R17 Pro

វាអាចនិយាយបានថាភាពស្រស់ស្អាតនៃពេលយប់គឺកាន់តែគួរឲ្យចាប់អារម្មណ៍ជាងពេលថ្ងៃ។ R17 Pro នាំអ្នកទៅកាន់ការថតរូបភាពទាក់ទាញអស្ចារ្យនៅពេលយប់ ព្រោះវាអាចកំណត់កាំពន្លឺបានយ៉ាងល្អ ទោះមានសភាភាពងងឹត ជាមួយនឹងកាមេរ៉ា F1.5 / F2.4 ព្រមទាំងបច្ចេកវិទ្យាទប់លំនឹង OIS និង AI Ultra-clear Engine ។ ដូចនេះនៅពេលដែលយប់មកដល់ R17 Pro អាចថតផ្ដិតយកនូវរូបភាពស្អាតៗនៅជុំវិញអ្នកបានយ៉ាងល្អ។

ការរចនា

A dynamic design composed of light and water

OPPO R17 Pro - Design

គ្របដណ្ដប់ដោយអ័ព្ទអណ្ដែតនៅក្នុងពន្លឺចែងចាំង

ភាពឆើតឆាយនឹងការស្រមើស្រមៃនៅក្នុងពណ៌ Radiant Mist នៃម៉ូដែល R17 Pro ស្រោបដោយពន្លឺអ័ព្ទ ដែលហូរចូលគ្នារវាងពណ៌ខៀវនិងពណ៌ស្វាយ។ កញ្ចក់អាប់ 3D និងការលាយបញ្ចូលគ្នាពីពន្លឺខាងក្នុងជាមួយនឹងការផ្លាស់ប្ដូរនៃពន្លឺនិងស្រមោលនៅជុំវិញអ្នក ផ្ដល់ឱ្យអ្នកនូវសោភ័ណភាព និងទាក់ទាញ។

OPPO R17 Pro - Gradient color with flowing light

មានអារម្មណ៍ថាអ្នកផ្លាស់ទីពីចុងម្រាមដៃរហូតដល់ព្រលឹង

ជ្រុងមួយនៃសម្រស់ផ្នែកខាងក្រៅរបស់ R17 Pro ប៉ះទៅមានភាពស្រទន់ស្រដៀងនឹងកញ្ចក់ថ្មនៅឆ្នេរសមុទ្រ។ កញ្ចក់អាប់ 3D ត្រូវបានផលិតឡើងជាមួយបច្ចេកទេសខ្ពស់ surface-etching ដែលផលិតឡើងនូវរូបរាងមានលក្ខណៈល្អិតល្អន់ ដូចខ្សែសរសៃនៅលើបាតដៃរបស់អ្នក។ ស្នាមម្រាមដៃដែលមានភាពធន់និងជាប់បានយូរ វាត្រូវបានរចនាឡើងដើម្បីបំភ្លឺពន្លឺទៅដល់ភ្នែករបស់អ្នក ខណៈអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីប៉ះវារួច។

R17 Pro - Texture


អេក្រង់រាងដំណក់ទឹក

ទឹក គឺជាជីវិត។ រូបរាងឆកតែមួយគត់របស់ R17 Pro ត្រូវបានធ្វើឡើងតាមដំណក់ទឹកតូចៗ ថតមុនពេលវាស្រក់ចុះមក អន្តរកាលរវាងចលនា និងភាពស្ងៀម ជាអ្វីដែលអាចកើតមានឡើង។ នៅពេលដែលអ្នកបើកអេក្រង់ វាហាក់ដូចការលេចចេញទៅជាជីវិត ដូចដែលវាញ៉ាំងឱ្យយើងដឹងពីការផ្ដល់មកនូវថាមពលនៃទឹក។

R17 Pro - Waterdrop screen

6.4

Inches

91.5%

កម្រិតលាតនៃអេក្រង់

CORNING®

GORILLA® GLASS 6

កាមេរ៉ា

ផ្តិតយកសម្រស់នាពេលរាត្រី

កាមេរ៉ា

ផ្ដិតយករាល់កាំពន្លឺជាមួយនឹងកាំពន្លឺឆ្លាតវៃនៃ R17 Pro

កាមេរ៉ាដែលមានកាំពន្លឺឆ្លាតវៃ F1.5/F2.4 របស់ R17 Pro ត្រូវបានបង្កើតឡើងដើម្បីការបន្ថយពន្លឺ និងភាពងងឹតដោយស្វ័យប្រវត្តិ ហើយធ្វើឱ្យមានកាំរស្មីកាន់តែច្រើនសម្រាប់ថតទិដ្ឋភាពច្បាស់ៗនាពេលរាត្រី។ នៅពេលដែលកន្លែងជុំវិញអ្នកចាប់ផ្ដើមភ្លឺ វាបិទយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយរស្មីដែលធ្វើឱ្យរាល់ការថតរូបកាន់តែមានភាពងាយស្រួល និងច្បាស់លាស់។

R17 Pro - Smart aperture

24 លានដងនៃការប្រែពន្លឺមើលឃើញពន្លឺ
នាពេលរាត្រីពីពន្លឺភ្លើងព្រិចៗ

រឿងរ៉ាវនាពេលរាត្រីត្រូវបានគេទុកនៅឆ្ងាយក្នុងចំណោមពន្លឺខ្សោយៗដែលកំពុងរង់ចាំពន្លឺ។ ពេលនេះអ្នកអាចរកវាបានជាមួយនឹង R17 Pro ចំនួន 24 លានដងនៃការប្រែពន្លឺ ហើយមានទំហំ 1.4 μm pixel និងសម្រាប់កែប្រែប្រែពន្លឺ 1/2.55 សម្រាប់បង្កើនគុណភាពនៃរូបភាព។ បច្ចេកវិទ្យាទប់លំនឹង OIS របស់ OPPO R17 Pro មានន័យថាអ្នកអាចប្រើដៃរបស់អ្នកថតរូប ដើម្បីឱ្យឃើញពីភាពអស្ចារ្យនៃគុណភាពរូប ។

1.4μm

Pixel Size

1/2.55

Large Photosensitive Area

7P

Lens

R17 Pro - Dual rear camera

បច្ចេកវិទ្យា AI Ultra-clear របស់ OPPOផ្ដោតនៅលើរូបភាពឥតខ្ចោះនៅលើប៊ូតុង

នៅពេលរាត្រីឈានចូលមកដល់ ពន្លឺក៏ចាប់ផ្ដើមផ្លាស់ប្ដូរមកងងឹត បច្ចេកវិទ្យា AI Ultra-clear របស់ OPPO ក៏ចាប់ផ្ដើមធ្វើការផ្ដិតយករូបភាពពិតទៅនឹងជីវិតនាពេលរាត្រី ដែល hardware តែមួយមិនអាចថតរូបដោយងាយបានទេ។ R17 Pro បានផលិតឡើង រួមជាមួយចម្រាញ់យករូបយ៉ាងល្អប្រសើ នោះគឺគុណភាពនៃការធ្វើឲ្យពណ៌ និង កម្រិត pixel កាន់តែល្អ ដែលបង្ហាញពីទិដ្ឋភាពស្រស់ស្អាតទាក់ទាញអ្នកឱ្យចង់មើល។ ក្រោយមក ពេលយប់ងងឹតទាំងស្រុងមកដល់ មុខងារ Ultra-night mode របស់ R17 Pro ក៏ត្រៀមខ្លួនរួចជាស្រេចជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃដូចគ្នាក្នុងការចាប់យករូបភាពដ៏ស្រស់ស្អាតនិងភ្លឺច្បាស់នៅកន្លែងងងឹតផងដែរ។

R17 Pro - AI Ultra-clear engine
R17 Pro - AI Ultra-clear engine

កំណត់លក្ខខណ្ឌដោយខ្លួនអ្នកផ្ទាល់ជាមួយនឹងកាមេរ៉ា AI Beauty 25MP

នៅពេលដែលអ្នកចង់ថតរូបស៊ែលហ្វី កាមេរ៉ានេះពិតជាអ្នកជំនាញថតរូបដែលអាចនាំអ្នកទៅកាន់ការថតរូបស្អាតបែបធម្មជាតិ។ ដូច្នេះហើយទើបកាមេរ៉ា AI Beauty របស់ R17 Pro អនុញ្ញាតឱ្យអ្នកគ្រប់គ្រងក្នុងការថតបានដោយងាយស្រួល ដូចជាមុខងារប្រែសម្រួលផ្ទៃមុខ តុបតែងមុខ និងមុខងារប្រាំមួយផ្សេងទៀត ក៏ដូចជាជម្រើស live កាមេរ៉ា AI Beauty ធ្វើឱ្យអ្នកគិតថា អ្នកអាចថតរូបបានយ៉ាងល្អឥតខ្ចោះ។ ក្នុងពេលជាមួយគ្នានេះ វាបានរៀនសូត្រពីវិធីសាស្ត្រដែលអ្នកធ្វើការកំណត់ - ដូចនេះ នៅពេលដែលអ្នកកាន់តែថតរូប ជំនាញក្នុងការថតរូបរបស់អ្នកក៏កាន់តែប្រសើរឡើង។

R17 Pro - 25MP front camera

Performance

Configured for astonishing
full-speed rendering

R17 Pro - Performance

បច្ចេកវិទ្យាសាកថ្មលឿន
ខ្លាំង(SuperVOOC Flash
Charge) បដិវត្ដន៍ផ្នែកថាមពលដែលបានទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ

R17 Pro បំពាក់មកជាមួយនូវការរចនាថ្មពីរកូន 2*1850mAh
សម្រាប់ថាមពលសាកថ្ម 50-watt ដែលបង្កើនការសាកថ្ម
កាន់តែលឿន។ សមត្ថភាពសាកថ្មបានដល់ទៅ 40%ក្នុង
រយៈពេលតែ10នាទីអមមកជាមួយនូវស្រទាប់ការពារ
សុវត្ថិភាពទាំង៥ ស្រទាប់ផ្ដល់ឱ្យអ្នកអាចគ្រប់គ្រងបាន
ទាំងស្រុងដែលវាបង្កើតឡើងដើម្បីធានាសុវត្ថិភាព
ខ្ពស់នៃល្បឿន។

R17 Pro - SuperVOOC

មុខងារដោះសោរស្គែនក្រយៅដៃលើអេក្រង់ដោះសោរបានភ្លាមៗពី Display របស់អ្នក

អ្នកអាចដោះសោរទូរស័ព្ទ R17 Pro អ្នកភ្លាមៗដោយគ្រាន់តែយកម្រាមដៃប៉ះលើអេក្រង់តែប៉ុណ្ណោះ ហើយនេះអរគុណដល់ sensor ស្គែនក្រយៅដៃនៅក្រោមអេក្រង់។ មុខងារស៊ែនស៊័រ Ultra-photosensitive នៅក្រោមអេក្រង់ អាចស្កេនក្រយៅដៃឱ្យបានកាន់តែច្បាស់ល្អ។

R17 Pro - Fingerprint unlock

កម្លាំងម៉ាស៊ីនលឿនជាមួយនឹង RAM ទំហំ 8GB + ROM ទំហំ 128GB

ជាមួយនឹង RAM ទំហំ 8GB និងបន្ទះឈីប Snapdragon 710 ដ៏ធំសម្បើមនេះ R17 Pro លាតត្រដាងនូវកម្លាំងម៉ាស៊ីនពេញទី និងល្បឿនលឿនក្នុងការប្រើ app។ បន្ថែមពីនេះ យើងបានបង្កើនប្រសិទ្ធភាពលេងឱ្យរលូនជាមួយនឹងហ្គេម Arena of Valor, PUBG : ទូរស័ព្ទចល័តដែលធ្វើឱ្យលោកអ្នកទទួលបានភាពរីករាយក្នុងការលេងហ្គេម។

R17 Pro - 6GB RAM + 128GB ROM

ColorOS 5.2កាន់តែឆ្លាត មាន
ន័យថាកាន់តែមានប្រយោជន៍

ជាមួយនឹងការបន្ថែម Smart Bar អ្នកអាចស្វែងរករវាង app និងចំណុចពិសេសដែលអ្នកចូលចិត្តបានកាន់តែច្រើនដោយសេរី ហើយជាមួយនឹងអេក្រង់ Screen Streaming អ្នកអាចភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយឧបករណ៍បង្ហាញផ្សេងទៀតតាមរយៈ Type-C ទៅកាន់ HDMI ។ ថាតើវាបានបង្កើននូវការលេងហ្គេម ឬក៏បន្ថែមនូវបទពិសោធការងារដ៏មានប្រសិទ្ធភាពដែលអ្នកត្រូវការ អ្នកអាចបើកបង្ហាញលើអេក្រង់កាន់តែធំ។ ដូចគ្នានឹង ColorOS 5.2 ជំនាន់ចុងក្រោយដែលវាមានភាពឆ្លាតវៃ ប្រព័ន្ធប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងកម្មវិធីប្រើប្រាស់របស់ OPPO។

Learn More
R17 Pro - ColorOS 5.2 R17 Pro - ColorOS 5.2 R17 Pro - ColorOS 5.2 R17 Pro - ColorOS 5.2

Remarks:


1. 6.4 inches is the diagonal length of the display when the four rounded corners are taken to be pointed corners (i.e. actual size is marginally smaller).

2. The front panel of the R17 Pro is made from Corning® Gorilla® Glass 6.

3. With its 2*1850mAh bi-cell[o1] , the R17 Pro packs 3700mAh of battery power.

4. 40% charge in 10 minutes: This data was confirmed by OPPO laboratory reports made in a test environment where temperature ranged from 20 to 30 degrees Celsius, with a relative humidity of 45% to 75%, atmospheric pressure of 86 kPa to 106 kPa, and initial charge of 1%. To repeat test conditions for a 1% remaining charge scenario, turn off all mobile phone services and functions except for the home display screen and use a standard power adapter to charge. Actual charging time may vary with specific conditions of the device.

5. Using a third-party protective film may affect the screen’s photoreceptive fingerprint ID function. For best performance, OPPO's fingerprint-enabled screen protection film is recommended. 

6. Product images are provided for reference only. Actual product may differ. Some product specifications may be liable to change due to OEM changes and other unforeseen circumstances; please refer to the final product for information. Except where stated, all data provided is based on OPPO design parameters and lab and OEM testing. Actual usage will differ from test cases based on differences in software and product versions as well as usage environment.