
OPPO A93
អស្ចារ្យ ! លើសពីការរំពឹងទុក
រចនាបទស្តើងស្រាល ផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់
បច្ចេកទេសរចនាឈានមុខគេក្នុងឧស្សាហកម្មរបស់ OPPO នាំមកជូនអ្នកនូវ OPPO ស៊េរីថ្មី ដែលមានរចនាបទស្ដើងនិងស្រាល ជាមួយគែមកោងនិងខ្នងរលោងស្ងួត ដែលមានអារម្មណ៍ថាងាយស្រួលកាន់នៅក្នុងដៃ។
-
7.48 mm
ស្តើង -
164 g
សា្រល -
220°
រលើបរលោងជាមួយនឹងគែមកោង -
20:9
អត្រាសមាមាត្រ

អេក្រង់ទម្លុះភ្លោះតូច ដើម្បីធ្វើឱ្យផ្ទៃអេក្រង់ធំងាយស្រួលមើល
អ្នករចនា OPPO បានបង្កើនប្រសិទ្ធភាពរាល់ចំណុចតូចៗនៃស្នាមរន្ធជុំវិញកាមេរ៉ាមុខទម្លុះភ្លោះដែលអនុញ្ញាត ឱ្យមានកន្លែងទំនេរច្រើនតាមដែលអាចធ្វើទៅបាននៅលើអេក្រង់ ដែលមានគុណភាពបង្ហាញ ខ្ពស់ FHD + 2400 x 1080 ភិចស៊ែល។


-
3.7 mm
កាមេរ៉ាទម្លុះភ្លោះទំហំតូច -
6.43"
Super AMOLED អេក្រង់ទំហំ -
90.7 %
អត្រាសមាមាត្រ តួធៀបនឹងអេក្រង់ -
ល្បឿនដោះសោរត្រឹមតែ 0.3 វិនាទី¹
បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ 3.0
ពណ៌ភ្លឺគ្រើម ភ្លឺគ្រើមបែបប្រណិតមិនជាប់ស្នាមក្រយៅដៃ
ពណ៌ខ្មៅថ្មីភ្លឺគ្រើម ដែលធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការចាប់កាន់ និងទាក់ភ្នែក


កាមេរ៉ា AI Portrait 6 គ្រាប់ គុណភាពថតរូបដូចថតក្នុងស្ទូឌីយ៉ូ
ទូរស័ព្ទត្រកូល A ដំបូងគេដែលមានកាមេរ៉ា 6 ថតរូបបែបលេចធ្លោកម្រិតអាជីពជំនាន់ថ្មី។ កាមេរ៉ាស៊េរីនេះក៏រួមមានមុខងារការថតរូប Selfie និងរូបថតកាន់តែច្រើននិងទំនើបជាងមុន


ថតរឹតតែច្បាស់ពេលរាត្រី
ការថតរូប Selfie ពេលរាត្រីច្បាស់ល្អជាមួយ HDR ដោយសម្គាល់មុខនិងបច្ចេកវិទ្យាបង្កើនភាពច្បាស់ដិត

ថតរូបលេចធ្លោជាមួយភ្លើងពណ៌ពេលរាត្រី
ប្រែក្លាយរូបភាពពន្លឺទាបទៅជារូបភាពមួយដ៏អស្ចារ្យដែលវាធ្វើឲ្យពន្លឺពេលរាត្រីនៃទីក្រុងរឹតតែទាក់ភ្នែក

ថតរូបលេចធ្លោបែប AI Color Portrait
ផ្តិតយករូបភាព ពណ៌ប្លែកៗលេចធ្លោ ដោយផ្ទៃខាងក្រោយមើលទៅជាស៊ុមដ៏ស្រស់ស្អាត

កាមេរ៉ាភ្លោះទម្លុះអេក្រង់ថតបែបព្រាលផ្ទៃ
ការរួមគ្នានៃកម្រិត (Hardware-level) ក្នុងការថតបែបពន្លឺ bokeh (ព្រាលផ្ទៃ) ដែលអាចថតរូបនិងវីដេអូបានច្រើនគ្នា

ថតរូបច្បាស់ដិតខ្លាំង AI Portrait
បច្ចេកវិទ្យា AI នឹងធ្វើការសិក្សាស៊ីជម្រៅទៅលើការសំគាល់ផ្ទៃមុខដែលវានឹងធ្វើការប៉ះប៉ូវនូវកម្រិតពន្លឺ ដើម្បីផ្តល់រូប Portrait ច្បាស់ដិតខ្លាំងបើទោះបីនៅទីងងឹតក៏ដោយ។

មុខងារជំនួយសម្រស់ជំនាន់ថ្មី 2.0
ផ្លាស់ប្ដូរតាមបំណងសម្រាប់ភាពស្រស់ស្អាតតាមចំណុចចង់បាន ពន្លឺ ស្បែក ភេទ អាយុ

ថតរូបច្បាស់ដិតខ្លាំងទំហំ 108MP
ឥឡូវ អ្នកអាចផ្តិចរូបភាពដែលមើលទៅដូចកម្រិតអាជីពរហូតដល់ទៅទំហំ 108MP ជាមួយទូរស័ព្ទរបស់អ្នក
បន្ទះឈីប MediaTek Helio P95 ជាមួយនឹងល្បឿន ទំហំ 8GB (RAM) និងអង្គផ្ទុកទិន្នន័យ 128GB (ROM) បន្ទះឈីបកំណែថ្មីដែលធ្វើឱ្យដំណើរការលឿនប្រសើរជាងមុន
បន្ទះឈីប MediaTek បំពាក់នូវបច្ចេកវិទ្យា Hyper Engine ដើម្បីបង្កើនល្បឿនលេងហ្គេមរលូនប្រសើរជាងមុន
បច្ចេកវិទ្យាផ្តាច់មុខ Hyper Engine ផ្តល់ជូននូវបណ្តាញតំណភ្ជាប់ឆ្លាតវៃ កម្រិតនៃការប៉ះអេក្រង់រហ័សនិងមើលឃើញច្បាស់ ដែលធានាថាអ្នកទទួលបានសកម្មភាពរហ័ស និងរលូន ជាពិសេសនៅក្នុងហ្គេមធំៗ។
-
8 Cores
CPU -
2.2 Ghz
កម្រិត Frequency CPU ខ្ពស់់ -
UFS 2.1
ទំហំផ្ទុកទិន្នន័យ

សាកថ្មរហ័ស 18W សាកថ្ម 5 នាទី និយាយទូរស័ព្ទបាន 2 ម៉ោង
-
10 ម៉ោង
ថាមពលថ្មប្រើបានពេញមួយថ្ងៃ
សាកថ្ម 5 នាទី
និយាយទូរស័ព្ទបាន 2 ម៉ោង
ប្រើប្រាស់ Instagram បាន 1 ម៉ោង
មើល Youtube បាន 1 ម៉ោង




បច្ចេកវិទ្យា AI សាកថ្មពេលយប់
មុខងារ AI Night Charging នេះវាមានសម្ថតភាពអាចសិក្សាពីទំលាប់ និងរយៈពេលនៃការគេងរបស់យើង ដើម្បីសាកបំពេញថ្ម ជួយការពារអាយុកាលថ្មទូរសព្ទ័របស់យើង និងជួយកាត់បន្ថយការទទួលសម្ពាធពីការសាកថ្មចោល។

មុខងារទប់ដង្ហើមថ្ម
មុខងារសន្សំសំចៃថ្មដែលជិតអស់ តែអាចប្រើជាមួយកម្មវិធីដែលសំខាន់ៗចំនួន 6
សល់ថ្ម 5%
ហៅនិយាយទូរស័ព្ទ 70 នាទី
ប្រើសារខ្លីបាន 49 នាទី
ប្រើ Uber Apps បាន 35 នាទី
ឆែកផែនទីហ្គូហ្គោល បាន 30នាទី


ដំណើរការលើ Color OS 7.2 រឹតតែរលូន និងស្រស់ស្រាយ
ការណែនាំអំពីការរចនាគែមដ៏ប្រណិត ស្តើងស្រាលជាងមុន ជាមួយនឹងជម្រើសកាន់តែពិសេស និងកាន់តែច្រើន។
ស្វែងយល់បន្ថែមអំពី Color OS 7.2
វិធីសាស្រ្តគណនាកាត់បន្ថយមិនឱ្យរអាក់រអួល ឬទាក់ ធានាបានដំណើរការកាន់តែរលូន
រកឃើញ និងសម្អាតទិន្នន័យដែលបណ្តាលឱ្យការយឺតយ៉ាវ ឬខុសលក្ខណៈបច្ចេកទេស ក្នុងការចងចាំធ្វើឱ្យមានរអាក់រអូល និងទាក់ៗ។
-
-54 %
កម្រិតកាត់បន្ថយភាពរអាក់រអួល -
-54 %
ជំនួយក្នុងការរៀបចំទិន្នន័យ
ក្នុងទូរសព្ទ័បានយ៉ាងល្អ -
+28 %
ការបង្កើនប្រសិទ្ធភាពមូលដ្ឋានទិន្នន័យដោយស្វ័យប្រវត្តិ
មុខងារបញ្ជាដោយកាយវិការ ទទួលការហៅទូរសព្ទ័ចូលដោយគ្រវាស់ម្រាមដៃទៅលើ
ទទួលការហៅទូរស័ព្ទដោយមិនប៉ះទូរស័ព្ទ ពោលគឺតាមរយៈកាយវិការក្នុងចម្ងាយ 20-50cm ពីទូរស័ព្ទ ដោយគ្រវាស់ម្រាមដៃឡើងលើ។

កំណត់សម្គាល់
- ល្បឿនដោះសោរក្រយៅដៃនៅលើអេក្រង់ត្រូវបានធ្វើការសាកល្បងដោយក្រុមហ៊ុន OPPO ផ្ទាល់ ដែលនៅពេលអេក្រង់ងងឹត ហើយបើកអេក្រង់ដោយពន្លឺស្កេនស្នាមម្រាមដៃនៅពេលប៉ះពីលើ។
- កាមេរ៉ាមេ 48MP នឹងផ្តល់នូវកម្រិតរូបភាពស្តង់តាទំហំ 12MP ដោយមិនចាំបាច់ជ្រើសរើស ហើយវាក៏ មានផ្តល់ជម្រើសថតបានរហូតដល់ 48MP ដែលត្រូវជ្រើសក្នុងការកំណត់។
- Ultra Clear Mode ត្រូវបានបន្ស៊ីគ្នាដោយ Software ដែលកម្រិតភិចស៊ែលខ្ពស់បំផុតគឺរហូតដល់ 108 MP។
- រយៈពេលវេលាសាកថ្មលឿន 18W ត្រូវបានសាកល្បងនៅខាងក្នុងមន្ទីរពិសោធន៍ OPPO ក្រោមល័ក្ខខ័ណ្ឌប្រើ ប្រាស់នៅទីនោះ។ ពេលវេលាសាកថ្មពិតប្រាកដអាចខុសគ្នាអាស្រ័យលើលក្ខខណ្ឌអ្នកប្រើប្រាស់។
- កម្រិតថាមពលថ្មជាស្តង់ដារគឺ 4000mAh តម្លៃអប្បបរមាគឺ 3890mAh ។
- ពេលវេលារង់ចាំនៃការសន្សំសំចៃថាមពលថ្ម ក៏ប្រើកម្មវិធីចំនួន 6 ដែលបានជ្រើសរើសនិងដំណើរការនៅក្នុង របៀបសន្សំថាមពល។ រយៈពេលនីមួយៗ ត្រូវបានសន្មតថាគ្មានកម្មវិធីផ្សេងទៀតត្រូវបានប្រើ និងឬ ដំណើរការនៅក្នុងទម្រង់សន្សំថាមពលថ្មខុសៗគ្នា។
- កម្រិតរអាក់រអួល ឬទាក់ ត្រូវបានគណនាបើប្រៀបធៀបទៅនឹង A92 ។ ការថយចុះការចងចាំនិងការបង្កើន ប្រសិទ្ធភាពមូលដ្ឋានទិន្នន័យដោយស្វ័យប្រវត្តិ ត្រូវបានគណនានៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ដោយគ្មាន មុខងារនេះ។
- រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើរូបរាផលិតផល និងលក្ខណៈពិសេសជាក់ស្តែង។
- លក្ខណៈពិសេស និងការពិពណ៌នាអាចមានការប្រែប្រួលរដោយសារក្នុងករណីមានការផ្លាស់ប្តូរ អ្នកផ្គត់ផ្គង់ ឬកត្តាផ្សេងៗ។
- ទិន្នន័យទាំងអស់បានមកពីប៉ារ៉ាម៉ែត្របច្ចេកទេសដែលបានរចនាឡើងរបស់ OPPO និងទិន្នន័យសាកល្បងមន្ទីរពិសោធន៍និងពីអ្នកផ្គត់ផ្គង់។ ក្នុងកាលៈទេសៈជាក់ស្តែងទិន្នន័យនឹងខុសគ្នាបន្តិចបន្តួច អាស្រ័យលើកំណែ Software ការតេស្តនិងបរិស្ថានសីតុណ្ហភាពជុំវិញ ជាមួយនឹងការសាកល្បងជាក់លាក់ និងតាមកំណែទម្រង់ផលិតផលជាក់លាក់។