកវិទ្យាពន្លឺ 3D Structure Light ដោយប្រើនូវការសម្គាល់ចំណុចលើមុខ និងការវិភាគវៃឆ្លាត ចំនួន 15,000 បែប ហើយការសម្គាល់មុខ 3D គឺមានសុវត្ថិភាពជាងការសម្គាល់ក្រយៅដៃរហូតដល់ទៅ ២០ ដង សម្រាប់ការដោះសោរទូរស័ព្ទ។


Flood Illuminator
Infrared Camera
Ranging Sensor
Receiver
Front Camera
Dot Projector

កាមេរ៉ា 3D AI-enhanced ទំហំ 25MP (មេហ្កាភិចសែល)
បង្កើតស្តាយល៍ស៊ែលហ្វីដោយខ្លួនអ្នក
នៅពេលដែលអ្នកថតរូបបែបស៊ែលហ្វីជាមួយនឹង OPPO Find X , កាមេរ៉ា 3D AI-enhanced នឹងធ្វើការវិភាគលក្ខណៈពិសេសមួយចំនួនដូចជា មុខ ច្រមុះ និងភ្នែក ជាដើម ដើម្បីបង្កើតស្តាយល៍ស៊ែលហ្វី ដោយខ្លួនអ្នកបែបធម្មជាតិ។ បន្ថែមពីនេះទៀត OPPO Find X ត្រូវបានបំពាក់មកជាមួយនូវបច្ចេកទេស 3D Lighting សម្រាប់ការថតរូបបែបសិល្បៈ portrait ដូច្នេះឥឡូវនេះ រូបថតដែលអ្នកថត អាចបង្ហាញនូវសាច់រឿងកាន់តែគួរឱ្យទាក់ទាញ។

កាមេរ៉ាភ្លោះ AI-enhanced
ផ្តិតយកនូវសាច់រឿងដ៏អស្ចារ្យ
កាមេរ៉ាក្រោយរបស់ OPPO Find X គឺបំពាក់មកជាមួយនូវកែវភ្លោះ (dual-lens) និង OIS ដែលអាចបង្កើតនូវ depth-of-field effects បានយ៉ាងល្អឥតខ្ចោះ។ ជាមួយនឹងបច្ចេកវិទ្យាសម្គាល់ស្ថានភាព AI Scenes ទាំងអស់នេះដែរ OPPO Find X អាចកំណត់សម្គាល់បានដល់ទៅ 800 scenes ដែលអាចក្លាយជា “ទីប្រឹក្សាបច្ចេកទេសថតរូប” របស់អ្នក។ ឥឡូវនេះអ្នកអាចថតរូបដ៏ស្រស់ស្អាត ដែលប្រាប់ពីរឿងរ៉ាវដ៏អស្ចារ្យរបស់អ្នកបានទៀងផង។
01
02
03
04
បន្ទះឈីប Snapdragon 845, 8GB+256GB
លឿនជាងអ្វីដែលធ្លាប់មានទៅទៀត
OPPO Find X បានបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon 845 និង RAM ទំហំ 8 GB ផ្ដល់នូវសមត្ថភាពម៉ាស៊ីនដ៏ខ្ពស់ក្រៃលែង។ មេម៉ូរីក្នុងម៉ាស៊ីនដែលផ្ទុកទិន្នន័យទំហំធំ 256 GB ធ្វើឱ្យដំណើរការនៃទូរស័ព្ទកាន់តែមានប្រសិទ្ធភាព នៅពេលប្រើប្រាស់គឺការលេងហ្គេម លឿន និងរលូនល្អ។

Snapdragon 845
Mobile Platform
8GB / 256GB
RAM / ROM
3730mAh
Battery
VOOC
Flash Charge



ColorOS 5.1
ការមើលឃើញបែបថ្មី បទពិសោធថ្មី
ចំណុចផ្ដើមនៃសករាជអេក្រង់លាតពេញថ្មី នាំមកនូវបទពិសោធនៃការមើលឃើញបែបថ្មី និងប្រព័ន្ធប្រតិបត្តិការថ្មី។ ជាមួយនឹងរឿង នេះ ColorOS 5.1 ត្រូវបានរចនាឡើងវិញសម្រាប់អេក្រង់ Panoramic Arc ដើម្បីសម្រេចបាននូវ interface & interaction ដែលងាយស្រួល បន្ថែមទៀត។

OPPO Find X Automobili Lamborghini Edition
ស្វែងរកល្បឿនតាមរយៈការរចនា
ក្រុមហ៊ុន OPPO បានសហការជាមួយម៉ាករថយន្តទំនើបឈានមុខគេគឺ Automobili Lamborghini ដើម្បីស្វែងរកល្បឿនតាមរយៈការរចនា។ OPPO Find X Automobili Lamborghini Edition មានរូបរាងមើលទៅដូចសរសៃអំបោះ ដែលបានរកឃើញនៅក្នុងការរចនារថយន្តទំនើបផ្ដល់ឱ្យ Find X នូវអារម្មណ៍នៃអានុភាព។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បំផុតរបស់ OPPO ឆ្នាំងសាកលឿន SuperVOOC Flash Charge ទូរស័ព្ទរបស់អ្នកអាចសាកថ្មពេញក្នុងរយៈពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។