OPPO A74
ស្វែងយល់បន្ថែមOPPO A74
ស្វែងយល់បន្ថែមឆ្ពោះទៅមុខជាមួយ
ល្បឿនដ៏អស្ចារ្យ
កម្រិតបង្ហាញ AMOLED FHD+ បែបអេក្រង់ទម្លុះ ដែលមានសមាមាត្រអេក្រង់ធៀបនឹងតួយ៉ាងស័ក្តិសម ដែលផ្តល់ជូនបទពិសោធន៍រឹតតែអស្ចារ្យ។អេក្រង់របស់ OPPO A74 នឹងសម្របតាមកម្រិតពន្លឺដែលជួយផ្តល់នូវផាសុខភាពដល់ភ្នែក ដោយមានបំពាក់មុខងារការពារពន្លឺសម្រាប់ភ្នែករបស់អ្នក។
បំពាក់នូវមុខងារស្កេនក្រយៅដៃលើអេក្រង់ ដោយដោះសោលឿននិងត្រឹមត្រូវ ដើម្បីដោះសោភ្លាមៗដោយគ្រាន់តែដាក់មេដៃលើអេក្រង់។
ការរចនាទាន់សម័យជាមួយមុខងារដ៏ទំនើបសំបូរបែប
រីករាយជាមួយរចនាបទស្តើងស្រាល គែមកោងបែប 3D រលើបរលោងដែលគួរឱ្យទាក់ទាញនិងចង់ចាប់កាន់។
Midnight Blue
Prism Black
ការសាកថ្មលឿន ដែលជាតម្រូវកាចាំបាច់នៃដំណើរជីវិតដ៏លឿន
អ្នកនឹងទទួលបានទូរសព្ទដែលមានល្បឿនលឿន និងមិនត្រូវបពា្ឈប់ឬទាក់នោះទេ។ ល្បឿនរលូនជាមួយនឹងល្បឿនអង្គចងចាំ (RAM) 6GB និងអង្គផ្ទុកទិន្នន័យ (ROM) 128GB។
គ្រប់វិនាទីគឺសុទ្ធតែមានសារៈសំខាន់ ដូចនេះអ្នកត្រូវធានាបានថាអ្នកត្រូវមានអារម្មណ៍ស្រស់ស្រាយជានិច្ចក្នុងការនាំមុខនិងយកឈ្នះគ្រប់ប្រកួត។ មុខងារ Game Focus Mode អនុញ្ញាតឱ្យអ្នកស្ថិតក្នុងពិភពនៃហ្គេមនិងនាំមុខជានិច្ច ដោយកាត់បន្ថយសាររំខានបែប bullet notifications រាល់ពេលកំពុងលេងហ្គេម។
សមត្ថភាពការថតរូប
ជាមួយនឹងកាមេរ៉ា 3 គ្រាប់
ផ្តិតយកជីវិតដ៏រស់រវើក ដូចឃើញផ្ទាល់នឹងភ្នែក
កាមេរ៉ាមេទំហំ 48MP
អ្នកមើលឃើញពិភពលោក កាន់តែលម្អិតគួរឱ្យចាប់អារម្មណ៍
ផ្តិតយករូបភាពអស្ចារ្យរបស់ពិភពលោក ច្បាស់ និងដិតគ្រប់ចំណុច
កាមេរ៉ាថតជម្រៅដិត ទំហំ 2MP
ថតរូប Portrait ដែលមានភាពទាក់ទាញ បានយ៉ាងងាយ
ថតរូបរឹតតែលេចធ្លោ ជាមួយនឹងពន្លឺស្រមោលស្រទន់បែប Bokeh
កាមេរ៉ាថតប្លង់ជិត (Macro) ទំហំ 2MP
ស្វែងយល់ពីអារម្មណ៍
បង្ហាញភាពស្រស់ស្អាត ក្នុងចំណុចតូចៗ និងដោយផ្តិតយករូបថតដែលបង្ហាញពីអារម្មណ៍របស់អ្នកតាមទម្រង់ថ្មី។
កាមេរ៉ា AI ស៊ែលហ្វីជំនួយសម្រស់
បង្ហាញសម្រស់ដ៏ស្អាតពិតៗ
កែសម្រួលកម្រិតជំនួយសម្រស់បែប AI តាមតម្រូវការ ដែលនឹងឃើញសម្រស់ពិតៗរបស់អ្នក។
ការចាក់សោរកម្មវិធី
ឲ្យទូរស័ព្ទទៅអ្នកដទៃខ្ចីដោយភាពជឿជាក់ ដោយដឹងថារាល់ព័ត៌មានរបស់អ្នកមានសុវត្ថិភាព។
កំណត់ទុករាល់ព័ត៌មានសុវត្ថិភាពឯកជន
អ្នកអាចចូលប្រើ ឯកសារសុវត្ថិភាពផ្ទាល់ខ្លួន (Private Safe) ពីឧបករណ៍ណាមួយក៏បាន ដែលចៀសផុតពីភ្នែកអ្នកដទៃ។
ស្ថានការណ៍បន្ទាន់ៗ
អ្នកអាចចូលប្រើទូរសព្ទដោយបន្ទាន់ភ្លាម ដោយគ្រាន់តែចុចប៊ូតុងថាមពល (បិទ បើក) ច្រើនដង។
1. ទំហំអេក្រង់ត្រូវបានវាស់តាមអង្កត់ទ្រូងនៃអេក្រង់។ OPPO A74 មានទំហំអេក្រង់ 6.43អ៊ីញ ដោយវ៉ាស់ពីចុងគែមចតុកោណកែង។ កន្លែងដែលអាចមើលឃើញបានជាក់ស្តែង គឺតូចជាងបន្តិច ដោយសារតែជ្រុងគែមកោង។
2. ថាមពល 5000mAh គឺជាថាមពលស្តង់ដារធម្មតា។ ថាមពលសមត្ថភាពអប្បបរមាគឺទំហំ 4880mAh ។
3. ទិន្នន័យនេះ ទទួលបានតាមរយៈការធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ ពេលវេលាសាកថ្មជាក់ស្តែង អាចខុសគ្នាតិចតួច។
4. រូបភាពរបស់ផលិតផលគឺគ្រាន់តែជាឯកសារយោងតែប៉ុណ្ណោះ។ រីឯភាពជាក់លាក់ និងការពិពណ៌នាគឺអាចនឹងប្រែប្រួល ឬផ្លាស់ប្តូរទាំងការដាក់បញ្ចូល ឬដកចេញ គឺអាស្រ័យទៅលើអ្នកផ្គត់ផ្គង់។ សូមយោងលើផលិតផលជាក់ស្តែងដើម្បីវិនិច្ឆ័យ។
5. សម្រាប់ព័ត៌មានផ្សេងៗរបស់ផលិតផលគឺបានមកពីខាងបច្ចេកទេសមន្ទីពិសោធន៌របស់ OPPO ការតេស្ត និងទិន្នន័យបស់ដៃគូពាណិជ្ជកម្ម។ បើនិយាយអំពីការពិពណ៍នារូបភាពជាក់ស្តែងអាចនឹងមានការខុសគ្នាបន្តិចបន្តួច អាស្រ័យលើការតេស្តជាក់ស្តែងលើ Software បរិយាកាសខាងក្រៅ និងការអាប់ដេតរបស់ផលិតផល។