ការរចនាបែបស្រាលស្រទន់
"ដើម្បីសំរេចបាននូវភាសានៃរូបភាពដ៏ស្រាលស្រទន់ យើងបានរចនានូវ ចលនាដំណើរការ និង ផ្ទាំងបង្ហាញ អោយកាន់តែងាយស្រួល ដើម្បីអោយអ្នកប្រើប្រាស់អាចផ្តោតអារម្មណ៌សំខាន់ទៅលើកិច្ចការជាគោល។"
រូបតំណាងកម្មវិធីបែបស្រាលស្រទន់

"ផ្ទាំងអេក្រង់ដំបូងយ៉ាងស្រស់ស្អាតកំពុងរង់ចាំស្វាគមន៌តាំងពីពេលដែលអ្នកប្រើប្រាស់បើកសោរទូរស័ព្ទ។ រូបតំណាងកម្មវិធីដែលតំឡើងបន្ថែម ក៏ត្រូវបានរចនាបន្ថែម ដើម្បអោយស៊ីចង្វាក់គ្នាជាមួយភាពស្រស់ស្អាតនៃអេក្រង់ទាំងមូល។អ្នកប្រើប្រាស់ក៏អាចផ្លាស់ប្តូរ ស្ទាយនៃរូបតំណាងកម្មវិធី ទំហំ និង រូបរាងផងដែរ។"

REMOTION X OPPO

ចលនាដែលល្អ
"ទូរស័ព្ទរបស់លោកអ្នកនៅពេលនេះគឺមានកាន់តែរស់រវើក និង រំញ័រកាន់តែល្អ។ ការប៉ះ - រាល់រូបចលនាកាន់តែឆ្លើយតបទៅការប៉ះរបស់អ្នក។ ល្បឿនឆ្លើយតបទៅនិងការប៉ះរបស់អ្នក គឺ ភ្លាមៗតែម្តង។ ការសាកថ្ម - នៅពេលសាកទូរស័ព្ទរបស់អ្នក វានិងបង្ហាញចេញនូវចលនាស្រដៀងទៅនិងការស្រូបយកគ្រាប់ថាមពលចេញពីខ្សែសាកអញ្ចឹងដែរ។ ហើយនៅពេលដែលដកខ្សែចេញ ចលនាគ្រាប់ថាមពលនិងរលាយបាត់។ អកាសធាតុ - យើងបានដាក់បញ្ចូលនូវស្ថានភាពអកាសធាតុយ៉ាងស្រស់ស្អាត ដោយគ្រាន់តែ អូសបញ្ជាអេក្រង់ទៅ ឆ្វេង រឺ ស្តាំ ដើម្បីឃើញនូវការផ្លាស់ប្តូរស្ថានភាពអាកាសធាតុ ដ៏ទាក់ទាញ។"
បច្ចេកវិទ្យាសាកថ្មលឿន SUPER VOOC
បច្ចេកវិទ្យាសាកថ្មលឿន VOOC
ពន្លឺថ្ងៃ
ភ្លៀង
ព្យុះ
ពពក
រាត្រីផ្កាយរះ
សម្លេងសាមញ្ញ
"យកគំរូតាមសម្លេងធម្មជាតិ យើងបានផលិតចេញនូវសំលេងរោទ៌ និង សំលេងដំណឹង ដើម្បីអោយត្រចៀករបស់អ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការស្តាប់។ ជាងនេះទៅទៀត យើងក៏បានបន្ថែមប្រភេទសំលេងទៅមុខងារ 8ទៀតដូចជា ក្តារចុចអក្សរ, ម៉ាស៊ីនគិតលេខ, និង មុខងារកំណត់ផ្សេងៗ ដើម្បីអោយស៊ីចង្វាក់គ្នាជាមួយនិងការប៉ះផ្ទាល់នៅលើអេក្រង់ទូរស័ព្ទ។ យើងក៏បានផលិតចេញនូវសំលេងអាកាសធាតុរហូតដល់ 7 ប្រភេទ ដើម្បីអោយអ្នកប្រើប្រាស់មានអារម្មណ៌ល្អ បើទោះបីស្ថិតនៅក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ។"
ព្រៃឈើ
វាលស្រែស្រូវសាលី
មុខងារ Dark Mode
"លោកអ្នកកាន់តែសប្បាយរីករាយក្នុងការអាន មិនត្រឹមតែនៅពេលរាត្រីប៉ុណ្ណោះទេ។ មុខងារកំណត់កំរិតពន្លឺស្វ័យប្រវត្តិ ជួយអោយទូរស័ព្ទផ្លាស់ប្តូរកំរិតបញ្ចេញពន្លឺ បានគ្រប់ស្ថានភាព និង ពេលវេលានៃការប្រើប្រាស់ទូរស័ព្ទ។ យើងក៏បានបន្ថែមសមត្ថភាពកំរិតពណ៌ និង កំរិតពន្លឺងងឹត ដើម្បីអាចអោយអ្នកប្រើប្រាស់ និង មើលឃើញកាន់តែច្បាស់នូវរាល់ចំណុចលំអិត នៃពត៌មានដែលកំពុងអាន។ មុខងារងងឹត Dark Mode ក៏មានសមត្ថភាពសន្សំសំចៃ ថាមពលថ្មបានកាន់តែប្រសើរថែមទៀតផង។"

ប្តូរទៅមុខងារ Dark Mode